មកមើលសកម្មភាពយុទ្ធនាការម៉ស្គុតKids Fair 2019 របស់ពិព័រណ៍កុមារនិងគ្រួសារលើកទី៦​



តើអ្វីទៅជាយុទ្ធនាការម៉ស្គុតKids Fair? ហើយយុទ្ធនាការម៉ស្គុត នឹងផ្ដល់ជូនព័ត៌មានសំខាន់ៗ​ ក៏ដូចជាប្រូម៉ូសិនពិសេសអ្វីខ្លះពីពិព័រណ៍កុមារ?

កាលពីចុងសប្ដាហ៍ថ្ងៃអាទិត្យ ទី១៣ មករានេះ យុទ្ធនាម៉ស្គុតរបស់ពិព័រណ៍កុមារនិងគ្រួសារបានចូលរួមចែករំលែកភាពសប្បាយរីករាយដល់ប្អូនៗកុមារ និងការចែកជូនជាព័ត៌មានលម្អិតទាក់ទងនឹងពិព័រណ៍កុមារទៅកាន់មាតាបិតានិងកុមារពីការស្គាល់ផលិតផលកុមារ និងសាលាអន្ដរជាតិថ្មីៗ ការបញ្ចុះតម្លៃពិសេសលើផលិតផលជាង៥០០០មុខ ការសម្ដែងរបស់កុមារតូចពីសាលាល្បីៗ ស្គាល់ទីធ្លាកម្សាន្ដធំៗ ក៏ដូចជាកម្មវិធីប្រកួតនៅលើឆាក ដែលនឹងផ្ដល់ជូនការឈ្នះបានរង្វាន់ជាច្រើន ដូចជា អាហារូបករណ៍សិក្សានៅវិទ្យាសា្ថន ACE ខោទឹកនោមកូនក្មេង សម្ភារសិក្សានិងប្រើប្រាស់ សំណង់ទុយោ DOYDOY របស់របរក្មេងលេងជាច្រើនប្រភេទថែមទៀតផង ។

មិនតែប៉ុណ្ណោះ ការបង្ហាញវត្ដមានរបស់ម៉ស្គុត Kids Fair 2019 នៅលើទីសាធារណៈនេះ បានទទួលការចូលរួមនិងគាំទ្រពីមាតាបិតាជាច្រើន ដោយពួកគាត់បាននាំកូនៗជាទីស្រលាញ់មកចូលរួមថតរូបលេងកម្សាន្ដជាមួយនឹងតុក្កតាដ៏ស្រស់ស្អាតជាច្រើន ជាមួយនឹងការសាកសួរព័ត៌មាន និងសកម្មភាពកម្សាន្ដសប្បាយពីការចែកស្ករគ្រាប់មីលគីតាទៅកាន់ប្អូនៗកុមារ ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍កុមារប្រចាំឆ្នាំលើកទី៦ ជាវេទិការប្រមូលផ្តុំកុមារ និង ក្រុមគ្រួសារដ៏ធំបំផុតប្រចាំឆ្នាំ ដែលក្នុងនោះកុមារនិងមាតាបិតាប្រមាណជាង ៣៥០០០ នាក់ នឹងត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនេះ។ ក្រោមការចូលរួមពីក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារ និងគ្រួសារល្បីៗ ដូចជាម្សៅទឹកដោះគោ ចំណីអាហារ សាលារៀន ទារកដ្ឋាន បណ្ណាគារ របស់របរលេង រថយន្ត ធនាគារ ធានារ៉ាប់រង ប្រមានជាង ២០០ ស្តង់ ផលិតផលសរុបជាង៥០០០មុខ នឹងត្រូវដាក់បង្ហាញជាមួយការលក់បញ្ចុះតម្លៃពី១០%ដល់៥០%។

ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៦ នឹងធ្វើឡើងនៅថ្ងៃទី១៩ និង ២០ មករា ឆ្នាំ២០១៩ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA។ ព័ត៌មានបន្ថែមសម្រាប់ការចូលរួមប្រកួត និងទំនាក់ទំនងទិញស្ដង់ សូមទាក់ទងមកកាន់ផេក “Kids Fair & Family Expo Anussa” ឬ “Anussa Events” ឬទូរស័ព្ទលេខ 012 230 140 / 010 911 776។

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/

ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion

X
5s