កម្មវិធី៖ យុទ្ធនាការលាងបន្លែថែសុខភាព​



ក្រុមហ៊ុន Acta Bio នឹងរៀបចំកម្មវីធី សុខភាព និង សុវត្ថិភាពចំណីអាហារមួយទៅដល់ប្រជាជនដែលមានឈ្មោះថា “យុទ្ធនាការលាងបន្លែថែសុខភាព” ដែលនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២២ ២៣ ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះដែលរៀបចំឡើងនៅបរិវេណផ្សារដើមគរក្នុងគោលបំណងផ្តល់នូវការលាងសម្អាតបន្លែផ្លែឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង ដើម្បីបញ្ចៀបព័ត៌មានស្តីអំពីគុណសម្បត្តិនៃទឹកលាងបន្លែ អាកតាបាយអូ (Acta Bio) ដែលមានសមត្ថភាព អាចលាងជម្រះសារធាតុគីមីពុលនិងពពួកមេរោគលើបន្លែផ្លែឈើបានរហូតដល់ ៩៩.៩៩ភាគរយ នេះបើតាមការពិសោធន៍ពីវិទ្យាស្ថានស្តង់ដារជាតិកម្ពុជាហៅកាត់ថា SIC ។ សូមបញ្ជាក់ផងដែរ ថាទឹកលាងបន្លែ អាកតាបាយអូ (Acta Bio) ត្រូវបាន​ស្រាវជ្រាវ និង រកឃើញដោយកូនខ្មែរ លោកបណ្ឌិត អ៊ុយ ដាវីន ដែលបានបញ្ចប់ការសិក្សាមកពី ប្រទេសបារាំង មានជំនាញខាង ឧស្សាហកម្មម្ហូបអាហារ ជីវៈបច្ចេកវិទ្យា និង ជាស្ថាបនិកនៃវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ ហៅកាត់ថា RIC (Research and innovation Center)។ អ្វីដែលជាការបារម្មណ៍របស់ប្រជាជនកម្ពុជា ពេលនេះគឺមានដំណោះស្រាយដ៏ល្អសម្រាប់ពួកគាត់ហើយ ដោយសារ វត្តមាន ទឹកលាងបន្លែ អាកតាបាយអូ(Acta Bio) ដែលមានសមត្ថភាពអាចលាងជម្រះសារធាតុគីមីពុល និង មេរោគបានយ៉ាងល្អ នេះបើតាមការលើកឡើងរបស់ លោក រស់ សាត ដែលជានាយកគ្រប់គ្រងទីផ្សារហើយអ្វីដែលពិសេសនោះគឺទឹកលាងបន្លែនេះ ប្រើអស់តិចហើយចំណេញច្រើន គឺមានន័យថាមួយគ្រួសារចំណាយចន្លោះពី១០០០០៛ ទៅ ១៥០០០៛ អាចជួយការពារសុខភាព គ្រួសារបានមួយខែ បើគិតជាថ្ងៃគឺក្នុងមួយថ្ងៃអស់តែ ៥០០៛ប៉ុណ្ណោះ។ តាមរយៈការប្រើប្រាស់កន្លងមកនេះ ទឹកលាងបន្លែផ្លែឈើ អាកតាបាយអូ(Acta Bio) គឺកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន និង បណ្តាក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ឱសថស្ថាន និង តាមបណ្តាខេត្តមួយចំនួនទៀតផងដែរ ។ ដើម្បីអោយកាន់តែជ្រាបច្បាស់ បងប្អូនប្រជាជនទាំងអស់អាចមកកាន់ទីតាំងកម្មវីធីយុទ្ធនាការផ្ទាល់នៅផ្សារដើមគរ ផ្លូវលេខ ៣៣៦ ក្រុមការងាររបស់ អាកតាបាយអូ(Acta Bio) នឹងធ្វើការពន្យល់បន្ថែម និង ពិសោធន៍ អោយបានឃើញជាក់នឹងភ្នែកពីប្រសិទ្ធភាពរបស់ទឹកលាងបន្លែនេះផ្ទាល់តែម្តង។ ផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដើម្បីសុវត្ថិភាពប្រជាជនខ្មែរ ហើយក៍ជាមោទនៈភាព ដែលកូនខ្មែរអាចធ្វើបាន។ គួរបញ្ជាក់សារជាថ្មី បើតាមសម្តីរបស់ លោក រស់ សាត ដែលជានាយកគ្រប់គ្រងទីផ្សារ ថាកម្មវិធីយុទ្ធនាការនេះ នឹងត្រៀមប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២២, ២៣ និង ២៤​ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះផងដែរ ។ ព័ត៌មានលំអិតអាចទំនាក់ទំនងផេក @acta bio ឬ ទំនាក់ទំនងទៅកាន់លេខ៖ 092/010 53 1000។
X
5s