ស្រាបៀរ Anchor Radler Lemon កំប៉ុងបញ្ច្រាស់ថ្មីដំបូងបង្អស់ បានសម្ពោធលក់ជាផ្លូវការលើទីផ្សារហើយ
រាជធានីភ្នំពេញ៖ ស្រាបៀរ Anchor Radler Lemon កំប៉ុងបញ្ច្រាស់ថ្មីដែលរចនាជាមួយរូបរាងថ្មីដ៏គួរឲ្យទាក់ទាញត្រូវបានប្រកាសសម្ពោធលក់ជាផ្លូវការនៅក្នុងពិធីសម្ពោធដ៏ឩឡារិកមួយដែលគេហៅថា “Anchor Radler Lemon Mini-Concert” ដែលបានប្រារព្ធធ្វើឡើងនៅ កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងគោលបំណងផ្សព្វផ្សាយស្រាបៀរកំប៉ុងបញ្ច្រាស់ថ្មីដំបូងបង្អស់លើលើទីផ្សារកម្ពុជា។
ក្នុងឱកាសសម្ពាធផលិតផលថ្មីនេះ លោក MOON YOO នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន CAMBODIA BREWERY LIMITED (CBL) បានមានប្រសាសន៍ថា៖ “ថ្ងៃនេះយើងមានមោទនភាពណាស់ដែលបានប្រកាសដាក់លក់ស្រាបៀរច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រគឺស្រាបៀរ Anchor Radler Lemon ដែលស្រាបៀរមានរសជាតិក្រូចឆ្មារធម្មជាតិ មានជាតិអាកុល ២%។ ប្រភេទស្រាបៀរនេះស័ក្តិសមមសម្រាប់យុវវ័យពីព្រោះប្រភេទស្រាបៀរនេះធ្វើឲ្យអតិថិជនទទួលបានភាពសប្បាយរីករាយ និងចង់ដឹងចង់ស្គាល់រសជាតិពិសេសនៃស្រាបៀរនេះ។”
លោកនាយកផ្នែកទីផ្សារបានមានប្រសាសន៍ទៀតថា៖ “ខណៈពេលទីផ្សារស្រាបៀរកំពុងរីកចម្រើន យើងជឿជាក់ថា ផលិតផលថ្មីនេះនឹងមានការពេញនិយមនៃការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ដែលបើកឱកាសថ្មី និងទាក់ទាញអតិថិជនថ្មីៗនិយមចូលចិត្តប្រភេទស្រាបៀរនេះព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានស្រាប់។”
Anchor Radler Lemon គឺជាប្រភេទស្រាបៀរស្រាបៀរឆ្នៃប្រឌិតថ្មី មានរសជាតិក្រូចឆ្មារធម្មជាតិ និងមានជាតិអាកុល ២% ដែលនាំមកជូនលោកអ្នកដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។ ការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃស្រាបៀរដែលមានគុណភាពខ្ពស់ជាមួយរសជាតិក្រូឆ្មារធម្មជាតិ។ គ្មានសារធាតុបន្ថែមរសជាតិ តែមានពណ៌ស្រស់បែបធម្មជាតិ។ Anchor Radler Lemon ផ្តល់នូវអារម្មណ៍ស្រស់ថ្លាទ្វេដង និងភាពរីករាយដ៏លើសលប់ ព្រមទាំងជួយបំបាត់ស្រេកទឹកយ៉ាងឆាប់រហ័សជាមួយនឹងរសជាតិត្រជាតិស្រស់ស្រាយ ងាយស្រួលពិសា ឈ្ងុយឆ្ងាញ់ជាប់មាត់ជាប់ចិត្តពីរសជាតិក្រូចឆ្មារធម្មជាតិ និងស្រាបៀរថ្មីស្រស់ល្អឥតខ្ចោះ រសជាតិស្រាលស្រទន់ ស័ក្តិសមបំផុតសម្រាប់ប្រទេសក្នុងតំបន់ត្រូពិកដូចជាប្រទេសកម្ពុជា នៅពេលក្លាស្សេត្រជាក់ដល់កម្រិត។ កំប៉ុងបញ្ច្រាស់មិនមែនជាផលិតខុសនោះ តែដើម្បីឲ្យអតិថិជនត្រឡប់ ឬក្រឡាប់កំប៉ុង Anchor Radler Lemon ចុះដើម្បីទទួលបានរសជាតិក្រូចឆ្មារធម្មជាតិដែលស្ថិតនៅបាតកំប៉ុង។ ប្រភេទស្រាបៀរនេះស័ក្តិសមមសម្រាប់យុវវ័យពីព្រោះប្រភេទស្រាបៀរនេះធ្វើឲ្យអតិថិជនទទួលបានភាពសប្បាយរីករាយ និងចង់ដឹងចង់ស្គាល់រសជាតិពិសេសនៃស្រាបៀរនេះ។
កម្មវិធី “Anchor Radler Lemon Mini-Concert” នឹងបន្តប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាម ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឌីជេ និងតារាចម្រៀងល្បីៗ ដូចជា DJ Yaya, លោកហ្សូណូ លោក ជីដេវីត លោកស្តិប លោក រង្ស តារារតនា លោក នីកូ។
បច្ចុប្បន្ននេះ ស្រាបៀរ Anchor Radler Lemon បានចែកចាយលក់ក្នុងបណ្តារង្គសាល ក្លិប និងភោជនីយដ្ឋានលំដាប់ថ្នាក់ខ្ពស់នៅក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលដំណាក់កាលសម្ពោធលក់ជាផ្លូវការនេះ ហើយនឹងមានលក់នៅបណ្តាហាងជាច្រើននៅក្នុងខេត្តក្រុងសំខាន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ។
សូមរីករាយទទួលទានស្រាបៀរ Anchor Radler Lemon ដោយទទួលខុសត្រូវ