ពិតជាអស្ចារ្យ! ក្រុមហ៊ុន Thonburi Healthcare Group បើកសម្ភោធមជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​ ថ្មីបំផុតរបស់ខ្លួន​



មន្ទីរពេទ្យ ថុនបុរីបំរ៉ុងមឿង​ (Thonburi Bamrungmuang) ផ្ដោតទៅលើប្រជាជនវ័យចំណាស់​ និងភ្ញៀវទេសចរដែលស្វែងរកសេវាវេជ្ជសាស្រ្ត មកពីទ្វីបអាស៊ីទីក្រុងបាងកក, ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ - ក្រុមហ៊ុន Thonburi Healthcare Group (THG)បានប្រកាសបើកសម្ភោធមជ្ឈមណ្ឌលវេជ្ជសាស្ត្រថ្មីរបស់ខ្លួន គឺមន្ទីរពេទ្យ ថុនបុរីបំរ៉ុងមឿង​(Thonburi Bamrungmuang) ដែលមានទីតាំងស្ថិតនៅលើផ្លូវបំរ៉ុងមឿង(Bamrungmuang) ។ 

មជ្ឈមណ្ឌលឯកទេសថែទាំសុខភាព លំដាប់ស្ដង់ដាផ្កាយ ៦ នេះបានចំណាយថវិកាវិនិយោគប្រមាណ ៤ពាន់លានបាត (ប្រាក់បាតថៃ) និងបំពាក់ដោយគ្រឿងបរិក្ខារសុខាភិបាលទំនើបៗ​ទាន់សម័យ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត។ មជ្ឈមណ្ឌលនេះ មានបុគ្គលិកជំនាញ ពោរពេញដោយបទពិសោធន៏យូរឆ្នាំ ក្នុងការផ្តល់ជូនសេវាកម្មដល់ប្រជាជនវ័យចំណាស់ និងអ្នកទេសចរណ៍ដែលស្វែងរកសេវាវេជ្ជសាស្ត្រមកពីទ្វីបអាស៊ី ដែលកំពុងតែមានការកើនឡើង។

ក្រុមហ៊ុន Thonburi Healthcare Group (THG) មានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងការគ្រប់គ្រងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំសុខភាព។ ក្រុមហ៊ុន THG បានបើកដំណើរការមន្ទីរពេទ្យ​ នៅទីក្រុងបាងកក និងតាមបណ្តាខេត្តផ្សេងទៀតនៅក្នុងប្រទេសថៃ ដោយផ្តល់ជូននូវសេវាគ្រប់គ្រងមន្ទីរពេទ្យ, សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ក៏ដូចជាបើកដំណើរការក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងអាជីវកម្មគាំទ្រដល់វិស័យសុខាភិបាលផ្សេងៗទៀតផងដែរ។

លោកវេជ្ជបណ្ឌិត Boon Vanasin ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Thonburi Healthcare Group Public Company Limited (THG) បានប្រសាសន៍ថា៖
"ការបើកដំណើរការមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ថ្មីបំផុតរបស់ក្រុមហ៊ុនពួកយើង គឺដើម្បីគាំទ្រដល់គោលនយោបាយ របស់រដ្ឋាភិបាលប្រទេសថៃ ក្នុងការប្រែក្លាយប្រទេសថៃ ឲ្យទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ។


នៅពេលប្រជាជនកាន់តែយល់ដឹងពីបញ្ហាសុខភាព ហើយចំនួនប្រជាជនវ័យចំណាស់កាន់តែកើនឡើង វានាំឲ្យមានតម្រូវការមណ្ឌលសុខភាពដែលមានសមត្ថភាព ដូចជមន្ទីរពេទ្យ ថុនបុរីបំរ៉ុងមឿង​ ជាដើម។ អតិថិជនកាន់តែច្រើន​កំពុងស្វែងរកសេវាដែលមានគុណភាពខ្ពស់ ការធ្វើរោគវិនិច្ឆ័យលឿនជាងមុន និងការថែទាំសុខភាពឯកទេស ដែលទាំងអស់នេះសុទ្ធតែជាអ្វីដែលពួកយើងអាចផ្តល់ជូនបាន។”

នៅក្នុងឆ្នាំ ២០១៦ រដ្ឋាភិបាលថៃ បានអនុវត្តគោលនយោបាយមួយ ដែលមានគោលបំណងធ្វើឱ្យប្រទេសថៃ ប្រែក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ដ្រអន្តរជាតិ ក្នុងអំឡុងពេល ១០ឆ្នាំ ឬក្នុងបំណាច់ឆ្នាំ២០២៥។ ក្រុមហ៊ុន THGចាត់ទុកគោលនយោបាយនេះ ជាឱកាសមួយសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញទេសចរណ៍ស្វែងរកសេវាវេជ្ជសាស្ត្រ។ លោកវេជ្ជបណ្ឌិត Aimon Kopera  ប្រធានផ្នែកពេទ្យនៃមន្ទីរពេទ្យ Thonburi Bamrungmuang បានមានប្រសាសន៍ថា មន្ទីរពេទ្យសង្ឃឹមថា នឹងអាចទាក់ទាញអ្នកជំងឺបរទេស មកពីប្រទេសកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ដែលមិនទាន់មានសេវាវេជ្ជសាស្រ្តគ្រប់គ្រាន់ និងមិនពេញចិត្តចំពោះគុណភាពសេវាបច្ចុប្បន្ននៅក្នុងប្រទេសរបស់ខ្លួន។ ឮ

