ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម
នាថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ជីហ្គៀ រៀបចំកម្មវិធីបរិច្ចាកឈាមក្រោមប្រធានបទ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម ឬ Share Your Love Share Your Blood» ដែល ធ្វើឡើងនៅហាងទំនើប LG Premium BrandShop ផ្ទាល់ ដែលស្ថិតនៅអគារលេខ 135 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ចាប់ពីម៉ោង 8 ព្រឹក រហូតដល់ម៉ោង 12 ថ្ងៃត្រង់ នាថ្ងៃទី 11 ខែកុម្ភៈ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីហ្គៀ តែងតែរៀបចំការបរិច្ចាកឈាម 2 ដង ក្នុងមួយឆ្នាំ ដែលប្រព្រឹត្តឡើងនៅហាង LG Premium BrandShop ផ្ទាស់ ។
សម្រាប់គោលបំណងនៃយុទ្ធនាការបរិច្ចាគឈាមនេះ គឺដើម្បីឲ្យយុវជន-យុវនារី ប្រជាជនទូទៅ ចែករំលែកក្តីស្រឡាញ់របស់ពួកគេ ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
កម្មវិធីនេះក៏មានគោលបំណង ដើម្បីអំពាវនាវឲ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ចូលរួមចំណែកក្នុងភាពជាដៃគូ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យកាន់តែសុះសាយដល់សាធារណៈជន។