បើ​ចង់​ឲ្យ​ក្រុមការងារ​​រឹងមាំ​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ ​​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៥​យ៉ាង​នេះ​​



លោក​ Jason Forrest ដែល​ជា​សមាជិក​មួយ​រូប​របស់​Entrepreneurs' Organization និង​ជា​ម្ចាស់​ក្រុមហ៊ុន​Forrest Performance Group បាន​ចែក​រំលែក​ពី​គន្លឹះ​៥​ក្នុង​ការអភិវឌ្ឍន៍​ក្រុម​ឲ្យ​កាន់​តែ​រឹងមាំ​។

១)  ចាប់​ផ្ដើម​​តាំង​ពី​ពេល​ដំបូង​បំផុត៖ ជា​ជាង​ការ​ជួល​បុគ្គលិក​ដែល​មាន​សមត្ថភាព​កំពូល ឬ​មាន​បទ​ពិសោធន៍​ច្រើន អ្នក​គួរ​តែ​រើស​បុគ្គលិក​ទៅ​តាម​អត្តចរិត​ធ្វើ​ការងារ​របស់​ពួក​គេ​ថា​តើ​វា​សាក​សម​ទៅ​នឹង​បរិយាកាស​ការងារ​ក្រុមហ៊ុន​របស់​អ្នក​ឬ​ក៏​អត់​ទេ។​ ​ជា​ពិសេស​នោះ​​ ​គឺ​ត្រូវ​ពិនិត្យ​ និង ពិចារណា​ឲ្យ​​ច្បាស់​សិន​ ​ក្នុង​ពេល​សម្ភាសន៍​ ​​ដើម្បី​ជៀសវាង​ការ​ជ្រើសរើស​ខុស​ ​​ដែល​នាំ​ឲ្យ​លំបាក​ក្នុង​ការ​បណ្ដុះបណ្ដាល ​និង ការ​ធ្វើ​ការ​រួម​គ្នា​។

២) ​ធ្វើឲ្យ​គេ​ស្គាល់​ភាព​ជោគជ័យ​នៅ​ពេល​ចាប់​ផ្ដើម៖ មនុស្ស​ជាច្រើន​បាក់​ទឹកចិត្ត​នៅ​ពេល​ដែល​មិន​ដែល​ស្គាល់​ភាព​ជោគជ័យ ឬ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ទើប​ជោគជ័យ ហេតុ​នេះ​គួរ​តែ​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ភាព​ជោគជ័យ​ខ្លះ។

៣) ​ជឿជាក់​ទៅ​លើ​ក្រុម​របស់​អ្នក៖​ អ្នក​ត្រូវ​តែ​ធ្វើ​ជា​កម្លាំង​ចិត្ត​របស់​ពួកគេ និង​មិន​គួរ​ស្ដី​ឲ្យ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ខុស​ម្ដងៗ​នោះ​ទេ។ ទាល់​តែ​ពួកគេ​ធ្លាប់​ធ្វើ​ខុស ទើប​ពួក​គេ​អាច​យល់​អំពើ​ដំណើរការ​នៃ​ការងារ ​និង ​​អាច​ស្វែង​រក​ផ្លូវ​ទៅ​កាន់​ជោគជ័យ​។

៤) ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួក​គេ៖ ទោះ​បី​ជា​អ្នក​ឲ្យ​ពួក​គេ​ធ្វើការ​នោះ​តែ​ម្នាក់​ឯង​ក៏​ដោយ​តែ​អ្នក​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ​របស់​គេ​ផង​ដែរ។

៥) ស្គាល់​ពី​តម្លៃ​ខ្លួន និង​ការងារ៖ ការ​ធ្វើ​បែប​នេះ​ទើប​អ្នក​ដទៃ​អាច​ស្គាល់​ពី​តម្លៃ​របស់​អ្នក​បាន​ហើយ​ការងារ​របស់​អ្នក​ក៏​ដូចគ្នា។ នៅ​ពេល​ពួកគេ​ឲ្យ​តម្លៃ​ការងារ​ទើប​អាច​ធ្វើ​វា​ដោយ​មាន​ភាព​ជឿជាក់​និង​មាន​គោល​ដៅ​ច្បាស់លាស់៕

​​​​ប្រែ​សម្រួល៖ ​​​តូច ម៉ាយ៉ារស្មី ​ ​ប្រភព៖ www.success.com

X
5s