ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!
ពិព័រណ៍កុមារនិងគ្រួសារលើកទី ៦ បានក្លាយជាព្រឹត្តិការណ៍ប្រសើរមួយដែលផ្ដល់សារៈប្រយោជន៍ សម្រាប់អាណាព្យាបាលនិងកុមារកម្ពុជាបានបញ្ចេញនូវសមត្ថភាពនិងទេពកោសល្យរបស់ខ្លួន។ ពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំ២០១៩ បានត្រឡប់មកវិញជាលើកទី៦ ដែលមានការចូលរួមពីក្រុមហ៊ុនក្នុងនិងក្រៅស្រុកល្បីៗចូលរួមតាំងបង្ហាញនូវផលិតផល និងសេវាកម្មថ្មីៗរបស់ខ្លួនដែលមានពាកព័ន្វជាមួយកុមារនិងគ្រូសារសរុបជាផលិតផលជាង៥០០០មុខ នៅថ្ងៃទី១៩ និង ២០ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ។
នាព្រឹកថ្ងៃទី១នៃពិព័រណ៍កុមារឆ្នាំថ្មីនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងលោកជំទាវ បានចូលរួមជាកិត្ដិយសក្នុងការចូលរួមទស្សនាការសម្ដែង ការដើរទស្សនាស្ដង់ និងការដើរទិញផលិតផលពីស្ដង់នៅក្នុងកម្មវិធីនេះ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សានិង ជាអ្នករៀបចំ ពិព័រណ៍កុមារនិងគ្រួសារលើកទី ៦ បានលើកឡើងថា ពិព័រណ៍នេះជាផ្នែកមួយផ្ដល់សារៈប្រយោជន៍ដល់ការសិក្សារបស់កុមារ។ លោកបន្តថា កម្មវិធីនេះបានផ្តល់ឱកាសអោយលោកឪពុកអ្នកម្តាយ នាំកូនៗ មកបង្ហាញនូវសមត្ថភាពទេពកោសល្យ ចំណេះដឹង របស់ខ្លួនតាមរយៈកាប្រកួតប្រជែងនៅលើឆាក ដ៏អស្ចារ្យ ដែលក្នុងនោះមានដូចជា ការប្រកួតសរសេរតាមអានជាភាសាខ្មែរនិងអង់គ្លស ការប្រកួតគិតលេខ គូររូប និទានរឿង ការនិយាយជាសាធារណះ កាប្រកួតច្រៀង រាំជាដើម ។ ជាងនេះទៅទៀត រយៈពេលពីរថ្ងៃនេះក៏ជាពេលវេលា ដែលក្រុមគ្រួសារ បានបង្កើតនូវភាពកក់ក្តៅរវាងឪពុកម្តាយនិងកូនៗ នាពេលចុងសប្តាហ៍ផងដែរ។ កម្មវិធីនេះក៏មានសាលាអន្តរជាតិល្បីៗជិត ២០សាលា ដែលអាណាព្យាបាល អាចជួបផ្ទាល់ដើម្បីស្វែងយល់បន្ថែមពីការសិក្សាតាមសាលានីមួយៗបានកាន់តែច្បាស់។ ជាងនេះទៅទៀត អ្នកចូលរួមនឹងទទួលបានការបញ្ចុះតម្លៃ ពី១០ទៅ៥០% ពីការលក់ផលិតផលជាច្រើនដូចជា ម្សៅទេកដោះគោ ខោទឹកនោម របស់ប្រេីប្រាស់របស់កុមារ សំភារៈប្រើប្រាស់របស់ឪពុកម្តាយជាដេីម។
លោក អ៊ីសស្មេ អ៊ែបឌុល សាម៉ាត់ (Ismail Abdul Samat) នាយកសាលាបឋមសិក្សា របស់សាលាអន្ដរជាតិ SCIA បានបញ្ជាក់ដែរថា វាជាឱកាសប្រសើរ សម្រាប់អាណាព្យាបាលដើម្បីទទួលព័ត៌មាន ការសិក្សា សម្រាប់កូនៗ។ លោកបន្តថា ការចូលរួមរបស់សាលា អន្តរជាតិ SCIA គឺដើម្បីនាំមកនូវកាសិក្សាដែលមានកម្រិតស្តង់ដាអន្តរជាតិសម្រាប់កុមារកម្ពុជា។
លោក ថុន វុត្ថា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន LMM Distribution Co., បានបញ្ជាក់ផងដែរថា ក្នុងពិព័រណ៍កុមារឆ្នាំថ្មីនេះ ក្រុមហ៊ុនរបស់លោក បាននាំយកនូវម្សៅទឹកដោះពពែ Kabrita សម្រាប់តាំងបង្ហាញដល់អ្នកចូលរួមទាំងអស់។ ម្សៅទឹកដោះពពែថ្មីនេះ ផ្សំឡើងពីរូបមន្តអាហារូបត្ថម្ភពេញលេញ និងមានសុវត្ថិភាពខ្ពស់,ស្តង់ដាគុណភាពខ្ពស់ ពីប្រទេសហូល្លង់១០០% មានសារធាតុ β-palmitate កម្រិតខ្ពស់ ស្រដៀងទឹកដោះម្តាយ ដែលធ្វើឲ្យទារកយំតិចជាងមុន,គេងលក់ស្រួល,លូតលាស់ឆ្អឹងបានល្អ,ងាយស្រួលស្រូបយកសារធាតុចិញ្ចឹម។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍កុមារលើកទី៦ នឹងរៀបចំការប្រកួតជាច្រើន សម្រាប់ប្អូនៗកុមារបញ្ចេញសមត្ថភាពរួមមាន កម្មវិធីប្រកួតប្រកបអក្សរ,សរសេរតាមអាន,គិតលេខ, សូត្រកំណាព្យ,ប្រដេញពាក្យ,ប្រកួតដើរម៉ូត,រាំ,ច្រៀង,គូររូប,សង់Lego, Doy Doy, Tangram ជាមួយឱកាសទទួលបានរង្វាន់ជាច្រើន។ ទីធ្លាលេងកម្សាន្តចំនួន៥ នឹងត្រូវរៀបចំជាពិសេស សម្រាប់កុមារតូចៗ ដែលភ្ជាប់មកជាមួយនូវកន្លែងអានសៀវភៅ,កន្លែងរៀនបត់ក្រដាសorigami,ទីធ្លារៀនគូររូប និងឆ្លាក់អក្សរ និងកន្លែងពិសោធន៍វិទ្យាសាស្ត្រ។
ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៦ នឹងធ្វើឡើងនៅថ្ងៃទី១៩ និង ២០ មករា ឆ្នាំ២០១៩ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA។ ព័ត៌មានបន្ថែមសម្រាប់ការចូលរួមប្រកួត និងទំនាក់ទំនងទិញស្ដង់ សូមទាក់ទងមកកាន់ផេក “Kids Fair & Family Expo Anussa” ឬ “Anussa Events” ឬទូរស័ព្ទលេខ 012 230 140 / 010 911 776។
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/
ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion