សិក្ខាសាលាស្តីអំពី៖ HABIT Principle​



អ្វីទៅជាទម្លាប់ ? ហើយទម្លាប់ កើតមកពីណា?

            ជារឿងធម្មតាទៅហើយគ្រាន់តែ និយាយពាក្យថា ទម្លាប់។ មានមនុស្សតិចតួចណាស់ដែល ដឹង និងគិតថា ទម្លាប់ គឺជះឥទិ្ធពលខ្លាំងបំផុតចំពោះ លទ្ធផលទៅថ្ងៃអនាគតរបស់ពួកគេ។ សកម្មភាពដែលធ្វើប្រចាំថ្ងៃ វានឹងក្លាយជារឿងស្វ័យប្រវត្តិ ដោយមិនចាំបាច់បញ្ជាវាឡើយ នោះ ហៅថាទម្លាប់។ ទម្លាប់ល្អ លទ្ធផលដែលទទួលបាននឹងគាប់ប្រសើរ ហើយមាន ប្រយោជន៍សម្រាប់ខ្លួនយើងបំផុត អ្នកជោគជ័យនៅលើពិភពលោកជាច្រើនរូបជោគជ័យព្រោះ អ្វីៗកើតចេញពីទង្វើ និង ទម្លាប់របស់ពួកគេ ទាំងអស់។​ សំណួរសួរថា៖

តើអ្នក​ជោគជ័យ​ជា​ច្រើន​គេ​មាន​ទម្លាប់​បែប​ណា​ ហើយ​គិត​បែប​ណា​ដែរ? 
តើយើងគួរធ្វើយ៉ាង ណាដើម្បីកសាងទម្លាប់ឲ្យដូចអ្នកជោគជ័យបាន ? តើធ្វើ​យ៉ាងណា​ដើម្បី​បំបាត់​ភាព​ភ័យ​ខ្លាច​? 
តើគួរ​រៀបចំ​ពេល​វេលា​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​ មិន​មែន​ត្រឹម​តែ​រយៈពេល​ខ្លី​? 
តើគួរ​ធ្វើ​យ៉ាងណា​ដើម្បី​ស្វែងរក​គោលដៅជីវិត​ពិតប្រាកដ​ហើយ​រៀប​ចំ​យុទ្ធសាស្ត្រ​យ៉ាង​ណា​? 

ចម្ងល់ទាំង​នេះ​នឹង​ស្រាយ​បំភ្លឺ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ​HABIT principle ដែលត្រៀមនឹងរៀបចំដោយក្រុម អ្នកស្ម័គ្រចិត្ត មាគ៌ាឆ្ពោះទៅអនាគត (A2F) ក្នុងនោះក៏បាននាំវាគ្មិនដ៏ល្បីមួយរូបមកចូលរួមចែករំលែក គឺ គុណ វិជ្ជា ស្ថាបនិក​ MEC និងជាអ្នកនិពន្ធសៀវភៅ HABIT ផ្ទាល់តែម្តង។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃ​សៅរិ៍ ទី២៦ ខែមករា ឆ្នាំ​២០១៩ ខាងមុខនេះ នៅសាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​សាខាខាង​ត្បូង​វិមានឯករាជ្យ​ បន្ទប់​ភ្នំ​ជីសូរ​ ជាន់ទី៣ ។

​ចង់ដឹងទេថា HABIT Principle មានអត្ថន័យដូចម្តេច? តោះ ចុះឈ្មោះឥឡូវនេះ តាមរយ: https://goo.gl/forms/UgxOA9a3AoqYB93E2 ឫ 098 389 023 / 085 617 576 ៕

ចំនួនមានកំណត់!

X
5s