Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”​



កម្មវិធីជជែកកម្សាន្ត Viber ដាក់ដំណើរការ វីដេអូរាងជា “បេះដូង” របស់ខ្លួនបន្ទាប់ពីអ្នកប្រើប្រាស់កម្មវិធីនេះ បានផ្ញើររូបភាព និងរូបភាពមានចលនាប្រភេទ GIF ទាក់ទងនឹងក្ដីស្រឡាញ់ចំនួន ៦ ពាន់លានកាលពីឆ្នាំ ២០១៨។ (ទីក្រុងសេនហ្វ្រេនស៊ីស្កូ, ថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០១៩)៖ កម្មវិធីជជែកកម្សាន្ត Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយនៅលើពិភពលោក បានប្រកាសដំណើការមុខងារពិសេសរបស់ខ្លួនសម្រាប់អបអរថ្ងៃ “ទិវានៃក្តីស្រឡាញ់“ គឺសារវីដេអូដែលមានរាងជាបេះដូង។ លក្ខណៈពិសេសដែលផ្ដល់ជូននេះ ចាប់ផ្ដើមដំណើរការសម្រាប់អ្នកប្រើប្រាស់កម្មវិធី Viber ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ។ យើងទាំងអស់គ្នាប្រាកដជាមានអារម្មណ៍ភ័យរំភើបខ្លាំង នៅពេលដែលថ្ងៃ "ទិវានៃក្តីស្រឡាញ់" រំកិលជិតមកដល់ តើមែនទេ? អារម្មណ៍នៃភាពកក់ក្ដៅ និងសារសម្ដែងភាពម្ញិកម្ញ៉ក់ នៃក្ដីស្រឡាញ់ ត្រូវបានចែករំលែករវាងគូស្នេហ៍ សម្រាប់ការមកដល់នាពេលខាងមុខ ប៉ុន្តែមនុស្សគ្រប់គ្នាកំពុងតែស្វែងរកវិធីថ្មីៗ ដើម្បីធ្វើឲ្យអ្នកទីស្រឡាញ់របស់ពួកគេ មានការភ្ញាក់ផ្អើលនៅថ្ងៃនោះ។ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់“ កម្មវិធីជជែកកម្សាន្ត Viber កំពុងរៀបចំការសារដ៏ទាក់ទាញ សម្រាប់ឲ្យអ្នកប្រើប្រាស់ ធ្វើការបង្ហាញនូវក្ដីស្រឡាញ់របស់ខ្លួន ចំពោះ មិត្តភ័ក្ត្រ, ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ តាមរយៈការសន្ទនា ដែលសុវត្ថិភាពបំផុតនៅក្នុងពិភពលោក។ កម្មវិធីជជែកកម្សាន្ត Viber មានក្ដីសប្បាយរីករាយបំផុត ដែលបានបង្កើតនូវភាពសប្បាយរីករាយ និងវិធីដ៏ទាក់ទាញ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក ជាមួយនឹងលក្ខណៈពិសេស នៃសារជាវីដេអូមានរាងជាបេះដូង។ សារជាវីដេអូដែលមានរយៈពេល ៣០ វិនាទី ដែលអ្នកប្រើអាចថត និងបញ្ជូនបានភ្លាមៗ ដោយគ្រាន់តែចុចលើរូបតំណាងវីដេអូ ដើម្បីថតនិងផ្ញើទៅមនុស្សម្នាក់ទៀត។ លក្ខណៈពិសេសដ៏រំភើបនេះ រួមបញ្ចូលនូវវិធីដ៏មានប្រជាប្រិយភាពជាច្រើនទៀត ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងអារម្មណ៍របស់ពួកគេ នៅលើកម្មវីធីជជែកកម្សាន្ត Viber រួមទាំងផ្ទាំងរូបភាពមានចលនា GIFs និងសារមានផ្ទៃពណ៌ធម្មជាតិ ដែលត្រូវបានគេហៅថាជា "Shouts"។ ហើយសម្រាប់អ្នកដែលប្រឈមនឹងហានិភ័យទាំងអស់ សូមជ្រាបថា Viber នៅតែជាកម្មវិធីជជែកកម្សាន្តដ៏មានសុវត្ថិភាពបំផុត សម្រាប់ធ្វើការប្រាស្រ័យទាក់ទងគ្នា