ការណែនាំកម្មវិធីជជែកកម្សាន្ត Viber 10 ការរចនាថ្មី, លាក់លេខទំនាក់ទំនង និងការហៅទូរស័ព្ទជាក្រុម​



កំណែប្រែថ្មីរបស់កម្មវិធីជជែកកម្សាន្ត Viber ផ្ដល់នូវការរចនាថ្មីពណ៌សរលោង, ការទាក់ទងគ្នាកាន់តែងាយស្រួល, ល្បឿនលឿនជាងមុន ២ ដង និងបន្ថែមលក្ខណៈពិសេស នៃឯកជនភាពកាន់តែប្រសើរឡើង ដែលធ្វើឱ្យកម្មវិធីជជែកកម្សាន្ត Viber ក្លាយទៅជាកម្មវិធីផ្ញើសារ និងហៅទូរស័ព្ទ មានសុវត្ថិភាពបំផុតក្នុងពិភពលោក។ (ទីក្រុងសេនហ្វ្រេនស៊ីស្កូ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨)៖ កម្មវិធីជជែកកម្សាន្ត Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយនៅក្នុងពិភពលោក បានធ្វើការប្រកាសអំពីការដាក់ឲ្យដំណើរការ នូវកំណែប្រែជុងក្រោយថ្មីបំផុត របស់កម្មវិធីជជែកកម្សាន្ត Viber 10 ជាមួយនឹងការរចនាថ្មី ផ្ដល់ភាពងាយស្រួលប្រើជាងមុន សម្រាប់អ្នកប្រើប្រាស់ និងបង្កើនល្បឿនក្នុងការផ្ញើសារ លឿនជាងមុន ២ ដង។ ការរចនាថ្មីផ្តល់ជូនអ្នកប្រើប្រាស់នូវ៖ • ការបំលាស់ទីពីកន្លែងមួយ ទៅកន្លែងមួយទៀតនៅក្នុងកម្មវិធី មានភាពសាមញ្ញ និងងាយស្រួល ជាមួយទម្រង់រចនាថ្មីពណ៌សរលោង ផ្ដល់នូវអ្វីដែលអ្នកប្រើប្រាស់ត្រូវការ និងទៅដល់កន្លែង ដែលពួកគេរំពឹងថានឹងរកឃើញ។ • ងាយស្រួលក្នុងការចូលប្រើ ទោះការជជែកកម្សាន្តមានលក្ខនណៈជាឯកជនក្ដី, ជាក្រុម ឬសហគមន៍ក្ដី រួមទាំងមាតិកាសាធារណៈ ដែលអ្នកប្រើប្រាស់ចូលចិត្ត គឺស្តិតនៅកន្លែងតែមួយ • កន្លែង “ហៅទូរស័ព្ទ” ស្ថិតនៅក្នុងអេក្រង់តែមួយ ចំពោះកំណែទម្រង់ចុងក្រោយរបស់កម្មវិធីជជែកកម្សាន្ត Viber ដែលផ្ដល់ជូនឲ្យអ្នកប្រើប្រាស់ អាចស្វែងរកការនិយាយទូរស័ព្ទចុងក្រោយបំផុតរបស់ពួកគេ, ចូលប្រើសៀវភៅកត់ត្រាលេខទំនាក់ទំនង និងការគ្រប់គ្រង Viber Out របស់ពួកគេ កំណែប្រែថ្មីរបស់កម្មវិធីជជែកកម្សាន្ត Viber 10 ផ្ដល់នូវលក្ខណៈពិសេសថ្មីចំនួន២ ដែលបង្ហាញពីតម្លៃរបស់កម្មវិធីជជែកកម្សាន្ត Viber ជាកម្មវិធីទំនាក់ទំនង ដែលមានប្រសិទ្ធិភាព, អនុភាព និងមានលក្ខណៈឯកជន។ • លាក់លេខទំនាក់ទំនង (Hidden-number Chats) ៖ នៅក្នុងការជជែកបែបសហគមន៍ កម្មវិធីជជែកកម្សាន្ត Viber អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការភ្ជាប់និងផ្ញើសារជាមួយគ្នា ដោយមិនចាំបាច់ផ្ដល់លេខទូរស័ព្ទឲ្យគ្នាទៅវិញទៅមក។ ការផ្ដល់ជូននេះ អនុញ្ញាតឲ្យមានការស្ម័គ្រចិត្តទៅវិញទៅមក ក្នុងការផ្លាស់ប្តូរលេខទំនាក់ទំនងគ្នា ជាមួយមនុស្សថ្មី តាមរយៈការសន្ទនានៅក្នុងសហគមន៍ ប៉ុន្តែនៅតែធានាថា ពួកគេនៅតែមានសុវត្ថិភាព។ អ្នកប្រើអាចធ្វើការទំនាក់ទំនង ដោយចូលទៅកាន់ ជីវប្រវត្តិរបស់អ្នកប្រើនៅក្នុងសហគមន៍ ឬពីបញ្ជីអ្នកចូលរួមនៅក្នុងអេក្រង់ព័ត៌មានសហគមន៍។ នៅពេលដែលពួកគេគិតថា អាចធ្វើការទំនាក់ទនងគ្នាបាន ពួកគេអាចបង្ហាញលេខទូរស័ព្ទរបស់ពួកគេទៅវិញទៅមក និងទំនាក់ទំនងគ្នា ដោយគ្មានការកំណត់។ • ការហៅទូរស័ព្ទជាក្រុម (Viber Group Calls) ផ្ដល់ឱ្យអ្នកប្រើប្រាស់ អាចធ្វើការហៅទូរស័ព្ទជាក្រុម ដែលមានសមាជិករហូតដល់ ៥ នាក់ ដោយចាប់ផ្តើមបង្កើត “ការហៅទូរស័ព្ទជាសម្លេងជាក្រុម (Group Voice Call)” ដោយការបន្ថែមសមាជិកផ្សេងទៀត ទៅក្នុងការហៅដែលមានស្រាប់ ឬដោយចាប់ផ្តើមពីការជជែកជាក្រុម