ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន​



តាំងពីថ្ងៃទី១៩ខែ កុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៩ : មិត្តហ្វូនបានធ្វើដំណើរជាមួយការចងចាំនឹងការខិតខំប្រឹងប្រែងហើយទទួលបានសមិទ្ធផលជាច្រើន។ មិត្តហ្វូនបានផ្តល់សេវាកម្មចល័តជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រោយពីបានធ្វើការផ្សាយសាកល្បងអស់រយៈពេលជិតមួយឆ្នាំកន្លះ ដែលបានបង្កើតកំណត់ត្រាមួយដ៏អស្ចារ្យបំផុតនៅពេលនោះ ដោយសារតែមិត្តហ្វូន ផ្តល់សេវាកម្មដែលមានល្បឿនលឿនជាងដៃគូរប្រកួតប្រជែង១០ដងក្នុងប្រទេសកម្ពុជា ។ មិត្តហ្វូនបានស្តែងឲ្យឃើញនិងនាំយកការគ្របដណ្តប់សេវាកម្មដ៏ធំទូលាយបំផុត មានសញ្ញាច្បាស់ល្អ ហើយមានតំលៃសមរម្យដែលអាចទទួលយកបានសំរាប់ប្រជាជនកម្ពុជា។ ការរក្សាល្បឿនឲ្យលឿនដូចជារុកកែតអស់រយៈពេល១០ឆ្នាំ មិត្តហ្វូន បានពង្រីកប្រតិបត្តិការគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុង ជាមួយនិងកំលាំងថាមពល 11 000BTS ហើយក៏បានផ្តល់នូវប្រព័ន្ធ 2G 3G 4G និង 4.5G នៅក្នុងប្រទេសកម្ពុជាទំាងមូល។ មិត្តហ្វូនជាប្រព័ន្ធទូរគមនាគមន៍តែមួយគត់ដែលបានផ្គត់ផ្គង់នូវសេវាកម្មសម្បូរបែបនៅក្នុងប្រទេសកម្ពុជា ការផ្តល់ឲ្យមានដូចជា Mobile Service, Broadband Internet, Leased Line, IT Solutions និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច Emoney ជាដើម។ ក្រោយប្រតិបត្តិការរយៈពេល១០ឆ្នាំ មិត្តហ្វូន ទទូលបានអតិថិជន ប្រើប្រាស់សេវាកម្មច្រើនជាង៩លាននាក់ ដែលធ្វើឲ្យចំណូលកើនទ្បើង ២.២៥ប៊ីលានដុល្លារ ហើយជាពិសេសទទួលបាននៅក្នុងឆ្នាំ២០១៨ ហើយចំណូលរបស់មិត្តហ្វូនគឺ២៥៥លានដុល្លារ ដែលមានតំលៃស្មើគ្នាទៅនឹង GDP របស់កម្ពុជា១.២% មិនត្រឹមតែបានជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមិត្តហ្វូន ថែមទាំងជួយបង្កើតការងារអោយនិយោជិកដែលធ្វើការពេញម៉ោងច្រើនជាង ២.០០០នាក់ ហើយនិយោជិតដែលធ្វើការក្រៅម៉ោងប្រមាណ ១០.០០០នាក់។ ដើម្បីជីវិតរីកចំរើន "Toward a progressive life" គឺយើងយកចិត្តទុកដាក់ដល់សហគមន៍ មិត្តហ្វូនបានចូលរួមចំណែកនូវកម្មវិធីសង្គមដែលមានភាពប្លែកខុសគ្នាធ្វើដែលធ្វើអោយកាន់តែប្រសើរទ្បើងនូវគុណភាពជីវិតនៃប្រជាពលរដ្ឋកម្ពុជា។ ការឆ្លងកាត់រយៈពេលទាំងអស់នោះ មិត្តហ្វូនបានបរិច្ចាកប្រហែលជា៧៧លានដុល្លារ សំរាប់កម្មវិធីខាងក្រោមទាំងអស់នេះ៖ ផ្តល់ជូនឲ្យប្រើប្រាស់នូវសេវាកម្មអ៊ិនធើណេតមិនគិតថ្លៃសំរាប់សាលារៀនជាង១៥០០កន្លែង ជូយស្វែងរក សាច់ញាតិដែលបានបាត់បង់ជិត៩០គ្រួសារ វះកាត់ជូនកុមារដែលឆែបក្រអូមមាត់៤៧២នាក់ ផ្តល់ការពិនិត្យសុខភាព និងថ្នាំសង្កូវសំរាប់ប្រជាជនក្រីក្រតាមរយៈ TYDA ដោយឥតគិតថ្លៃជាដើម។ ទោះបីជាសំរេចបានសមិទ្ធផលច្រើនយ៉ាងណាក៏ដោយមិត្តហ្វូនមិនដែលបោះបង់ចោលនោះដែរ ក្រុមហ៊ុនបានរក្សាការផ្លាស់ប្តូរធ្វើអោយកាន់តែប្រសើរទ្បើងជាលំដាប់។ នៅក្នុងឆ្នាំ២០១៨ Metfone បានធ្វើការផ្លាស់ប្តូរអត្តសញ្ញាណសារជីវកម្មក្នុងគោលបំណងអោយក្រុមហ៊ុន មានរូបភាពថ្មីទ្បើងវិញ ដើម្បីអោយកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋកម្ពុជា និងសាកសម ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍។ នៅឆ្នាំបន្ទាប់ក្រុមហ៊ុននឹងយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យក្រុមហ៊ុននៅតែឈរលំដាប់ថ្នាក់លេខ១ ផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។ គោលបំណងរបស់មិត្តហ្វូននៅក្នុងពេលឆាប់ៗនេះគឺធ្វើការបង្កើតរចនាសម្ព័ន្ធទូរគមនាគមន៍ទំនើបសំរាប់ ការផ្គត់ផ្គង់សេវា 5G, Narrowband IoT, Big Data នឹង AI ជាដើម។ លើសពីនេះទៅទៀត មិត្តហ្វូនសន្យាផងដែរថានឹងបន្តផ្តល់នូវសេវាកម្មដែលមានគុណភាពល្អបំផុត និង ផលិតផលដែលមាន តំលៃសមរម្យអាចទទួលយកបាន។ ការផ្តោតសំខាន់របស់មិត្តហ្វូនគឺផ្តល់ឲ្យមាននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យា សំរាប់រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ ហើយនឹងតាមផ្ទះជាដើម។ ជាចុងក្រោយ សាររបស់ក្រុមហ៊ុន "Caring Innovator" មិត្តហ្វូននឹងនាំយកនូវអ្វីដែលថ្មីៗ នឹងបន្តជូយដល់ការងារសង្គមបន្តទៀត "Corporate Social Responsibility Program" ៕
X
5s