តើ “ឯកជនភាព” អ្វីខ្លះ ដែលមានសារៈសំខាន់ចំពោះអ្នក?​



ក្នុងឆ្នាំ ២០១៨ “ឯកជនភាព” នៅក្នុងប្រព័ន្ធឌីជីថល បានក្លាយជាប្រធានបទក្ដៅ ដោយសារការបែកធ្លាយ រឿងរំលោភបំពានឯកជនភាព របស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស ហ្វេសប៊ុក និងបទបញ្ញត្តិការពារទិន្នន័យទូទៅ (General Data Protection Regulation – GDPR) ដែលត្រូវបានដាក់ចេញ ដោយសហភាពអឺរ៉ុប។ មនុស្សគ្រប់រូប បានចាប់ផ្ដើមយល់ខ្លះៗអំពីឯកជនភាពរបស់ខ្លួន នៅលើប្រព័ន្ធអ៊ីនធឺណែត និងបានព្រួយបារម្ភថា ព័ត៌មានទាំងនោះអាចនឹងត្រូវបែកធ្លាយ ហើយត្រូវគេយកទៅប្រើប្រាស់ដើម្បីអ្វីមួយ ដែលប៉ះពាល់ដល់ពួកគេ។ បើនិយាយពី “ឯកជនភាព” វាមានចំនុចជាច្រើន ដែលកម្មវិធីក្នុងស្មាតហ្វូន ឬអ៊ីធឺណែត បានផ្ដល់ជម្រើសឲ្យអ្នកប្រើប្រាស់ ធ្វើការកំណត់ ប៉ុន្តែ តើ “ឯកជនភាព” អ្វីខ្លះ ដែលមានសារៈសំខាន់ចំពោះអ្នក? នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Viber លោក Djamel Agaoua បានចូលរួមចែករំលែកចំពោះបញ្ហា “ឯកជនភាព” ដែលមានអត្ថន័យចំពោះអ្នកប្រើប្រាស់ និងការផ្ដល់ជូនរបស់ក្រុមហ៊ុន លោកនៅក្នុងឆ្នាំ២០១៨។ សូមបញ្ជាក់ថា ក្រុមហ៊ុន Viber គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការតស៊ូមតិដើម្បីឯកជនភាព និងសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ បើធៀបជាមួយនឹងក្រុមហ៊ុនផ្សេងៗទៀតនៅក្នុងប្រភេទដូចគ្នា។ លោក Djamel Agaoua បានលើកយកនូវចំនុចសំខាន់ៗមួយចំនួន ដូចខាងក្រោមនេះ ដែលអ្នកប្រើប្រាស់គួរយល់ដឹង ហើយវាគួរតែត្រូវបានប្រើប្រាស់ជាទូទៅ នៅលើបណ្ដាញអ៊ីនធឺណែត។ សាររបស់ខ្ញុំគឺសម្រាប់តែភ្នែករបស់ខ្ញុំប៉ុណ្ណោះ ការសន្ទនាឯកជន គួរត្រូវបានរក្សាឯកជនភាព ចំពោះអ្នកចូលរួមទាំងអស់ ដែលវាជាមូលដ្ឋាននៃសិទ្ធិរបស់បុគ្គលម្នាក់ៗ។ ដូចនេះ សារសន្ទនារបស់ពួកគេ គឹមិនត្រូវបានអ្នកទីបី ទទួលបានឬអានបានឡើយ ក្រៅអំពីអ្នកចូលរួមនៅក្នុងការសន្ទនា។ ដើម្បីការពារកុំឲ្យអ្នកទីបី អាចអានបាន គឺមានតែវិធីតែមួយគត់គឺ “ការបំលែងតាមប្រព័ន្ធកុំព្យូទ័រទៅលើទិន្នន័យ ពីភាគីម្ខាងទៅភាគីម្ខាងទៀត (end-to-end encryption)”។ ចំណុចសំខាន់មួយទៀតនោះ គឺកម្មវិធីជជែកកម្សាន្តដែលអ្នកប្រើប្រាស់ មិនរក្សាទុកខ្លឹមសារសន្ទនា នៅលើម៉ាស៊ីនមេរបស់ពួកគេរហូតនោះទេ និងមិនត្រូវបានយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពីអ្នក។ គ្រប់គ្រងលើទិន្នន័យផ្ទាល់ខ្លួន និងការប្រើប្រាស់របស់វា អ្នកដឹងទេ ពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណែត កម្មវិធី, សេវាកម្ម និងវេបសាយ បានប្រមូលព័ត៌មានមិនចេះចប់ អំពីរូបអ្នក ដោយមិនឲ្យអ្នកដឹង ឬមានការយល់ព្រមពីអ្នកឡើយ។ តែទោះជាយ៉ាងណាក៏ដោយ កម្មវិធី, សេវាកម្ម និងវេបសាយ ទាំងនោះ គួរតែអនុញ្ញាតឱ្យមានការស្នើសុំ, ចូលប្រើទិន្នន័យ និងគ្រប់គ្រងទិន្នន័យទាំងនោះ ដែលពួកគេបានប្រមូលទុក។ ដូច្នោះអ្នកអាចមានសិទ្ធិក្នុងការកែប្រែ លុបចោល និងបង្ហាញនូវព័ត៌មានណា ដែលអ្នកចង់បង្ហាញជាសាធារណៈ ក្រោមការកំណត់របស់អ្នក។ អ្នកមានសិទ្ធិក្នុងការដឹង ចំពោះការប្រើប្រាស់ព័ត៌មានទាំងនោះ និងអាចកំណត់ពីមាតិកាផ្ទាល់ខ្លួន ដែលជាមួយជម្រើសដែលអ្នកចង់ដឹង ហើយវាជាជម្រើសរបស់អ្នក ក្នុងការឲ្យអ្នកផ្សេងទៀតដឹងថាអ្នកកំពុងប្រើអ៊ីនធឺណែត ឬបានអានសារ ដែលបានផ្ញើមក។ លុបសម្អាត នូវប្រវត្តិនៃការសន្ទនា នៅពេលសន្ទនា កំហុសអក្ខរាវិរុទ្ធ ឬផ្ញើសារទៅច្រលំ តែងតែកើតមានឡើង។ ដូច្នេះការកែតម្រូវសារសន្ទនាឲ្យបានត្រឹមត្រូវ សូម្បីតែបន្ទាប់ពីសារនេះ ត្រូវបានផ្ញើរួចហើយក៏ដោយ នៅក្នុងលក្ខណៈបំលែងការពារនៅសងខាងដដែរនោះ គឺជាលក្ខណៈពិសេស ដែលមានប្រយោជន៍បំផុត។ ជួនកាល អ្នកចង់លុបសារសន្ទនាទាំងមូល ព្រោះវាបានផ្ញើទៅខុសមនុស្ស ឬវាមិនចាំបាច់ទៀត ឬអ្នកសោកស្តាយចំពោះពាក្យសម្ដីរបស់អ្នក ដែលបានផ្ញើទៅរួច។ វាជាលក្ខណៈពិសេសដ៏ល្អមួយទៀត ដរាបណាគ្រប់គ្នានៅក្នុងបន្ទប់សន្ទនាដឹងច្បាស់ថា សារនោះត្រូវបានលុបចោល។ ជាការពិត “ឯកជនភាព” នឹងត្រូវបានការពារ និងសុវត្ថិភាព ប្រសិនបើ កម្មវិធី, សេវាកម្ម និងវេបសាយ បានផ្ដល់នូវការកំណត់ និងលក្ខណៈពិសេស ដែលបានលើកឡើងខាងលើនេះ។ នៅក្នុងឆ្នាំ ២០១៨ កម្មវិធី Viber បានផ្ដល់នូវលក្ខណៈពិសេសទាំងអស់នេះ ទៅកាន់អ្នកប្រើរបស់ខ្លួន និងបានធ្វើឲ្យកម្មវិធី Viber ក្លាយទៅជាអ្នកនាំមុខគេនៅក្នុងវិស័យនេះ និងជាអ្នកកំណត់ស្តង់ដារឯកជនភាព និងសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណែត៕
X
5s