មកមើលការបញ្ចុះតម្លៃដ៏អស្ចារ្យលើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦!!!​



តើអ្នកត្រៀមខ្លួនសម្រាប់ទិញផលិតផលកុមារនិងគ្រួសារដែលនឹងបញ្ចុះតម្លៃពិសេសជាង៥០០០មុខហើយឬនៅ ? ចង់ដឹងទេថា តើក្រុមហ៊ុនណាខ្លះដែលនឹងចូលរួមបញ្ចុះតម្លៃនិងផ្ដល់ជូនកម្មវិធីពិសេសៗខ្លះ?

សម្រាប់ពិព័រណ៍កុមារឆ្នាំថ្មីនេះ មានបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារ និងគ្រួសារល្បីៗដូចជាម្សៅទឹកដោះគោ ចំណីអាហារ សាលារៀន ទារកដ្ឋាន បណ្ណាគារ របស់របរលេង រថយន្ត ធនាគារ ធានារ៉ាប់រង ដែលសរុបជាស្ដង់ជាង២០០ នឹងចូលរួមបញ្ចុះតម្លៃពិសេសចាប់ពី១០% រហូតដល់៥០% ជាមួយនឹងការថែមជូនដ៏អស្ចារ្យសម្រាប់ការចូលរួមទស្សនា ក៏ដូចជាសាកសួរព័ត៌មានផ្សេងៗនៅស្ដង់នីមួយៗ។ តោះ! ងាកមកមើលការបញ្ចុះតម្លៃដ៏ពិសេសរបស់ស្ដង់នីមួយៗនៅក្នុងរូបភាពខាងក្រោមនេះ៖

Promotion
Promotion
Promotion
Promotion
Promotion

កុំភ្លេចនាំកូនៗជាទីស្រលាញ់របស់អ្នកទិញសម្ភារៈកុមារ និងចូលរួមប្រកួតកម្មវិធីនៅលើឆាកដើម្បីឈ្នះរង្វាន់ក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី៦។

ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៦ នឹងធ្វើឡើងនៅថ្ងៃទី១៩ និង ២០ មករា ឆ្នាំ២០១៩ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA។ ព័ត៌មានបន្ថែមសម្រាប់ការចូលរួមប្រកួត និងទំនាក់ទំនងទិញស្ដង់ សូមទាក់ទងមកកាន់ផេក “Kids Fair & Family Expo Anussa” ឬ “Anussa Events” ឬទូរស័ព្ទលេខ 012 230 140 / 010 911 776។

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/

ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion

X
5s