ស្រាបៀរថៃហ្គ័រនឹងរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street និង Le Moon​



រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រនឹងរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street ក្រុងសៀមរាប និង Le Moon Terrace Bar នៅរាជធានីភ្នំពេញដើម្បីផ្តល់ជូននូវបទពិសោធន៍ឆ្លងឆ្នាំថ្មីដ៏វិសេសវិសាលអស្ចារ្យ ដែលញ៉ាំងឲ្យអ្នកចូលរួមកម្មវិធីសប្បាយអឹកធឹក និងទទួលអំណរឆ្នាំថ្មីពីស្រាបៀរថៃហ្គ័រ។ កម្មវិធីពិសេសនេះនឹងចាប់ផ្តើមពីម៉ោង ៦ ល្ងាចរហូតដល់យប់ជ្រៅ និងប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែងពីសំណាក់ឌីជេ និងតារាល្បីៗជាតិ និងអន្តរជាតិដូចជាឌីជេល្បីប្រចាំប្រទេសថៃកញ្ញា Riviere, ឌីជេល្បីប្រចាំប្រទេសថៃកញ្ញា Cathrin, ឌីជេវ័យក្មេងស្រស់សោភាកញ្ញា Rose Candy, ឌីជេល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nick, និងពិធីកររូបរាងស្រស់សង្ហាលោក Yaro។ សូមចូលរួមអបអរឆ្នាំថ្មីជាមួយស្រាបៀរថៃហ្គ័រឲ្យបានច្រើនកុះករ និងរាំរែកកម្សាន្តសប្បាយនៅក្នុងកម្មវិធីរាត្រីដ៏អស្ចារ្យទាំងនេះជាមួយកម្មវិធីប្រូម៉ូសិនពិសេស និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងឈ្នះរង្វាន់ឆ្នាំថ្មីពីស្រាបៀរថៃហ្គ័រ។ តោះយើងត្រៀមខ្លួនរាប់ថយក្រោយសម្រាប់ឆ្លងឆ្នាំថ្មី ២០១៩ ជាមួយស្រាបៀរថៃហ្គ័រ!!! ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០១៩ របស់ស្រាបៀរថៃហ្គ័រ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ : www.facebook.com/TigerBeerKH។ សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ ។
X
5s