ទាំងនេះគឺជាអ្វីដែលក្រុមហ៊ុនTHGនឹងអាចផ្តល់ជូន ចំពោះសេវាថែទាំសុខភាពតាមតម្រូវការផ្ទាល់ខ្លួន ដែលរួមបញ្ចូលនូវឱសថ​ជំនួស និងការព្យាបាលប្រឆាំងនឹងភាពចាស់ជរា។ មន្ទីរពេទ្យក៏មានមជ្ឈមណ្ឌលថែទាំសុខភាពមាត់ធ្មេញឌីជីថល ដែលប្រព័ន្ធឌីជីថលត្រូវបានដាក់បម្រើដើម្បីផ្ដល់
"សេវាកម្មមួយថ្ងៃ និងសេវាគ្រប់ប្រភេទ នៅកន្លែងតែមួយ"​ (One-Day & One-Stop Service) ។

លោកវេជ្ជបណ្ឌិត Aimon បានបន្តថា “ជាមួយនឹងការផ្ដល់ជូនទាំងនេះ មន្ទីរពេទ្យបានប៉ានប្រមាណទុកថា នឹងអាចទាក់ទាញអ្នកទេសចរចំនួន ៧៥​០០០នាក់ ក្នុងឆ្នាំទី១ ដែលមានអតិថិជនជនជាតិថៃចំនួន ៤០ ភាគរយ និងអតិថិជនបរទេសចំនួន ៦០ ភាគរយ និងមានទិសដៅក្នុងការរកប្រាក់ចំណូលចំនួន ១២០០ លានបាតនៅក្នុងឆ្នាំ ២០១៩។ ដោយសារតែមន្ទីរពេទ្យ មានទីតាំងស្ថិតនៅលើផ្លូវមមាញឹក Bamrungmuang នៅក្នុងទីក្រុងបាងកក វាក៏នឹងផ្តល់ជូនដល់អតិថិជន ដែលរស់នៅក្នុងតំបន់យ៉ាវ៉ារ៉ាត​(Yaowarat) និងតំបន់ក្បែរនោះផងដែរ។”

មជ្ឈមណ្ឌលឯកទេសសុខាភិបាលនិងថែទាំសុខភាព លំដាប់ផ្កាយ៦ នេះ ផ្តល់ជូននូវការថែទាំសុខភាពតាមតម្រូវការផ្ទាល់ខ្លួន សាកសមសម្រាប់ការថែទាំសុខភាព ដែលអ្នកជំងឺនីមួយៗចង់បាន។

សេវាកម្មដែលផ្ដល់ជូនទាំងនេះ អាចកើតមានឡើងបានដោយសារតែក្រុមអ្នកឯកទេស និងការបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រកម្រិតខ្ពស់ ដើម្បីផ្តល់នូវជម្រើសថែទាំសុខភាពថ្មីសម្រាប់អតិថិជន។ មន្ទីរពេទ្យ ថុនបុរីបំរ៉ុងមឿងបែងចែកជា ៦មជ្ឈមណ្ឌល រួមមាន៖

មជ្ឈមណ្ឌលត្រួតពិនិត្យសុខភាពតាមតម្រូវការផ្ទាល់ខ្លួន​ (Personalised Wellness Check-Up Center)៖ គឺជាផ្នែកមួយដែលរួមមានទាំងអស់ ក្នុងការផ្តល់ជូននូវការពិនិត្យសុខភាព ទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អតិថិជន។ អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រ ដែលពោរពេញទៅដោយពិសោធន៍របស់យើង នឹងបង្កើតផែនការ ក្នុងការទទួលសេវាវេជ្ជសាស្ត្រគួរជាទីពេញចិត្ត សម្រាប់អតិថិជនម្នាក់ៗ។


មជ្ឈមណ្ឌលបង្កើតកោសិកាឡើងវិញ និងហ្សែនណូ​មីស (Regenerative & Genomics Center) ៖ គឺជាផ្នែកសេវាវេជ្ជសាស្ត្រ ដើម្បីបង្កើតឡើងវិញនូវកោសិកា និងការព្យាបាលប្រឆាំងនឹងភាពចាស់ជរា ដែលគ្រប់គ្រងដោយអ្នកឯកទេសខាងវេជ្ជសាស្ត្រ រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ 

មជ្ឈមណ្ឌលថែរក្សា និងវះកាត់កែសម្ផស្ស (Aesthetics & Cosmetic Surgery Center)៖ ផ្តល់នូវការវះកាត់កែសម្ផស្សនិងកែច្នៃឡើងវិញជាច្រើនប្រភេទ រួមមាន ការវះកាត់បន្តឹងស្បែកមុខ, ការព្យាបាលស្បែកដោយម៉ាស៊ីនឡាស៊ែរ, ការព្យាបាលកែកុនផ្ទៃមុខឡើងវិញ, កែទម្រង់មុខ, កែសុដន់ និងសេវាកម្មជាច្រើនទៀត។

