ពាក្យ Idioms ​សំខាន់ៗ​មួយ​ចំនួន​ដែល​យក​ពាក្យ​ក្នុងភាសាមេកានិក​មក​ប្រដូច​



Idioms នៅ​ក្នុង​ភាសា​អង់គ្លេស​មិន​មាន​ន័យ​ត្រង់​ដូច​ទៅ​នឹង​ពាក្យ​ដែល​ផ្សំផ្គុំ​ឃ្លា​របស់​វា​ឡើយ។ វា​មាន​លក្ខណៈ​ជា​ឃ្លា​ដែល​មានន័យ​ធៀប ចង់​ប្រដូច​ទៅ​នឹង​អត្ថន័យ​មួយ​ផ្សេង​ទៀត។ ខាងក្រោម​នេះ​គឺជា Idioms​សំខាន់ៗ​មួយ​ចំនួន​ដែល​យក​ពាក្យ​ក្នុង​ភាសាមេកានិកមក​ប្រដូច៖

១) To grease the wheels= បើ​និយាយ​នៅ​ក្នុង​ន័យ​ត្រង់ grease សំដៅ​ទៅលើ​ប្រេង​រំអិល​ដែល​យើង​ប្រើប្រាស់​ទៅលើ​កង់​យានយន្ត​ដើម្បី​កាត់បន្ថយ​ការ​កកិត​របស់​ស្ពឺ និង​ធ្វើឲ្យ​វា​វិល​បាន​រលូន​ជាង​មុន។ ចំពោះ​ន័យ​ធៀប​វិញ ឃ្លា​នេះ​ច្រើន​ប្រើ​សំដៅ​ទៅលើ​អត្ថន័យ​សូក​សំណូក​អ្នក​មាន​អំណាច​ណា​ម្នាក់ ឬ​អ្នក​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ណាមួយ ដើម្បី​សុំ​ជំនួយ​ពី​ពួកគេ និង​ធ្វើឲ្យ​ដំណើរការ​ការងារ​របស់​អ្នក​រលូន​ជាង​មុន។

២) បើមាននរណាម្នាក់និយាយថា I want the computer with all the bells and whistles. នោះគេចង់មានន័យថាគេចង់បានកុំព្យូទ័រដែលមានមុខងារល្អៗនិងសំខាន់ៗឲ្យបានច្រើនមុខតាមតែអាចធ្វើបាន។

៣) To pull the plug= ធ្វើអ្វី​មួយ​ដើម្បី​ទប់ស្កាត់​រារាំង​សកម្មភាព​អ្វីមួយ​មិន​ឲ្យ​បន្ត​កើតឡើង​ទៀត ជាពិសេស​នៅ​ពេល​បញ្ឈប់​ការ​ឧបត្ថម្ភ​ថវិកា​ទៅលើ​គម្រោង​ឬ​សកម្មភាព​នោះ

៤) To blow a fuse= ប្រើប្រាស់​ដើម្បី​រៀបរាប់​ពី​នរណា​ម្នាក់​ដែល​ផ្ទុះ​កំហឹង​ឬ​ខឹងសម្បា​យ៉ាង​ខ្លាំង​ក្នុង​មួយ​ពព្រិច​ភ្នែក

៥) I pushed her buttons after I touched her things without her permission. ក្នុង​ឧទាហរណ៍​នេះ​មានន័យ​ថា «ខ្ញុំ​បាន​ធ្វើឲ្យ​នាង​ខឹង​នៅ​ពេល​ដែល​ខ្ញុំ​ប៉ះពាល់​របស់​នាង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​នាង»។

ដូច្នេះ To push somebody's buttons គឺ​ធ្វើឲ្យ​នរណា​ម្នាក់​ខឹង៕

ដោយ៖ ស្រីពៅ

X
5s