ការសិក្សាស្រាវជ្រាវ៖ ខ្យល់កខ្វក់គឺជាឃាតករលាក់មុខលេខ១​



ការបំពុលខ្យល់ដែលកើតឡើងដោយការដុតនូវប្រេងឥន្ធនៈ កំពុងតែកាត់បន្ថយអាយុរំពឹងទុករបស់មនុស្សទូទាំងពិភពលោក ជាទូទៅ ១,៨ ឆ្នាំក្នុងមនុស្សម្នាក់ ដែលធ្វើឲ្យការបំពុលខ្យល់ក្លាយជាឃាតករដ៏សាហាវជាងគេក្នុងពិភពលោក នេះបើយោងតាមការសិក្សាស្រាវជ្រាវ។

សារធាតុឆ្មារៗតូចៗដែលមានក្នុងខ្យលកខ្វក់កាត់បន្ថយជីវិតរបស់អ្នកខ្លាំងជាងការជក់បារី ដែលកាត់បន្ថយអាយុរបស់អ្នកត្រឹមតែ ១,៦ឆ្នាំ ហើយខ្យល់កខ្វក់មានភាពគ្រោះថ្នាក់ជាងបញ្ហាគំរាមកំហែងសុខភាពសាធារណៈដូចជា ជំងឺអេដស៍ និងសង្រ្គាម ជាដើម។ សន្ទស្សន៍ជីវិតនៃគុណភាពខ្យល់ (Air Quality Life Index) របស់សកលវិទ្យាល័យឈីកាកូ (The University of Chicago) បង្ហាញថាប្រជាជនក្នុងផ្នែកខ្លះនៃប្រទេសឥណ្ឌា ដែលជាប្រទេសដែលមានចំនួនប្រជាជនធំលំដាប់ទី២ បាត់បង់អាយុរស់នៅ១១ឆ្នាំ ពីព្រោះតែកម្រិតខ្យល់កខ្វក់ខ្ពស់។

បើយោងតាមធនាគារពិភពលោក (The World Bank) អាយុរំពឹងទុកជាទូទៅរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គឺក្រោម ៦៩ឆ្នាំ។ ធាតុពុលឆ្មារៗតូចៗគឺជាទូទៅត្រូវវាស់វែងដោយគិតជាមីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់។ ប្រទេសចិននិងឥណ្ឌូនេស៊ីគឺជាប្រទេសស្ថិតក្នុងចំណោមប្រទេសដទៃទៀតដែលមានសារធាតុឆ្មារៗរសាត់អណ្ដែតក្នុងខ្យល់ ដែលប៉ះពាល់ទៅដល់សុខភាពខ្លាំងបំផុត ដែលកាត់បន្ថយអាយុរំពឹងទុករហូតដល់ ៧ឆ្នាំ និង៥,៥ឆ្នាំ។

ទីក្រុងទាំង ១០០ដែលមានការបំពុលច្រើនជាងគេរបស់ប្រទេសឥណ្ឌាបានបង្កើតនូវគម្រោងដើម្បីប្រឆាំងទៅនឹងការបំពុលខ្យល់ នេះបើយោងតាមការចុះផ្សាយរបស់ World Health Organization៕

ដោយ៖ លង់ វណ្ណៈ

X
5s