កម្មវិធីប្រឡងប្រណាំងបង្គន់អនាម័យសាធារណៈអាស៊ានលើកទី១
ដើម្បីឆ្លើយតបទៅនឹងតម្រូវការបង្គន់សាធារណៈដែលមានលក្ខណៈស្តង់ដាពីសំណាក់ភ្ញៀវទេសចរណ៍ដែលកើនឡើងជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានដាក់ចេញនូវសេចក្ដីជូនដំណឹងអំពីការដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាបង្គន់សាធារណៈអាស៊ានក្នុងឆ្នាំ២០១៩-២០២១ សម្រាប់ប្រតិបត្តិករជាម្ចាស់ ឬអ្នកគ្រប់គ្រងបង្គន់សាធារណៈ។
អាស្រ័យហេតុនេះគណកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មានសេចក្ដីសោមនស្សរីករាយនិងសូមជម្រាបជូនដល់ ប្រតិបត្តិករជាម្ចាស់ ឬអ្នកគ្រប់គ្រងបង្គន់សាធារណៈ សូមអញ្ជើញចូលរួមដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាបង្គន់សាធារណៈអាស៊ាន សម្រាប់ឆ្នាំ២០១៩-២០២១ ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩(ATF2019) នៅប្រទេសវៀតណាម។
ខាងក្រោមនេះ គឺជាសេចក្ដីណែនាំរបស់ក្រសួង៖
១. សូមដាក់ពាក្យស្នើសុំទៅគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍
២. ភ្ជាប់ជូនមកជាមួយនូវ៖
ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាបង្គន់សាធារណៈអាស៊ាន(ដូចមានជូនភ្ជាប់)
រូបថត និងប្លង់ទីតាំងបង្គន់
៣. សូមប្រតិបត្តិករជាម្ចាស់ ឬជាអ្នកគ្រប់គ្រងបង្គន់សាធារណៈមកដាក់ពាក្យ ឬទំនាក់ទំនងអំពីការដាក់ពាក្យឲ្យបានមុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ តាមរយៈlink http://pt.cambodiacleancity.gov.kh/kh/register/ ឬមកកាន់នាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជម្រុញការប្រឡងប្រណាំង ទូរស័ព្ទទំនាក់ទំនង: ០១៥ ៥០៤ ៤៤៤/០៩៧ ៣៤២ ៤២ ៤២៕