ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩​



រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​ ២១ ​ខែតុលា ឆ្នាំ​​២០១៨ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកចុងក្រោយរដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ២០១៧-​​២០១៨​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​ ២០១៧-​​២០១៨នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​រង្វាន់ផ្តាច់ព្រ័ត្រនេះ​ គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់សាមុយ គឺ៖ លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើ​កាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ៕   កម្មវិធីអាពាហ៍ពិពាហ៍សម្រាប់រដូវកាលថ្មី ២០១៨-២០១៩ របស់ស្រាបៀរអាន់ឆ័រ បានចាប់ផ្តើមជាផ្លូវការហើយបន្ទាប់ពីកម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៧-២០១៨ បានបញ្ចប់ដោយជោគជ័យ យើងមានសេចក្តីសោមនស្សរីករាយប្រកាសបើកកម្មវិធីអាពាហ៍ពិពាហ៍សម្រាប់រដូវកាលថ្មីឆ្នាំ ២០១៨-២០១៩ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩។ កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីនេះ៖ រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល។ រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង។ រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង និងប័ណ្ណផ្សងសំណាង 1 សន្លឹក។ គូស្វាមីភរិយាថ្មីចំនួន 50 គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះចំនួនបីលើក៖ ១. ថ្ងៃទី 27 ខែមករា ឆ្នាំ 2019 ២. ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2019 ៣. ថ្ងៃទី 20 ខែតុលា ឆ្នាំ 2019 ។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ៕
X
5s