ដែលមានស្រាប់ក៏បាន។ សម្រាប់ “ការហៅទូរស័ព្ទជាវីដេអូជាក្រុម (Group Video Call)” នឹងផ្ដល់ជូននៅពេលក្រោយទៀត។ ជាមួយនឹងការរចនាទម្រង់ថ្មីសម្រាប់អ្នកប្រើប្រាស់ និងការបង្កើនសមត្ថភាព កម្មវិធីជជែកកម្សាន្ត Viber 10 នៅតែបន្តការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការរក្សាទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ១០០% ដោយការបំលែងព័ត៌មានកុំឲ្យអានបាននៅចុងទាំងសងខាង (end-to-end encryption) នៅក្នុងការសន្ទនាជាលក្ខណៈឯកជន, ការសន្ទនាលក្ខណៈជាក្រុម និងការហៅទូរស័ព្ទ។ លោក Djibel Agaoua នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Viber បានមានប្រសាន៍ថា៖ "ការបង្ហាញខ្លួនរបស់កម្មវិធីជជែកកម្សាន្ត Viber 10 គឺធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវ និងការធ្វើតេស្តរបស់អ្នកប្រើ ដើម្បីផ្ដល់ជូននូវភាពល្អឥតខ្ចោះ និងភាពងាយស្រួលប្រើប្រាស់ ក្នុងការធ្វើទំនាក់ទំនង សម្រាប់អ្នកប្រើប្រាស់កម្មវិធីជជែកកម្សាន្ត Viber នៅទូទាំងពិភពលោក"។   លោក Djibel Agaoua បានបន្តទៀតថា៖ "ក្រុមហ៊ុន Viber មានបេសកកម្មស្នូលរបស់ខ្លួន ក្នុងការផលិតកម្មវិធីឲ្យកាន់តែលឿន, កាន់តែងាយស្រួលប្រើ និងមានសុវត្ថិភាពខ្ពស់។ កម្មវិធីជជែកកម្សាន្ត Viber 10 ថ្មី ផ្ដល់ឱ្យអ្នកប្រើប្រាស់ ធ្វើការទំនាក់ទំនង បានយ៉ាងងាយស្រួល និងដោយប្រយ័ត្នប្រយែង ខណៈដែលកម្មវិធីជជែកកម្សាន្ត Viber នេះនៅតែងតែធានានូវឯកជនភាព និងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់។ យើងសង្ឃឹមថា អ្នកប្រើប្រាស់របស់យើង នឹងរីករាយជាមួយការផ្លាស់ប្តូរទាំងនេះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាមួយ កំណែទម្រង់ថ្មីរបស់កម្មវិធីជជែកកម្សន្ត Viber"។ កម្មវិធីជជែកកម្សាន្ត Viber 10 នឹងដាក់ឲ្យប្រើប្រាស់នៅទូទាំងពិភពលោកសម្រាប់អ្នកប្រើប្រាស់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ នៅលើ App Store និង Google Play Store ៕ អំពី Rakuten Viber Rakuten Viber ផ្ដល់ជូននូវវិធីទូរស័ព្ទ ដើម្បីភ្ជាប់មនុស្សទាំងអស់នៅក្នុងពិភពលោក ដោយមិនគិតថាពួកគេជានរណា ឬមកពីណាទេ។ អ្នកប្រើប្រាស់ទាំងអស់នៅក្នុងពិភពលោក មានលទ្ធភាពទទួលបាននូវលក្ខណៈពិសេសជាច្រើន ដូចជាការជជែកមួយទល់មួយ, ការហៅទូរស័ព្ទជាវីដេអូ, ការផ្ញើសារជាក្រុម និងព័ត៌មានបច្ចុប្បន្នភាព និងការពិភាក្សាជាមួយនឹងម៉ាកនិងតារាល្បីៗ ដែលពួកគេចូលចិត្ត។ យើងធានាថា អ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាព ក្នុងការចែករំលែកអារម្មណ៍របស់ពួកគេ។ Rakuten Viber គឺជាផ្នែកមួយនៃក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) និងសេវាកម្មហិរញ្ញវត្ថុ។ Rakuten Viber គឺជាបណ្តាញទំនាក់ទំនងផ្លូវការ របស់ក្លឹបបាល់ទាត់អេស្ប៉ាញ Barcelona និងជាដៃគូផ្លូវការ សម្រាប់កម្មវិធីផ្ញើសារ និងការហៅទូរស័ព្ទ របស់ក្រុមបាល់បោះ Golden State Warriors ។ ចូលរួមជាមួយកម្មវិធី Viber នៅថ្ងៃនេះ ហើយរីករាយជាមួយបទពិសោធន៍ នៃការទំនាក់ទំនងដ៏ល្អបំផុត នៅក្នុងពិភពលោក។ សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ [email protected]
X
5s