យុទ្ធនាការ ‘ហោះហើរ ហើយទទួលបានកាដូទ្វេដង (Double Bonus) –ដោយធ្វើការកំណត់ឡើងវិញ'
ការិយាល័យ TCEB និងក្រុមហ៊ុនអាកាសចរ Bangkok Airways បើកយុទ្ធនាការ ‘ហោះហើរ ហើយទទួលបានកាដូទ្វេដង–ដោយធ្វើការកំណត់ឡើងវិញ’ ដើម្បីទាក់ទាញក្រុមហ៊ុនមកពីប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។
ដោយឃើញថាចំនួនអ្នកធ្វើដំណើរប្រភេទ MICE មានការកើនឡើងដល់ 182% នៅឆ្នាំ 2018 និងដោយមានការបើកកន្លែងទេសចរណ៍ថ្មីៗជាច្រើន ការិយាល័យរៀបចំការតាំងពិពណ៌និងសន្និបាតនៃប្រទេសថៃនិងក្រុមហ៊ុនអាកាសចរ Bangkok Airways បានបើកយុទ្ធនាការដែលធ្វើការកំណត់ឡើងវិញ ដោយកាត់បន្ថយតម្រូវការមកត្រឹមតែ 30នាក់ក្នុងមួយក្រុមដើម្បីជំរុញឲ្យមានកិច្ចប្រជុំនិងកម្មវិធីពិសេសរបស់ក្រុមហ៊ុននានាចេញពីប្រទេសកម្ពុជាមកកាន់ប្រទេសថៃ។
ភ្នំពេញ– ថ្ងៃទី 31 ខែមករា ឆ្នាំ2019៖ ដោយឃើញថាយុទ្ធនាការ ‘ហោះហើរហើយទទួលបានកាដូទ្វេដង– ដោយធ្វើការកំណត់ឡើងវិញ នៅប្រទេសកម្ពុជាទទួលបានជោគជ័យ ការិយាល័យរៀបចំការតាំងពិពណ៌និងសន្និបាតនៃប្រទេសថៃ (TCEB) និងក្រុមហ៊ុនអាកាសចរ Bangkok Airways (BA) បានចាប់ដៃគូជាមួយគ្នាម្តងទៀតដើម្បីធ្វើឲ្យយុទ្ធនាការនេះកាន់តែមានភាពទាក់ទាញនៅឆ្នាំនេះដោយបន្ថយទំហំក្រុមអ្នកធ្វើដំណើរដែលត្រូវនឹងលក្ខខ័ណ្ឌមកត្រឹមតែ30នាក់ក្នុងមួយក្រុម។ ការធ្វើបែបនេះ នឹងផ្តល់នូវប្រយោជន៍ដល់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន នៅពេលពួកគាត់រៀបចំផែនការប្រជុំនិងកម្មវិធីពិសេសៗនៅប្រទេសថៃ។
នៅក្នុងកម្មវិធី TCEB Cambodia Roadshow ធ្វើឡើងនៅសណ្ឋាគារ Rosewood Phnom Penh នៅថ្ងៃទី31 ខែមករា ឆ្នាំ 2019 អ្នកស្រី Nooch Homrossukhon ប្រធាននាយកដ្ឋានរៀបចំកិច្ចប្រជុំនិងកម្មវិធីពិសេសនានា របស់ការិយាល័យ TCEB បានមានប្រសាសន៍ថា៖ “កម្ពុជា ទទួលបានចំណាត់ថ្នាក់ជាទីផ្សារមួយក្នុងចំណោមទីផ្សារMICE (កិច្ចប្រជុំ (Meetings), កម្មវិធីពិសេសៗ(Incentives), សន្និបាត (Conventions), និងការតាំងពិពណ៌(Exhibition) ដែលមានកំណើនលឿនជាងគេបង្អស់របស់ប្រទេសថៃ។ ទីផ្សារនេះ បានកើនឡើងដល់ 182% នៅឆ្នាំ 2018 ធៀបនឹងឆ្នាំ 2017។ ស្ថានភាពជំនួញនៅប្រទេសកម្ពុជា នៅតែបន្តមានការប្រែប្រួលខ្លាំង ដោយគេព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនពី 6–7% ក្នុងមួយឆ្នាំ។ ជាមួយនឹងរូបរាងថ្មីនៃយុទ្ធនាការ ‘ហោះហើរហើយទទួលបានកាដូទ្វេដង - ដោយមានការកំណត់ឡើងវិញ’ របស់យើង យើងជឿជាក់ថាក្រុមហ៊ុននៅកម្ពុជា នឹងបន្តស្វែងរកគុណតម្លៃពិសេសនៅក្នុងប្រទេសថៃដើម្បីរៀបចំកិច្ចប្រជុំនិងកម្មវិធីពិសេសនានារបស់ខ្លួន។ យើងបានកាត់បន្ថយទំហំក្រុមអ្នកធ្វើដំណើរមកត្រឹម 30 នាក់ក្នុងមួយក្រុមដើម្បីផ្តល់ប្រយោជន៍ឲ្យកាន់តែច្រើនសម្រាប់ក្រុមហ៊ុននៅកម្ពុជា។”
