លោកលន់ បូរី ទទួលបានពានរង្វាន់មាស ផ្នែកគុណភាព និងវប្បធម៌ ពីប្រទេសអង់គ្លេស
លោកលន់ បូរី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន 3G Agent Co., Ltd ទទួលបានពានរង្វាន់មាសផ្នែកគុណភាព វប្បធម៌ ពីស្ថាប័ន BID ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៨ វិច្ឆិកា កន្លងទៅ។
គួរកត់សម្គាល់ថា ស្ថាប័ន BID ជាស្ថាប័នឯករាជ្យ និងឈានមុខគេក្នុងការផ្សព្វផ្សាយ អំពីគុណភាព និងវប្បធម៌ នៅលើពិភពលោក។ សកម្មភាពចម្បងរបស់ស្ថាប័ននេះ គឺការទំនាក់ទំនងជាមួយអាជីវកម្ម ជួយតម្រង់ទិសឆ្ពោះពួកគេឱ្យទៅរកការគ្រប់គ្រងតាមរយៈគុណសម្បត្តិ ឧត្តមភាព និងការច្នៃប្រឌិតខ្ពស់។
ក្រុមហ៊ុន 3G Agent ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់មាសផ្នែកគុណភាព និងវប្បធម៌ ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតនិងព័ត៌មានសំខាន់ជាច្រើនៗដែលទទួលបានពីគណៈគ្រប់គ្រងវាយតំលៃរបស់ BID Quality Assurance និងការចូលរួចចំណែកជាវិជ្ជមានរបស់ 3G Agent ក្នុងការអភិវឌ្ឍ ជួយធើ្វឱ្យប្រសើរឡើងនូវអតិថិជនរបស់ខ្លួនជាង 100 ដែលគិតចាប់ពី SME រហូតទៅដល់កម្រិតសាជីវកម្ម ដោយផ្តោតលើការ លើកកម្ពស់ផលិតភាពអាជីវកម្ម និងធនធានមនុស្ស។
ក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយនេះស្ថាប័ន BID បានទទួលស្គាល់ក្រុមហ៊ុន និងអង្គភាពជាច្រើនដែលដឹកនាំសកម្មភាពសំខាន់ៗនៅក្នុងពិភពជំនួញ ហើយត្រូវបានចាត់ទុកថាជាស្ថាប័n ដំបូងគេ ដែលបានអនុវត្តការផ្សព្វផ្សាយនៃគុណភាព វប្បធម៌ ឧត្តមភាព និងការច្នៃប្រឌិតនៅក្នុង ១៧៩ប្រទេសរួចមកហើយនៅលើពិភពលោក។
ពានរង្វាន់មាស ផ្នែកគុណភាព និងវប្បធម៌ មិនមានន័យសម្រាប់តែលោក លន់ បូរី ក្រុមហ៊ុនលោក ក្រុមការងារ និងក្រុមគ្រួសាររបស់លោកទេប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសកម្ពុជាយើងផងដែរ ក្នុងការលើកកម្ពស់ គុណភាព វប្បធម៌ សេវាកម្ម និងផលិតផល ដែលមានសារៈសំខាន់សំរាប់ការរីកចម្រើនប្រកបដោយនិរន្តភាព។ ប្រសិនបើលោកអ្នកកំពុងស្វែងរកដៃគូអាជីវកម្មដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងអាជីវកម្មរបស់អ្នក ក្រុមហ៊ុន 3G Agent គឺជាជម្រើស ដ៏សក្ដិសកមសម្រាប់លោកអ្នក៕