Tiger Street Football Festival 2019 នៅមណ្ឌលក្រុងប៉ោយប៉ែតទទួលបានក្រុមចូលរួមច្រើនលើសលប់​



ក្រុងប៉ោយប៉ែត៖ក្រុមការងារ Tiger Street Football Festival 2019 នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានរៀបចំ ពិធីសន្និសីទសារព័ត៌មានស្តីពីការបើកព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែត នៅបរិវេនផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥ ក្រោយពីបញ្ចប់បាន៤មណ្ឌលរួចហើយ ។

សម្រាប់ការប្រកួតមណ្ឌលប៉ោយប៉ែតមានក្រុមចូលរួមរហូតដល់៦៨ក្រុមលើសការរំពឹងទុករបស់ក្រុមការងារ Tiger Street Football Festival 2019  និងគណៈកម្មការប្រកួត។ ចំពោះមណ្ឌលទី៥នេះក្រុមការងារជ្រើសរើសយក តែក្រុមជើងខ្លាំង៦ក្រុមឡើងការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ដល់១៧ ខែមករា ឆ្នាំ២០១៩ ជាពិសេសមានឱកាសជួប ជាមួយនិងតារាបាល់ទាត់ពិភពលោក Ronaldinho ផងដែរ ។

លោក ទុយ វិច្ឆិកា ប្រធានគណៈបច្ចេកទេស និងតំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់បានប្រាប់ឲ្យដឹងថា ការប្រកួត Tiger Street Football Festival នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡា បាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើនក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើម ។ ក្រៅពីការប្រកួត បាល់ទាត់ដ៏អស្ចារ្យនោះនាពេលរាត្រីថ្ងៃសៅរ៍យើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុនឆាកតន្រ្តីកាន់តែទំនើបដោយមាន ការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារួមមាន កញ្ញា ពេជ្រ សោភា កញ្ញា ឱក​ សុគន្ឋកញ្ញា លោក ឆន​ សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ កញ្ញា​​ ឈិន ម៉ានិច្ច  លោក ដួង វីរ:សិទ្ឋ កញ្ញា បាច គឹមមួយ កញ្ញា​ ទេព បូព្រឹក្ស កញ្ញា រ៉េត ​សូហ្សាណា​ និងឌីជេ Maily  ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេស សិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

X
5s