លោក Varong Israsena Na Ayudhya ដែលជាប្រធានរងរបស់ក្រុមហ៊ុនអាកាសចរ Bangkok Airways – ផ្នែកលក់ បានថ្លែងថា៖ “យើង មានសេចក្តីរីករាយដែលបានធ្វើជាដៃគូផ្នែកអាកាសចរជាមួយការិយាល័យ TCEB សម្រាប់យុទ្ធនាការ ‘ហោះហើរហើយទទួលបានកាដូទ្វេដង - ដោយមានការកំណត់ឡើងវិញ’ សម្រាប់ឆ្នាំទីពីរដែលកំពុងតែបន្តទៅមុខ។ មតិជាវិជ្ជមានដែលយើងទទួលបានកាលពីឆ្នាំមុន បានឆ្លុះបញ្ជាំងអំពីចរាចរដ៏មានសក្តានុពលយ៉ាងធំធេងនៅក្នុងវិស័យរៀបចំកិច្ចប្រជុំនិងកម្មវិធីពិសេសនានារបស់កម្ពុជា។ វត្តមានដ៏យូរអង្វែងរបស់ក្រុមហ៊ុន Bangkok Airways នៅក្នុងប្រទេសកម្ពុជា ជើងហោះហើរ direct របស់ខ្លួនចេញពីភ្នំពេញ (42 ជើងហោះហើរក្នុងមួយសប្តាហ៍) និងចេញពីខេត្តសៀមរាប (ចំនួន 35 ជើងហោះហើរក្នុងមួយសប្តាហ៍) និងការដែលក្រុមហ៊ុនអាកាសចរ Bangkok Airways ធ្វើជាក្រុមហ៊ុនដឹកអ្នកដំណើរដែលផ្តល់សេវាកម្មពេញលេញមួយ បានធ្វើឲ្យក្រុមហ៊ុអាកាសចរនេះក្លាយជាជម្រើសដ៏សមស្របសម្រាប់អ្នកធ្វើដំណើររបស់ក្រុមហ៊ុននានា។ ដោយបានរៀបចំឡើងវិញនូវកញ្ចប់កម្មវិធីនៅឆ្នាំ 2019 ដែលបានផ្តល់សិទ្ធិពិសេសឲ្យអតិថិជនរបស់យើង ខ្ញុំមានជំនឿយ៉ាងមុតមាំថាយុទ្ធនាការ ‘ហោះហើរហើយទទួលបានកាដូទ្វេដង - ដោយធ្វើការកំណត់ឡើងវិញ’ នេះ នឹងទាក់ទាញចំនួនអ្នកធ្វើដំណើរជាលក្ខណះជំនួញរបស់កម្ពុជាបានកាន់តែច្រើន។”
នៅក្នុងកម្មវិធី roadshow ក្រុមហ៊ុនផ្គត់ផ្គង់សេវារបស់ថៃចំនួន10 បានប្រជុំតុមូលថ្នាក់កំពូលជាមួយនឹងភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសកម្ពុជានិងអ្នករៀបចំកម្មវិធី MICE ផ្សេងៗទៀត។ ពួកគាត់ បានទទួលបាននូវព័ត៌មានថ្មីៗអំពីកន្លែងទេសចរណ៍នៅក្នុងប្រទេសថៃ ដូចជាផ្សារទំនើប ICONSIAM ដែលជាផ្សារលក់ម្ហូបអាហារនិងទំនិញដ៏អស្ចារ្យនៅជាប់ទន្លេរ Chao Phraya អាគារដ៏ខ្ពស់ស្កឹមស្កៃ Mahanakhon Skywalk ដែលឥឡូវជាអាគារដែលខ្ពស់ជាងគេនៅទីក្រុងបាងកក សណ្ឋាគារលំដាប់ផ្កាយប្រាំនានា (មានដូចជា សណ្ឋាគារLancaster សណ្ឋាគារHyatt Regency និងសណ្ឋាគារWaldorf Astoria) និងភោជនីយដ្ឋាន Michelin។
