វីង(Wing) ចូលរួមជាមួយសាជីវកម្មផ្សេងៗដើម្បីផ្តល់ជូននូវឱកាសការងារនិងដំបូន្មានអាជីព​



ភ្នំពេញ៖ថ្ងៃទី x ខែតុលា ឆ្នាំ២០១៨ - ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2018 បានត្រលប់មកវិញម្តងទៀត ហើយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគឺជាក្រុមហ៊ុនកំពូលមួយក្នុងប្រទេសកម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ និង ២៨​ ខែតុលានៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។   រៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងចូលរួមសហការជាមួយស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នឯកជនផ្សេងៗព្រឹត្តិការណ៍មួយនេះមានគោលបំណងផ្តល់ជូននូវវេទិកាមួយសម្រាប់យុវជនកម្ពុជាដើម្បីស្វែងរកឱកាសការងារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិជាង ១៥០​កន្លែង ។ព្រឹត្តិការណ៍នេះក៏ស្របតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការបណ្តុះបណ្តាលជាតិនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ឱកាសការងារនិងការអភិវឌ្ឍយុវជននៅប្រទេសកម្ពុជា។ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ​​​ ពិព័រណ៍ការងារនិងផលិតភាពទទួលបានជោគជ័យយ៉ាងអស្ចារ្យ​ដោយទាក់ទាញអ្នកចូលរួមបានប្រមាណ ២៧,០០០ នាក់ក្នុងឆ្នាំ ២០១៧​រួមជាមួយនឹងការដាក់ពាក្យការងារលើសពី ២៨,៥០០នាក់។ វីងគឺជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ហើយជាក្រុមហ៊ុនដ៏សាកសមក្នុងការផ្តល់ព័ត៌មាននិងឱកាសផ្សេងៗដល់អ្នកកំពុងស្វែងរកការងារក្នុងដំណើរអាជីពរបស់ ពួកគេ។   ក្រុមការងាររបស់វីងបានចូលរួមនៅក្នុងពិព័រណ៍មួយនេះដើម្បីបង្ហាញដល់យុវជនកម្ពុជាអំពីក្រុមហ៊ុនរបស់ខ្លួននិងរការដែ លផលិតផលនិងសេវាកម្មរបស់ពួកគេបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការលើកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន។   អ្នកដែលកំពុងស្វែងរកការងារក៏បានទទួលព័ត៌មានអំពីឱកាសការងារនៅធនាគារឯកទេសវីងផងដែរដោយក្រុមហ៊ុននេះ បើកដៃទូលាយក្នុងការស្វាគមន៍បុគ្គលដែលមានសមត្ថភាពនិងទេពកោសល្យចូលរួមក្នុងក្រុមហ៊ុនរបស់ពួកគេ។ សូមទស្សនារូបភាពពីកម្មវិធីខាងក្រោម៖ ( https://drive.google.com/drive/folders/1CF104KZ0MOlQXmg3gjayZnGw9lSDYVP2?fbcl id=IwAR0tL2AO6RxIZB2A99AXRXUsEs5J2GPzV8HqqbZ2txv6pkmmoOF7wEygqu8 )
X
5s