"និរន្តរភាពក្នុងពិភពពាណិជ្ជកម្ម" ជាប្រធានបទថ្មីរបស់ក្លឹប CamEd តើមានវាគ្មិនណាខ្លះចូលរួម?​



ជាការលំបាកបំផុតមួយក្នុងការបង្កើតអាជីវកម្ម ប៉ុន្តែវាមានភាពលំបាកកាន់តែខ្លាំងឡើងៗបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នករីកលូតលាស់តទៅមុខទៀតក្នុងពេលអនាគត។ តើអ្នកដឹងថាអ្នកនឹងប្រឈមមុខជាមួយបញ្ហាអ្វីខ្លះនាពេលប៉ុន្មានឆ្នាំខាងមុខនេះទេ? តើអ្នកដឹងថាសហគ្រិនដែលមានជំនាញសម្រេចបាននូវភាពជោគជ័យរបស់ពួកគាត់យ៉ាងដូចម្ដេចទេ? តោះ!!! ស្វែងយល់ពីគន្លឹះដែលធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យជាមួយយើងឥឡូវនេះ ដោយក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់យើងនាពេលខាងមុខ។ ចាំអីទៀតចូលរួមសិក្ខាសាលាទាំងអស់គ្នា!! វេទិកាពាណិជ្ជកម្មឆ្នាំ ២០១៨ ត្រៀមនឹងបង្កើត ឡើង ដោយ ​International Business Club (IBC) ក្រោមប្រធានបទ "និរន្តរភាពក្នុងពិភពពាណិជ្ជកម្ម" អ្វីដែលពិសេសគឺមាន វាគ្និនមកចូលរួមចែករម្លែកពីបទពិសោធន៍ សុទ្ធសឹងតែជាបុគ្គលល្បីដែលកំពុងតែមានឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះលោកអ្នកនឹងជួបជាមួយ ៖ ១.កញ្ញា សំ លីណា ស្ថាបនិក នៃក្រុមហ៊ុន Ellesse Furniture ២. លោកគា បូរាណ CEO នៃក្រុមហ៊ុន AMK Microfinance Institution PLC ៣. លោក ទៅ ម៉េង ប្រធានផ្នែកលក់នៃក្រុមហ៊ុន អចនទ្រព្យ CPL ក្រៅពីនេះក៏មាន លោក ថៃ វ៉ាន់ថា ជាអ្នកជំនាញខាងថតរូប ក៏ជាស្ថាបនិកនៃក្រុមហ៊ុន Home Photography and INSPIRED Cambodia នឹងមកចូលរួមក្នុងកម្មវិធី ក្នុងនាមជាអ្នកសម្របសម្រួល។ ជាមួយគ្នានេះដែរ ក្រោយពីការចូលរួមទទួលបានចំណេះដឹង រួមទាំងអាហារសម្រន់ ជាពិសេសនឹងមានឱកាសឈ្នះរង្វាន់នៅចុងកម្មវិធីផងដែរ។ កម្មវិធីនេះនឹងចាប់ផ្តើមឡើង៖ -នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ -វេលាម៉ោង ១:០០រសៀល រហូតដល់ ម៉ោង ៥:០០ ល្ងាច -ទីតាំងនៅ មជ្ឈមណ្ឌសហប្រតិបត្តការ កម្ពុជា ជប៉ុន (CJCC នៅស្ទាក់ស្ទើរដល់ណាទៀត !!! លោកអ្នកអាចចុះឈ្មោះបានតាមរយៈ Link ខាងក្រោម៖ https://goo.gl/forms/53pNuGynNuXg9yIl2?fbclid=IwAR07i30ogNdLjLCxAYQEcn2-xPs6NnHM9j3i9idgqlW4xz1SaaIKaQKyXuw និងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧១ ៧១៦ ០១០ ៤៥៤ ៧២២
X
5s