យុទ្ធនាការ ‘ហោះហើរហើយទទួលបានកាដូទ្វេដង - ដោយធ្វើការកំណត់ឡើងវិញ’ នឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរនិងការវិនិយោគដែលទទួលបានការចំនេញមកវិញដ៏ល្អឥតខ្ចោះនិងងាយស្រួល។ គុណប្រយោជន៍រួមមានការជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ការផ្តល់សេវាកម្មអន្តប្រវេសន៍យ៉ាងរហ័សនៅអាកាសយានដ្ឋាន Suvarnabhumi ការសម្តែងវប្បធម៌ សេវាកម្មជួបទទួលស្វាគមន៍ សំបុត្រឥតគិតថ្លៃ ការជ្រើសរើសកន្លែងអង្គុយលើយន្តហោះបានមុន អាទិភាពក្នុងឡើងយន្តហោះ និងការអនុញ្ញាតឲ្យថែមវ៉ាលីជាដើម។
ដើម្បីទទួលបានលក្ខខ័ណ្ឌនេះ ក្រុមនីមួយៗ ត្រូវមានមនុស្សយ៉ាងហោចណាស់30នាក់ ធ្វើការហោះហើរទៅទីក្រុងបាងកកជាមួយក្រុមហ៊ុនអាកាសចរ Bangkok Airways ស្នាក់នៅបានយ៉ាងហោចណាស់ពីរយប់ ឬរៀបចំកម្មវិធីនៅទីតាំងដែលទទួលស្គាល់ដោយភ្នាក់ងារកំណត់ស្តង់ដារទីកន្លែងរបស់MICEនៅប្រទេសថៃ ហៅកាត់ថា (TMVS) ឬស្នាក់នៅសណ្ឋាគារដែលបានចុះឈ្មោះ។
ការចុះឈ្មោះ ចាប់ផ្តើមបើកចាប់ពីពេលនេះរហូតដល់ថ្ងៃទី 3០ ខែសីហា ឆ្នាំ 2019 ដោយមានការធ្វើដំណើរបញ្ចប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019។
ប្រទេសថៃ គឺជាគោលដៅមួយក្នុងចំណោមគោលដៅកំពូលនានានៅអាស៊ី ក្នុងការរៀបចំកិច្ចប្រជុំនិងកម្មវិធីពិសេសនានា។ នៅឆ្នាំ 2018 ប្រទេសថៃ បានទទួលនូវអត្រាកំណើនខ្ពស់បំផុតសម្រាប់ការទទួលបានអ្នកធ្វើដំណើរចូលរួមកម្មវិធីពិសេសៗពីក្រៅប្រទេសក្នុងរយៈពេល 15 ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក
លោក Chakrapong Pongwecharak នាយក ផ្នែកយុទ្ធសាស្រ្តទីផ្សារការិយាល័យរៀបចំសន្និបាតនិងតាំងពិពណ៌នៃប្រទេសថៃ។ Email៖ [email protected] ទូរស័ព្ទលេខ៖ 66 2 694 6000 ext 6102 ។
អ្នកស្រី Thidaporn Naknouvatim អ្នកចាត់ចែងផ្នែកទំនាក់ទំនងក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន Bangkok Airways Public Company Limited ។ Email៖ [email protected] ទូរស័ព្ទលេខ៖ +662 265 5686។
អំពីការិយាល័យ TCEB
ការិយាល័យរៀបចំសន្និបាតនិងតាំងពិពណ៌នៃប្រទេសថៃ(TCEB) គឺជាភ្នាក់ងាររដ្ឋាភិបាលផ្លូវការរបស់ប្រទេសថៃដែលធ្វើការទ្រទ្រង់ ផ្សព្វផ្សាយ និងបង្កើតកម្មវិធីជំនួញនានាថ្នាក់ក្នុងស្រុក ថ្នាក់តំបន់ និង ថ្នាក់សកល (កិច្ចប្រជុំ កម្មវិធិពិសេស សន្និបាត និងការតាំងពិពណ៌ ហៅកាត់ថា MICE) នៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ 2004 មកម្ល៉េះ។ ក្នុងនាមជាដៃគូយុទ្ធសាស្រ្តនិងមានមុខងារជាអ្នកទំនាក់ទំនង TCEB បានចូលរួមស្វែងរកដំណោះស្រាយជាមួយក្រុមហ៊ុននិងស្ថាប័ននានាដើម្បីរៀបចំកម្មវិធី MICE គ្រប់ប្រភេទនិងទ្រង់ទ្រាយ។
