ចង់​ដឹង​អត់!!! មនុស្ស​រវល់​ខ្លាំង ​គេ​គ្រប់គ្រង​ពេលវេលា​ដូចម្ដេច​បាន​?​



តើ​អ្នក​ណា​ទៅ​ក្នុង​លោក​នេះ​ដែល​មិន​ចេះ​រវល់​? រវល់​ទាំង​ការងារ រវល់​ទាំង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ គ្រប់​សព្វ​បែប​យ៉ាង​។​ ហេតុនេះ ដើម្បី​រៀន​គ្រប់គ្រង​ពេលវេលា ឲ្យ​បាន​ល្អ សម្រាប់​ខ្លួន​ឯង​ដែល​ជា​មនុស្ស​រវល់​ អ្នក​គួរ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម​៖

១) ត្រូវ​​រៀន​និយាយ​ថា​ ”ទេ”

សម្រាប់​អ្នក​​ដែល​រវល់​ខ្លាំង កាល​ណា​អ្នក​តែង​ទទួល​ការ​ជួយ​ដល់​អ្នក​ដទៃ នោះអ្នក​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការងារ​ខ្លួន​ឯង​ឡើយ​។ ហេតុ​ដូច​នេះ​ក្នុង​នាម​ជា​​អ្នក​​រវល់​ខ្លាំង ដូចនេះ​បើ​ការងារ​ណា​មិន​សូវ​​ជា​ចាំបាច់​ទេ អ្នក​គួរ​តែ​និយាយ​ពាក្យ​ថា​ទេ ខ្លះ​ហើយ​ទៅ​​កាន់​អ្នក​ដែល​សុំ​ជំនួយ​នោះ​។​

២) មាន​តារាង​ការងារ​សម្រាប់​ខ្លួន​ឯង

មុន​នឹង​អ្នក​ចូល​សម្រាន្ត ឬ​មួយ​ក៏​ទើប​តែ​ងើប​ពី​ព្រលឹម​ឡើង​ ឆាប់​ចាប់​ផ្ដើម​ទៅ​មើល​តារាង​ការងារ​របស់​អ្នក ​ហើយ​ចាប់​យក​ការងារ​សំខាន់​ដាក់​ចូល​ខួរក្បាល​មុន​គេ​មុន​ឯង។​ កុំ​រុញរា ហើយ​បើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​លើ​តារាង​ការងារ​ប្រចាំ​ថ្ងៃ​ទេ​នោះ អ្នក​នឹង​ខាត​បង់​ពេល​កាន់​តែ​ច្រើន​លើស​រាល់​ដង​ទៀត។​

៣) ចែករំលែក​ការងារ​ដល់​អ្នក​ដទៃ

សម្រាប់​អ្នក​​ដែល​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ គឺ​ជា​មនុស្ស​ដែល​ចេះ​ចែក​រំលែក​ការងារ​ដ៏​ច្រើន​របស់​ខ្លួន​ដល់​អ្នក​ដទៃ​។ ការងារ​ច្រើន​បែប​នេះ​ អ្នក​នឹង​មិន​អាច​ធ្វើ​​តែ​ម្នាក់​ឯង​អស់​ទេ​ ទោះ​បី​អ្នក​ធ្លាប់​ធ្វើ​ការងារ​ច្រើន តែ​យូរៗ ទៅ​អ្នក​នឹង​យល់​ថា​ការងារ​ច្រើន​បែប​នេះ​គឺ​ធ្វើ​តែ​ឯង​មិន​អស់​ឡើយ​។​

៤) សម្រាក​ខ្លះ​

មនុស្ស​គឺ​​មិន​មែន​ជា​ម៉ាស៊ីន​ឡើយ ដូចនេះ​វា​ចាំ​បាច់​សម្រាប់​ខ្លួន​ឯង​ដែល​ត្រូវ​ការ​ពេលវេលា​ខ្លះ​ក្នុង​ការ​សម្រាក​ខួរ​ក្បាល រួច​សឹម​បន្ត​ការងារ​ទៀត ពេល​ធូរ​ស្បើយ។ ខួរក្បាល​ក៏​ត្រូវ​ការ​ម៉ោង​សម្រាក ហើយ​រាង​កាយ​ក៏​ដូច​គ្នា​​ដែរ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ Lifehack.com

X
5s