វិធី ១០យ៉ាងក្នុងការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុមុននឹងសម្រេចចិត្តរៀបការ
ការរៀបការគឺជារឿងមួយសំខាន់បំផុតសំរាប់មនុស្សពីរនាក់ដែលមានគម្រោងរស់នៅជាមួយគ្នាអស់មួយជីវិត។ ការរៀបការទៀតសោតគឺត្រូវចំណាយប្រាក់ច្រើនដើម្បីរៀបចំ ហើយក្រោយពេលរៀបការក៏ត្រូវការប្រាក់ជាចាំបាច់ដើម្បីកសាងគ្រួសារដ៏តូចមួយឲ្យបានល្អប្រសើរ។ ដូច្នេះមុនពេលសម្រេចចិត្តរៀបការអ្នកទាំងពីរគួរស្វែងយល់ពីការត្រួតពិនិត្យលើបញ្ជីហិរញ្ញវត្ថុរៀងខ្លួនជាមុនសិន ថាតើយើងមានលទ្ធភាព និងសមត្ថភាពទទួលយកបញ្ហាដ៏ធំនៅថ្ងៃខាងមុខហើយឬនៅ? ចំនុចខាងក្រោមនេះនឹងជាជំនួយដល់អ្នកដែលមានគម្រោងរៀបចំនិងពិនិត្យលើសុខភាពហិរញ្ញវត្ថុខ្លួនឯងនិងដៃគូជីវិត÷
១) ពិភាក្សាពីប្រវត្តិកុមារភាពរបស់ដៃគូទៅវិញទៅមក÷ វាអាចនឹងមានការជះឥទ្ធិពលដល់ហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកដូចគ្នា។ តើគេជាមនុស្សដែលមានទម្លាប់សន្សំ ឬជាមនុស្សខ្ជះខ្ជាយប្រាក់កាសចាយវាយច្រើន ព្រោះទម្លាប់មនុស្សពិបាកកែណាស់។
២) សិក្សាពីស្ថានភាពហិរញ្ញវត្ថុរបស់ដៃគូអ្នកពីពេលអតីតកាល និងបច្ចុប្បន្ន÷ មិនមែនជាការដាក់ការសង្ស័យលើគ្នាទេ តែការដែលបានដឹងពីប្រវត្តិហិរញ្ញវត្ថុជាការល្អប្រសើរព្រោះយើងអាចដឹងថាដៃគូយើងធ្លាប់មានជាប់បំណុលទេ ឬមានក្រេឌីតមិនល្អឬទេ? ឬមួយគាត់ជាមនុស្សមានការសន្សំសំចៃចេះគិតគូរពិចារណាលើហិរញ្ញវត្ថុដើម្បីអនាគត?
៣) សម្រេចចិត្តថាប្រើប្រាស់គណនីរួមគ្នា ឬបែងចែកប្រើរៀងខ្លួន÷ ចំណុចនេះស្តាប់មើលទៅហាក់ដូចជាធម្មតាលេងសើច តែជាក់ស្តែងវាជាបញ្ហាធំបំផុតដែលនឹងកើតឡើងបន្ទាប់ពីរៀបការរួច។ ភាពទុកចិត្តគ្នានិងជម្លោះភាគច្រើនជម្រុញឲ្យមានការប្រើប្រាស់គណនីរួមគ្នា។ តែក៏មានគូស្នេហ៍មួយចំនួនយល់ច្បាស់ពីសេរីភាពហិរញ្ញវត្ថុ ដែលជម្រុញឲ្យគេប្រើគណនីដាច់ដោយឡែកពីគ្នា។
៤) គម្រោងចំណូលចំណាយ÷ សួរថាតើការងាររបស់អ្នកយ៉ាងណាដែរ? អាចឲ្យអ្នកសន្សំ ឬធ្វើឲ្យអ្នកអាចចំណាយបានច្រើន? តើចំណូលរបស់អ្នកមានការប្រែប្រួលឬឡើងចុះទេ? តើអ្នកនឹងរពឹងថាអាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទេ? សំនួរទាំងអស់នេះវាសំខាន់ណាស់ព្រោះអាចឲ្យអ្នករៀបចំគម្រោងនិងដោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃបានដូចអ្នករៀបការមានគ្រួសារដែរ។
៥) រៀបចំតួនាទីហិរញ្ញវត្ថុ÷ វាហាក់ដូចជាការបែងចែកថានៅក្នុងផ្ទះនរណាជាអ្នកយកសម្រាមទៅបោះចោល ហើយនរណាលាងចាន ដូច្នេះស្វាមីភរិយាក៏ត្រូវចេះបែងចែកតួនាទីហិរញ្ញវត្ថុរវាងគ្នាដែរ ឧទារហណ៍មានដូចជាការបង់ថ្លៃទឹកភ្លើង ការបង់រំលោះលំនៅស្ថានជាដើម។
៦) ធ្វើឲ្យមានភាពជាក់លាក់ក្នុងការការពារទ្រព្យសម្បត្តិរបស់អ្នក
៧) ចូលរួមកំណត់គោលដៅហិរញ្ញវត្ថុជាមួយគ្នា÷ សំខាន់បំផុតនៅពេលដែលយើងរៀបការរួចយើងត្រូវធ្វើផែនការហិរញ្ញវត្ថុរួមគ្នា ដើម្បីអាចឈានទៅរកការសម្រេចនូវគោលដៅហិរញ្ញវត្ថុ។ យើងនឹងមិនជួបបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារធ្ងន់ធ្ងរទេនៅថ្ងៃអនាគត។ ៨) ពិចារណាលើផលប៉ះពាល់នៃពន្ធ÷ វាក៏ជាបញ្ហាមួយដែរពាក់ព័ន្ធនឹងរឿងពន្ធនេះ ព្រោះថាបើសិនជាអ្នកដាក់ទ្រព្យសម្បត្តិឬហិរញ្ញវត្ថុអ្នករួមគ្នា តើពន្ធត្រូវចំណាយយ៉ាងដូចម្តេច?
៩) ការពារអនាគតរបស់អ្នក÷ ការការពារអនាគតរបស់អ្នក ក៏ដូចជាការការពារអនាគតសមាជិកគ្រួសាររបស់អ្នកដែរ ត្រង់ចំនុចនេះវាសំខាន់បើអ្នកងាកទៅរកគម្រោងធានារ៉ាប់រងនានាដូចជា ធានារ៉ាប់រងជីវិត ធានារ៉ាប់រងលើកគម្រោងសិក្សាកូន ធានារ៉ាប់រងអាជីវកម្មជាដើម។
១០) ត្រូវឲ្យមានភាពច្បាស់លាស់ចំពោះគ្រួសារនិងគម្រោងការងារ÷ អ្នកត្រូវតែប្រាកដថាអ្នកត្រូវជាប់កាតព្វកិច្ចគ្រួសារ ឬអ្នកមានផែនការការងារច្បាស់លាស់មួយ? ដូច្នេះត្រូវសួរថា បន្ទាប់ពីរៀបការតើពេលណាអ្នកនឹងយកបុត្រ? តើអ្នកនិងគ្រួសារជាអ្នកចេញធ្វើការរកប្រាក់ទាំងពីរនាក់ ឬរកតែម្នាក់? តើអ្នកមានគម្រោងបន្តការសិក្សាដែរទេបន្ទាប់ពីរៀបការ? តើអ្នកមានគម្រោងបង្កើតអាជីវកម្មផ្ទាល់ខ្លួនដែរទេ?
ដោយ យ៉ាយ៉ា
ប្រភព Jenna_Goudreau