មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧
អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនៅតែជាក្តីស្រមៃនៃសិស្សនិស្សិតគ្រប់រូប ។ ដើម្បីជំរុញការរៀបចំខ្លួនក្នុងការចាប់យកអាហារូបករណ៍ប្រកបដោយប្រសិទ្ធិភាព អតីតនិសិ្សតអាហារូបករណ៍១៥រូបដែលទទួលបានភាពជោគជ័យនៅបរទេស នឹងត្រលប់មកចូលខ្លួនបកស្រាយ និងចែករំលែកបទពិសោធន៍ក្នុងការចាប់យកអាហារូបករណ៍ទៅកាន់សិស្សនិសិត្សកម្ពុជា នៅថ្ងៃទី១៥ ធ្នូ ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។
ចង់ដឹងទេថា អាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូប ជាប្រភេទអាហារូបករណ៍អ្វីខ្លះ និងមកពីប្រទេសណា?
នៅក្នុងសន្និសីទអាហារូបករណ៍លើកទី៧នេះ អតីតសិស្សអាហារូបករណ៍ រួមជាមួយវត្ដមានស្ថានទូត និងស្ថាប័នផ្តល់អាហារូបករណ៍ធំៗ នឹងធ្វើបទបង្ហាញអំពីដំណើរនៃការស្នើសុំអាហារូបករណ៍ មុខវិជ្ជាប្រលង របៀបបំពេញបែបបទ លក្ខខណ្ឌនិងតម្រូវការអាហារូបករណ៍ល្បីៗ តិចនិកក្នុងការសរសេរសំណេរអំពីខ្លួនឯង(Personal Statement) គំរោងសិក្សា(Study Plan) និងព័ត៌មានលម្អិតដើម្បីត្រៀមសម្ភាសន៍។
ក្នុងនោះផងដែរ នឹងមានការបកស្រាយលម្អិតអំពីអាហារូបករណ៍ល្បីៗដែលផ្តល់មកនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ អាហារូបករណ៍ដែលផ្ដល់អោយសិស្សនិស្សិតអន្តរជាតិនៅទូទាំងសកលលោក និងអាហារូបករណ៍ដែលផ្តល់ដោយផ្ទាល់ពីសាកលវិទ្យាល័យនៅបរទេស។
សំបុត្រចូលរួមមានតម្លៃត្រឹម ៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ធ្នូ ២០១៨ និង ៧ដុល្លារ ក្នុងថ្ងៃទី១៥ ធ្នូ ២០១៨។ កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ និង សហការឧបត្ថម្ភដោយ IDP។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Scholarship Conference Anussa ឬ ទូរស័ព្ទលេខ 012 230 140។
Event: https://www.facebook.com/events/181598049401447/?active_tab=discussion
Youtube: https://youtu.be/ibOUWOHZ75o