AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ​



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានកិត្តិយសសូមជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា គ្រឹះស្ថានយើងខ្ញុំនឹងផ្អាកប្រតិបត្ដិការហិរញ្ញវត្ថុនៅតាមម៉ាស៊ីនដាក់/ដកប្រាក់ (ATM) និងការិយាល័យភ្នាក់ងារទាំងអស់ជាបណ្តោះអាសន្នចាប់ពីម៉ោង ១០:០០ យប់ នាថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ម៉ោង ១០:០០ ព្រឹក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីធ្វើការផ្លាស់ប្តូរទីតាំងទិន្នន័យរបស់សាខាមួយចំនួនទៅប្រព័ន្ធធនាគារស្នូលថ្មី របស់ អេ អឹម ខេ ឲ្យបានប្រសើរជាងមុនដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់គ្រឹះស្ថាន និងផ្ដល់ជូននូវសេវាកម្មកាន់តែសម្បូរបែបជូនអតិថិជន។ ប្រតិបត្តិការសេវាហិរញ្ញវត្ថុយើងខ្ញុំ នឹងចាប់ផ្តើមដំណើរការជាធម្មតាវិញនៅ ថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០ ព្រឹកតទៅ។ យើងខ្ញុំ សូមអធ្យាស្រ័យចំពោះបញ្ហារំខាន និងសូមអរគុណចំពោះការអត់ធ្មត់របស់លោកអ្នកក្នុងអំឡុងពេលនេះ។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាហរិញ្ញវត្ថុជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ ព័ត៌មានបន្ថែម៖ ០២៣ ២២០ ២០២ / ១៨០០ ២០០ ២០០៕ សូមអរគុណ
X
5s