មជ្ឈមណ្ឌលបញ្ហាបន្តពូជ IVF (IVF Reproductive Center)៖ ផ្ដល់ជូននូវសេវាព្យាបាលបញ្ហាមិនអាចបង្កកំណើតបាន ដោយប្រើប្រាស់បច្ចេកទេសបន្តពូជ ស្តង់ដារអន្តរជាតិក្រោមការត្រួតពិនិត្យពីអ្នកឯកទេសវេជ្ជសាស្ត្រ និងអ្នកជំនាញខាងផ្នែកទារកនៅក្នុងស្បូន ដោយសង្កត់ធ្ងន់ទៅលើការចូលរួមរបស់អ្នកជំងឺ នៅក្នុងការសម្រេចចិត្ត និងជ្រើសរើសការព្យាបាល ដែលសមស្របនិងមានសុវត្ថិភាពដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ។

មជ្ឈមណ្ឌលថែទាំមុខរបួសដោយជំងឺទឹកនោមផ្អែម​ Thonburi (Thonburi Diabetic Wound Care Center)៖ ដោយប្រើប្រាស់នូវការច្នៃប្រឌិតខាងវេជ្ជសាស្រ្តកម្រិតខ្ពស់មួយចំនួន ដូចជាការព្យាបាលដោយសម្ពាធខ្យល់អុកស៊ីសែន, ការជំនួសស្បែកដែលគ្មានកោសិកា សម្រាប់ធ្វើការព្យាបាលអ្នកជំងឺដែលមានរបួសដោយសារ ជំងឺទឹកនោមផ្អែមនៅជើងរបស់ពួកគាត់។

មជ្ឈមណ្ឌលទន្ដសាស្ត្រឌីជីថល (Digital Dental Center)៖ ផ្តល់ជូននូវការថែរក្សាសុខភាពមាត់ធ្មេញគ្រប់ប្រភេទនៅក្នុងកន្លែងតែមួយ ដែលមានលក្ខណៈទូលំទូលាយ រាប់ចាប់ពីការត្រួតពិនិត្យធ្មេញ, ការព្យាបាល, និងការថតកាំរស្មី X រហូតដល់ការបង្កើតសិប្បនិម្មិតជំនួសជើងធ្មេញ និងឧបករណ៍ផ្សេងទៀតដោយបញ្ចប់ការព្យាបាលក្នុងពេលមួយថ្ងៃ ដោយប្រើបច្ចេកវិទ្យាចុងក្រោយ CAD / CAM3D នៅក្នុងផ្នែកទន្ដសាស្ត្រ។​ ការបើកសម្ពោធមន្ទីរពេទ្យ Thonburi Bamrungmaungនឹងពង្រឹងបន្ថែមទៀតនូវកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលទេសចរណ៍សុខាភិបាលដ៏សំខាន់មួយ៕

# # # #

អំពី Thonburi Healthcare Group
ក្រុមហ៊ុន Thonburi Healthcare Group គឺជាអ្នកផ្ដល់សេវាថែទាំសុខភាពរបស់ប្រទេសថៃឈានមុខគេ ដែលមានផ្តល់សេវាកម្មខាងផ្នែកវេជ្ជសាស្រ្ត,ការគ្រប់គ្រងមន្ទីរពេទ្យ និងបើកប្រតិបត្តិមន្ទីរពេទ្យឯកជន តាមរយៈការគ្រប់គ្រងដោយផ្ទាល់ ក្នុងលក្ខណៈជាក្រុមហ៊ុនរួមបញ្ចូលជាសម្ព័ន្ធភាព ក៏ដូចជាការបណ្តាក់ទុនរួមគ្នា។ បន្ថែមពីលើការផ្តល់សេវាថែទាំសុខភាពទូទៅ ក្រុមហ៊ុន THGគឺជាមជ្ឈមណ្ឌលសម្រាប់អ្នកឯកទេសផ្នែកវេជ្ជសាស្រ្ត នៅក្នុងវិស័យជាច្រើន ដែលជាទៀងទាត់ទទួលបានការបណ្តុះបណ្តាល និងការលើកកម្ពស់ជំនាញ​ ដែលធ្វើឱ្យពួកគេអាចផ្តល់នូវសេវា ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងឧបករណ៍ចុងក្រោយបំផុតនិងទំនើបបំផុត។ ជាលទ្ធផលសេវាកម្មរបស់ ក្រុមហ៊ុន THG ត្រូវបានទទួលស្គាល់ជាអន្តរជាតិ មានដូចជា ស្ថាប័នទទួលស្គាល់គុណភាពមន្ទីពេទ្យ (Hospital Accreditation)និងវិទ្យាស្ថានទទួលស្គាល់គុណភាពការថែទាំសុខភាព ដែលបានទទួលស្គាល់អំពីដំណើរការប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព របស់ក្រុមហ៊ុន THG  ក្នុងការផ្ដល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់និងសុវត្ថិភាព។

Founders
VIP Guests
X
5s