AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុបណ្ដោះអាសន្ន ៥ថ្ងៃ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានកិត្តិយសសូមជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា គ្រឹះស្ថានយើងខ្ញុំ នឹងផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុគ្រប់ប្រភេទនៅ គ្រប់សាខា ភ្នាក់ងារ និងម៉ាស៊ីនដាក់/ដកប្រាក់ ទាំងអស់ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ០២:០០ រសៀល នាថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីដាក់ដំណើរការប្រព័ន្ធធនាគារស្នូលថ្មី TEMENOS (T24) ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់គ្រឹះស្ថាន និងផ្ដល់ជូននូវសេវាកម្មកាន់តែសម្បូរបែបជូនអតិថិជន។
ប្រតិបត្តិការសេវាហិរញ្ញវត្ថុទាំងអស់នឹងចាប់ផ្តើមដំណើរការជាធម្មតាវិញនៅ ថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ យើងខ្ញុំ សូមអធ្យាស្រ័យចំពោះបញ្ហារំខាន និងសូមអរគុណចំពោះការអត់ធ្មត់របស់លោកអ្នកក្នុងអំឡុងពេលនេះ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាហរិញ្ញវត្ថុជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ ព័ត៌មានបន្ថែម៖ ០២៣ ២២០ ២០២ / ១៨០០ ២០០ ២០០៕
សូមអរគុណ!