វោហាស័ព្ទសាធារណៈ អ៊ិកណៃ (Ignite) បានត្រឡប់មកជាលើកទី៤ ហើយ !!!
នារសៀលថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅកន្លែងធ្វើការរួមសហការ ក្រុមយុវជនអ៊ិកណៃកម្ពុជា (Ignite Cambodia) បានរៀបចំនូវសន្និសិទអ្នកកាសែតមួយដើម្បីប្រកាសជាផ្លូវការនូវ ព្រឹត្តិការណ៍ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) លើកទី៤ ដែលនឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះនៅសហសាលសម្ដេចតេជោហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥ រសៀល ដែលរំពឹងមានវាគ្មិនចំនួន ១៥ រូប និងអ្នកចូលរួមប្រមាណ ១ ពាន់នាក់មកពីគ្រឹស្ថានអប់រំ និងបណ្តាអង្គភាពឯកជន និងរដ្ឋនានា។
ព្រឹត្តិការណ៍ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន១០នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៏របស់ លោក សុខហ៊ី បានអោយដឹងថាគោលបំណងនៃកម្មវិធី គឺចង់ឲ្យមនុស្សគ្រប់រូបអាចកសាងទំនុកចិត្ត និងសមត្ថភាពខ្លួនឯងតាមរយៈការនិយាយជាសាធារណៈ។ យើងមានចក្ខុវិស័យ សិស្ស និស្សិត យុវជន និងកូនខ្មែរទាំងអស់អាចស្ងែងយល់ និងមានឱកាស ឡើងចែករំលែកពីគំនិត និងរឿងរ៉ាវរបស់ខ្លួន នៅលើឆាកអន្តរជាតិបាន។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ
ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។ ចំនុចពិសេសរបស់ព្រឹត្តិការណ៍ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) គឺ វាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវអោយវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។
កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាបទ ដែលនឹងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា៖
[caption id="attachment_63153" align="aligncenter" width="670"] លោក កែវ ឡង់ឌី (ជាស្ថាបនិក Baby Outlet)[/caption]
[caption id="attachment_63154" align="aligncenter" width="670"] លោក ឆេង សុភ័ក្រ្ត (ជាស្ថាបនិក ទំព័រ រៀនថត)[/caption]
[caption id="attachment_63155" align="aligncenter" width="670"] កញ្ញា គឹម ឌីណា (ជាអ្នកនិពន្ធសៀវភៅ)[/caption]
ជាពិសេសមានវាគ្មិនល្បីៗជាច្រើនទៀត ដូចជាកញ្ញា រិទ្ធី លំអរពេជ្រ (ជាស្ថាបនិកបុណ្យភូមិ) លោក ឱក ព្រហ្មសុដន្ត ដែលឆ្លាប់និយាយនៅ TED Talks ព្រមស្ថាបនិកក្រុមរបាំស្រឡាញ់ភេទដូចគ្នាដំបូងគេនៅកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) ឆ្នាំនេះត្រូវបានទទួលការគាំទ្រធំពីក្រុមហ៊ុនភេស្ជជៈ Khmer Beverages និងក្រុមហ៊ុន Grab Cambodia ជាដៃគូមធ្យោបាយធ្វើដំណើរផ្ដាច់មុខ និងដៃគូសំខាន់ៗដូចជា Outsources, EduQuest, សប្បាយ, ដឹដេស, សហការ, វីឌូសែរ និងសុវណ្ណាភូមិឡាយហ្វ៍។ ព្រឹត្តិការណ៍ អ៊ិកណៃ (Ignite Talks) បានបង្កើតឡើងដំបូងនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០០៦ ហើយបានពង្រឹកខ្លួនដល់៣៥០ កន្លែងទូទាំងពិភពលោក។ នៅឆ្នាំ ២០១៦ លោកជា សុខហ៊ី (ហៅ Bill) និងកញ្ញា Lucy Tou បាននាំយកកម្មវិធីនេះមកកាន់ប្រទេសកម្ពុជាលើកដំបូងដែលមានអ្នកចូលរួមជាង ៧០០ នាក់។
តោះ !!! នៅចាំអីទៀតទិញសំបុត្រឥឡូវនេះ !