តោះទៅលេងលង្វែក!!! ទស្សនាចរណ៍បេតិកភណ្ឌកម្ពុជាជាមួយ Heritage Travel ទាំងអស់គ្នា​



កម្មវិធីមួយដែលនឹងនាំយកមកនូវទស្សនីយភាពប្លែក ទាក់ទងចំណេះដឹងនៅតំបន់ប្រវត្តិសាស្រ្តនានា រួមទាំងចំណេះដឹងទាក់ទងនឹងបរិស្ថានជាពិសេសជាការចែករម្លែកមួយក្តីស្រឡាញ់ទៅទៅកាន់អ្នកចូលរួម និង ក្មេងៗផងដែរ តែមុននឹងទៅលង្វែកយើងក៏ឈៀងចូលមើលពីការធ្វើក្អមដែលមានជាយូរលង់មកហើយនៅខេត្តកំពងឆ្នាំង។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៩ ខែវិច្ឆកា រយៈពេលមួយថ្ងៃពេញ។     សម្រាប់អ្នកចង់ដើរលេងកម្សាន្តទៅខេត្ត​ ព្រមទាំងចង់ទទួលបានចំណេះដឹងបន្ថែមអំពីតំបន់ប្រវត្តិសាស្រ្ត និងចែករម្លែកសម្ភារៈបន្តិចបន្តួចទៅដល់សិស្ស ជាង៤០០នាក់ នៅទីរួមខេត្តកំពង់ឆ្នាំងតែម្តង។ យើងទាំងអស់គ្នាគឺសុទ្ធតែធ្លាប់តែលឺពីរាជធានីលង្វែកនៅក្នុងសៀវភៅ ឥលូវនេះតោះទៅមើលអ្វីដែលនៅសេសសល់នៅទីនោះទាំងអស់គ្នា ទៅដើរមើលបន្ទាយលង្វែកជាមួយបុរាណវិទូទាំងអស់គ្នាណា!!! តោះគិតដល់ណាទៀត!!! ចូលរួមទាំងអស់គ្នាណា ពីព្រោះបានដើរលេងហើយ បានរៀននឹងស្ដាប់ពីបុរាណវិទូនៅលង្វែកទៀត!!!
X
5s