ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!​



ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ គឺនឹងមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ របស់ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមិនយកប្រាក់ចំណេញ Junior Chamber International Cambodia (សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា) ហៅកាត់ថា JCI Cambodia ដែលត្រៀមនឹង រៀបចំព្រឹត្តិការណ៍មួយនេះឡើងយ៉ាងអធិកអធម។ ជាមួយគ្នានេះដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) មានកិត្តិយសសុំជម្រាបជូនអញ្ជើញ សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងដៃគូរសហប្រតិបត្តិការទាំងអស់ឲ្យចូលរួមក្នុងពិធីមហាសន្និបាតរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានេះដែលនឹងប្រារព្ធដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ដែលបានបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១៖ចាប់ពីម៉ោង ១២:៣០នាទីរសៀល រហូតដល់ម៉ោង៥:០០នាទីល្ងាច គឺដំណើរការនៃកម្មវិធី មហាសន្និបាតរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។ ដំណាក់កាលទី២៖ចាប់ពី ៥:៣០នាទី​ល្ងាច រហូតដល់ម៉ោង ៩:០០យប់ នឹងមានការបរិភោគអារហារពេលល្ងាចលក្ខណៈមិត្តភាព នៅសណ្ឋាគារសុខាភ្នំពេញដដែរ។   ដំណើរកាគម្រោងមហាសន្និបាតបូកសរុបលទ្ធផលការងារនេះមានបំណងក្នុងការបង្ហាញ របាយការណ៍អំពីសមិទ្ធផលរបស់ខ្លួនក្នុងឆ្នាំ២០១៨ និងការតែងតាំងក្រុមប្រឹក្សាភិបាលឆ្នាំ២០១៩គ្រប់សាខាទាំងអស់របស់ JCI Cambodia។ អ្វីដែលពិសេសមួយ ទៀតក្នុងកម្មវិធីនេះ JCI Cambodia បានបង្កើតសាខារបស់ JCI ថ្មីមួយទៀតក្នុងឆ្នាំថ្មីនេះគឺ JCI សុវណ្ណាភូមិ ព្រមទាំងមានការឡើងថ្លែងសុន្ទរកថា​ពីផែនការថ្មី ឆ្នាំ២០១៩របស់ប្រធានអង្គភាព ក្រុមព្រឹក្សាភិបាលតាមសាខានិមួយៗ ដែលត្រូវបានតែងតាំងក្នុងកម្មវិធីនោះផងដែរ។ គួររំលឹកផងដែរថា Junior Chamber International គឺជាអង្គការក្រៅរដ្ឋាភិបាល ដែល មិនយកប្រាក់ចំណេញ ដែលមានសមាជិក អាយុមានចន្លោះចាប់ពី១៨ ដល់ ៤០ឆ្នាំ។ សព្វថ្ងៃ Junior Chamber International មានប្រមាណជាង ៥០០០ សហគមន៍ នៅ​ ១២៤ប្រទេស ​ទូទាំងពិភពលោក។ មកដល់បច្ចុប្បន្ន JCI មានអាយុកាល ១០៣ឆ្នាំ មកហើយបើគិតតាំងពីការចាប់ផ្តើមថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩១៥មក ហើយ JCI បានបង្កើត ជាផ្លូវការក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១២។ បើគិតមកដល់ពេលនេះ JCI CAMBODIA មានសាខា ចំណួន បូករួមទាំងការបង្កើតសាខាថ្មីក្នុងឆ្នាំ២០១៨នេះ និងមានសមាជិកចូលរួមជាង២០០ នាក់ទូទាំងប្រទេស។ JCI Cambodia បានជួយជាដំណោះស្រាយជាច្រើនទៅដល់សហគមន៍ទូទាំងកម្ពុជាហើយអ្វីដែលពិសេស នោះគឺកំពុងតែដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការជំរុញនិងជួយដល់សហគមន៏កម្ពុជាត្រឹមតែរយៈពេល៦ឆ្នាំចុងក្រោយនេះ។
X
5s