អាជីវកម្មខ្នាតតូចនៅកម្ពុជាគួរតែជួលអ្នកជំនាញឱ្យកាន់ Facebook Page ដើម្បីពង្រីកការផ្សព្វផ្សាយ
ការប្រើប្រាស់ Facebook Page ដើម្បីជំរុញការលក់នៅក្នុងអាជីវកម្ម ត្រូវបានគេមើលឃើញថា នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ន បាននិងកំពុងតែក្លាយជាឧបករណ៍ដ៏ពេញនិយមតែម្ដង។ ទោះជាយ៉ាងណា ការប្រើប្រាស់ក្នុងក្របខ័ណ្ឌនៃការធ្វើទីផ្សារតាមបែបទំនើប ហាក់នៅមិនទាន់ចំគោលដៅនៅឡើយ។
តាមការអះអាងពី កញ្ញា រស្មី អ្នកជំនាញ Facebook Page របស់ Elite Biz ដែលកំពុងកាន់គណនីរបស់ក្រុមហ៊ុនមួយចំនួន បានលើកឡើងថា ការប្រើប្រាស់ហ្វេសប៊ុកផេកឱ្យត្រូវចំគោលដៅនៃការធ្វើទីផ្សារមិនមែនជារឿងងាយស្រួលធ្វើប៉ុន្មាននោះទេ។ អ្នកជំនាញរូបនេះអះអាងថា ការងារទាំងអស់នេះត្រូវការជំនាញច្បាស់លាស់ ជាពិសេសលើការរៀបចំនូវយុទ្ធសាស្ត្រមួយដ៏រឹងមាំ ដែលទាមទារនូវការសិក្សាលើកត្តាជាច្រើនមុននឹងអនុវត្តន៍ផែនការនៅលើបណ្ដាញសង្គម Facebook។
លោក តាក់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Goldphnee Shoe Polisher ដែលធ្លាប់ជាអតិថិជនរបស់ Elite Biz បានលើកឡើងថា ដោយឆ្លងកាត់ការងារផ្នែកទីផ្សារ និងការលក់ លោកមើលឃើញថា ការងារគ្រប់គ្រងម៉ាកយីហោ និងការធ្វើទីផ្សារដែលប្រើប្រាស់ហ្វេសប៊ុកទាមទារនូវការចំណាយពេលវេលា ថវិកា គួបផ្សំនឹងធនធានមនុស្សដែលទាមទារនូវជំនាញពីរបន្ថែមទៀតគឺទីផ្សារ និងការរចនា ឬវីដេអូ (Graphic Design & Video)។ បើឆ្លងកាត់រៀបចំដោយក្រុមការងាររបស់លោកផ្ទាល់ លោកមើលឃើញថា វាចំណាយអស់ច្រើនគួរសម្យ ហើយលទ្ធផលដែលទទួលបានហាក់មិនសមប្រកបទាល់តែសោះ។
បើផ្អែកទៅតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុន We Are Social និង Hoot Suite ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណជាង ៧លាននាក់ដែលភាគច្រើនជាយុវជន និងវ័យជំទង់ ហើយបើគិតជាទូរលេខទូទៅ ប្រហែលជា ៥០%នៃប្រជាជនសរុបមានអាយុប្រមាណ ២៥ឆ្នាំប៉ុណ្ណោះនៅដើមឆ្នាំ២០១៨ នេះ។ នេះជាតួលេខដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការធ្វើទីផ្សារតាមបណ្ដាញសង្គម ដែលជាឱកាសដ៏ពិសេសសម្រាប់ប្រភេទអាជីវកម្មដែលផ្ដោតទៅលើអតិថិជនដោយផ្ទាល់ (End-users)។
បើតាមលោក លង់ វណ្ណៈ ប្រធានផ្នែកឌីជីថលរបស់ Elite Biz បានឱ្យដឹងថា កញ្ចប់សេវាកម្មរបស់ Elite Biz មានតម្លៃចាប់ពី ៤០០ដុល្លារឡើងទៅដោយបែងចែកជាបីកញ្ចប់ គឺកញ្ចប់តម្លៃជាង ៤០០ដុល្លារ ជាង ៥០០ដុល្លារ និងជាង ៧០០ដុល្លារឡើង។ ក្នុងកញ្ចប់នោះរួមមានការគ្រប់គ្រងទៅលើការផ្ញើសារ និង Comment ការបង្កើតមាតិកា ឬខ្លឹមសារផ្សព្វផ្សាយរួមទាំងផ្នែក Design, Photo និង Video និងការធ្វើផែនការ។ ក្រៅពីសេវាកម្មគ្រប់គ្រងផេក ក៏មានសេវាកម្មធ្វើវែបសាយ និងផ្សព្វផ្សាយឱ្យកាន់តែមានទ្រង់ទ្រាយធំផងដែរ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ៖ ០១៧ ៤៩៣ ៩៦០ & ០៧០ ២៤១ ១៨៦