នៅតាមប្រព័ន្ធអ៊ិនធឺណែត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅទូទាំងពិភពលោក បង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេ ហើយបន្ទាប់មកស្វ័យប្រវត្តិ លុបសារទាំងនោះចោលវិញ នៅពេលដែលពួកគេផ្ញើសារតាមការមុខងារ “ការសន្ទនាសម្ងាត់ (Secret Chats)”។ លោក Ander Eyal ប្រធានប្រតិបត្តិការរបស់កម្មវិធីជជែកកម្សាន្ត Viber បានមានប្រសាសន៍ថា៖ "នៅឆ្នាំ ២០១៨ អ្នកប្រើប្រាស់ទូទាំងពិភពលោក បានផ្ញើសារជាង ៦ ពាន់លាន រូប stickers និងរូបមានចលនា GIF ដោយភ្ជាប់នឹងការបង្ហាញពីសេចក្ដីស្រឡាញ់ បេះដូង និងអារម្មណ៍របស់ពួកគេ ដែលពួកគេចង់ចែករំលែកវាជាមួយ" ។ លោកបានបន្តទៀតថា៖ "ជាមួយកម្មវិធី Viber, ការតភ្ជាប់ទំនាក់ទំនងឥឡូវនេះ គឺហួសពីការភ្ជាប់ទំនាក់ទំនងធម្មតានៅលើអ៊ីនធឺណែត។ គឺមានន័យថា វាបានភ្ជាប់ទំនាក់ទំនងរួមទាំងផ្នែកអារម្មណ៍ ទៅមនុស្សដែលអ្នកស្រឡាញ់ និងតែងតែនឹកនាច្រើន ដោយប្រើសារវីដេអូរាងបេះដូងរបស់ Viber នៅថ្ងៃទិវានៃក្តីស្រឡាញ់ ដោយអ្នកប្រើប្រាស់កម្មវិធី Viber អាចបង្កើតចំណាប់អារម្មណ៍បានយូរអង្វែងនេះ ពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក”។ សារវីដេអូរាងជាបេះដូង គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពកំណែទម្រង់ចុងក្រោយបំផុត គឺ 'កំណែទី ១០' របស់កម្មវិធីជជែកកម្សាន្ត Viber ដែលរួមមានការរចនាទម្រង់ថ្មីសម្រាប់អ្នកប្រើ និង ល្បឿននៃការតភ្ជាប់លឿនជាងមុន ២ដង ដែលអាចតំឡើងបានតាមរយៈ App Store និង Google Play Store៕ អំពី Rakuten Viber Rakuten Viber ផ្ដល់ជូននូវវិធីទូរស័ព្ទ ដើម្បីភ្ជាប់មនុស្សទាំងអស់នៅក្នុងពិភពលោក ដោយមិនគិតថាពួកគេជានរណា ឬមកពីណាទេ។ អ្នកប្រើប្រាស់ទាំងអស់នៅក្នុងពិភពលោក មានលទ្ធភាពទទួលបាននូវលក្ខណៈពិសេសជាច្រើន ដូចជាការជជែកមួយទល់មួយ, ការហៅទូរស័ព្ទជាវីដេអូ, ការផ្ញើសារជាក្រុម និងព័ត៌មានបច្ចុប្បន្នភាព និងការពិភាក្សាជាមួយនឹងម៉ាកនិងតារាល្បីៗ ដែលពួកគេចូលចិត្ត។ យើងធានាថា អ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាព ក្នុងការចែករំលែកអារម្មណ៍របស់ពួកគេ។ Rakuten Viber គឺជាផ្នែកមួយនៃក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) និងសេវាកម្មហិរញ្ញវត្ថុ។ Rakuten Viber គឺជាបណ្តាញទំនាក់ទំនងផ្លូវការ របស់ក្លឹបបាល់ទាត់អេស្ប៉ាញ Barcelona និងជាដៃគូផ្លូវការ សម្រាប់កម្មវិធីផ្ញើសារ និងការហៅទូរស័ព្ទ របស់ក្រុមបាល់បោះ Golden State Warriors ។ ចូលរួមជាមួយកម្មវិធី Viber នៅថ្ងៃនេះ ហើយរីករាយជាមួយបទពិសោធន៍ នៃការទំនាក់ទំនងដ៏ល្អបំផុត នៅក្នុងពិភពលោក។
X
5s