អំពីក្រុមហ៊ុនអាកាសចរ BANGKOK AIRWAYS
ក្រុមហ៊ុនអាកាសចរ Bangkok Airways (www.bangkokair.com) ជាមួយគ្នានឹងពាក្យស្លោកថា ក្រុមហ៊ុនអាកាសចរទាន់សម័យនៅអាស៊ី គឺជាក្រុមហ៊ុនអាកាសចរដំបូងគេដែលបង្កើតឡើងនៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ 1968 មកម្ល៉េះ។ ក្រុមហ៊ុនអាកាសចរ Bangkok Airways បានរៀបចំការហោះហើរសម្រាប់អ្នកធ្វើដំណើរពីជុំវិញពិភពលោក ទៅកាន់គោលដៅជាងសាមសិបទូទាំងប្រទេសថៃ និងអាស៊ី។ ក្នុងនោះរួមមាន កោះ Samui, ខេត្ត Phuket, ខេត្ត Trat (កោះ Koh Chang), ប្រទេស Maldives ដែលសុទ្ធតែជាឆ្នេរដែលមានប្រជាប្រិយភាពខ្លាំងបំផុត និងទៅ Sukhothai, Luang Prabang, សៀមរាប (អង្គរ) ដែលសុទ្ធតែជាកន្លែងបេតិកភណ្ឌពិភពលោក ហើយកន្លែងនីមួយៗសុទ្ធតែមានលក្ខណះពិសេសរៀងៗខ្លួន។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Bangkok Airways មានយន្តហោះ ចំនួន 40 គ្រឿង ក្នុងនោះរួមមានយន្តហោះATR72-500s ចំនួន4គ្រឿង យន្តហោះATR72-600sចំនួន 11 គ្រឿង យន្តហោះA319s 16គ្រឿង និងយន្តហោះ A320s ចំនួន 9 គ្រឿង។
ក្រុមហ៊ុនអាកាសចរទាន់សម័យនៅអាស៊ី
នៅឆ្នាំ 2004 ក្រុមហ៊ុនអាកាសចរ Bangkok Airways បានប្រារព្ធខួបលើកទី 36ឆ្នាំ និងបានបង្ហាញយុទ្ធនាការថ្មីស្រឡាងរបស់ខ្លួនដែលមានឈ្មោះថា“ក្រុមហ៊ុនអាកាសចរទាន់សម័យនៅអាស៊ី និងសេវាកម្មឥតព្រំដែនទៅកាន់តំបន់គុជដែលប្លែកៗ។” យុទ្ធនាការក្រុមហ៊ុនអាកាសចរទាន់សម័យ ថ្មីមួយនេះ មានគោលបំណងចង់ពង្រឹងនូវគោលដៅរបស់ក្រុមហ៊ុន Bangkok Airways និងដើម្បីកំណត់និយមន័យរបស់សសរស្តម្ភនានារបស់ខ្លួន។ លទ្ធផលដែលទទួលបាន គឺដើម្បីធ្វើឲ្យក្រុមហ៊ុន Bangkok Airways ក្លាយជាក្រុមហ៊ុនអាកាសចរដែលបំពេញនូវជំនឿទុកចិត្តក៏ដូចជារក្សានូវលក្ខណះទំនើប ទាន់សម័យរបស់ខ្លួនផងដែរ។
ជំនួញទាន់សម័យមួយ គឺជាជំនួញតូចមួយដែលមានជំនាញច្បាស់លាស់ហើយដែលជារឿយៗអាចជ្រៀតចូលទៅក្នុងទីផ្សារជំនាញបាន។ ដោយអនុវត្តនូវទស្សនវិជ្ជានេះ គោលជំហក្រុមហ៊ុនអាកាសចរ Bangkok Airways ធ្វើជា“ក្រុមហ៊ុនអាកាសចរទាន់សម័យ” មានគោលបំណងចង់ផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនដ៏ល្អបំផុតឲ្យអតិថិជន និងដើម្បីបង្កើននូវគោលដៅធ្វើដំណើរផ្នែកវប្បធម៌ និងប្លែកៗនានាឲ្យកាន់តែច្រើនបន្ថែមទៀត។