ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ​



នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងចល័តប៊្លូធូ XBOOM និងឧបករណ៍បំពងសម្លេង XBOOM AI ThinQ ឆ្លាតវ័យជាដើម។ XBOOM តែងតែឈានមុខនិងមានសំឡេងពិរោះដ៏អស្ចារ្យ ដែលបានរួមចំណែកដល់ចំណែកទីផ្សារលើពិភពលោក 35% ក្នុងចំណោមផលិតផលខ្នាតតូចនិងឧបករណ៍បំពងសម្លេង។ នៅខួបលើកទី 60 របស់ខ្លួនក្រុមហ៊ុន LG កំពុងជំរុញយុទ្ធសាស្រ្តផ្នែកឧបករណ៍ សម្លេងរបស់ខ្លួនដោយផ្តោតជាចម្បងទៅលើគុណភាពសម្លេង។ ដោយផ្ដោតលើការផ្តួចផ្តើមផ្នែកស្រាវ ជ្រាវនិងអភិវឌ្ឍដ៏ធំ។ កិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោម កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺភាពជាដៃគូជាមួយក្រុមហ៊ុន Meridian Audio ដែលបច្ចេកវិទ្យារបស់វាត្រូវបាន អនុវត្តនៅក្នុងផលិតផល LG XBOOM ។ ក្នុងនាមជាក្រុមហ៊ុនដែលឈរនៅពីក្រោយ ឧបករណ៍បំពងសម្លេងឌីជីថលដំបូងគេបង្អស់របស់ពិភពលោក និងម៉ាស៊ីនឌីសតូចឌីជីថលដំបូងគេ។ បច្ចេកវិទ្យា របស់ក្រុមហ៊ន Meridian បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍និងការអនុវត្តការវិវត្តន៍ បច្ចេកវិទ្យាសម្លេង ដូចជា MQA ហើយក៏ប្រើប្រាស់សម្រាប់រថយន្តទំនើបៗដូចជា Land Rover, McLaren និង Jaguar ជាដើម។ ឧបករណ៍បំពងសម្លេង XBOOM ស៊េរីតូច(ម៉ូដែល CK99) និង (ម៉ូដែល OK99) គឺពិតជាលាន់ សម្លេងខ្លាំងអស្ចារ្យ បញ្ចេញថាមពលពី 1800 វ៉ាត់រហូតដល់ 5,000 វ៉ាត់សម្រាប់ក្នុងបរិយាកាសពិធីជប់លៀងដ៏រីករាយ។ ការបន្ថែមនៃឧបករណ៍បំពងសម្លេង XBOOM Go (ម៉ូដែល PK3 / PK5 / PK7) អនុញ្ញាតឱ្យអ្នកស្រលាញ់តន្ត្រីកាន់តែច្រើនថែមទៀត ដើម្បីរីករាយជាមួយអត្ថប្រយោជន៍នៃជំនាញសម្លេងរបស់ក្រុមហ៊ុន LG ។ ឧបករណ៍បំពងសម្លេង XBOOM Go ជាម៉ាកសញ្ញាកេរ្ត៍ដំណែលនៃឧបករណ៍បំពងសម្លេងនិងពិធីជប់លៀងដ៏អស្ចារ្យរបស់យើង។ វាត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកស្តាប់ដែលមានគុណភាពខ្ពស់ និងភាពងាយស្រួលដល់អ្នកប្រើប្រាស់ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាសម្លេងកម្រិតខ្ពស់របស់ក្រុមហ៊ុន Meridian ឧបករណ៍បំពងសម្លេង XBOOM Go ផ្តល់ជូននូវគុណភាពខ្ពស់រហូតដល់បីដងយ៉ាងច្បាស់ល្អព្រមទាំងមានសំលេងដ៏ពរោះទោះ បីជាមានទំហំតូចក៏ដោយ។ XBOOM Go គឺជាឧបករណ៍បំពងសំឡេងឥតខ្សែលើកដំបូងដែល Support ជាមួយបច្ចេកវិទ្យា aptX ™ HD ពីក្រុមហ៊ុន Qualcomm សម្រាប់ការចាក់សម្លេងឌីជីថលកម្រិតខ្ពស់ 24bit / 576kbps ដែលបំពេញតាមតម្រូវការខ្ពស់នៃសម្លេងដែលងាយនឹងបាត់បង់តាមប៊្លូធូស។ ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនដំបូងគេដែលរួមបញ្ចូលនូវបច្ចេកវិទ្យា aptX HD នៅក្នុងស្មាតហ្វូន G5 ហើយបច្ចេកវិទ្យាសម្លេងកម្រិតខ្ពស់ត្រូវបានរកឃើញនៅថ្ងៃនេះក្នុង LG G7 ThinQ ។ ឧបករណ៍បំពងសម្លេងម៉ូឌែល XBOOM Go ក៏មានភ្លើងបំភ្លឺច្រើនពណ៌ផងដែរព្រមទាំងចំណុចទាញ Grab-N-Go និង X-grip សម្រាប់បំលាស់ទីនិងការរក្សាលំនឹង។ ថ្មកាន់បានយូរនិងភាពធន់ទៅនឹងទឹកធ្វើឱ្យឧបករណ៍បំពងសម្លេង XBOOM Go ល្អឥតខ្ចោះសម្រាប់សកម្មភាពនៅខាងក្រៅ។ ឧបករណ៍បំពងសម្លេង LG XBOOM AI ThinQ មានម៉ូដែល WK7 និងម៉ូដែល WK9 មានកម្មវិធី Google Assistant ដើម្បីជួយឱ្យអ្វីៗដំណើរការបាន ដោយគ្រាន់តែបញ្ចាដោយសំឡេង ប៉ុណ្ណោះ ។ ភាពជាដៃគូរបស់ក្រុមហ៊ុន LG ជាមួយក្រុមហ៊ុន Meridian នាំមកនូវសក្តានុពលពេញលេញនៃជំនាញសម្លេងរបស់ក្រុមហ៊ុនទាំងពីរ, ផ្តល់នូវសំឡេងគុណភាពខ្ពស់, សំលេង ពិរោះ។ គុណភាពសម្លេងខ្ពស់មិនបែកនៅក្នុង LG XBOOM AI ThinQ អាចផលិតនូវសម្លេងដែលថតនៅក្នុងស្ទូឌីយោបាន។ ក្រុមហ៊ុន LG បានសហការជាមួយ Google ដើម្បីបញ្ចូលកម្មវិធី Google Assistant ដោយផ្ទាល់ទៅក្នុងផលិតផលជាមជ្ឈមណ្ឌលផ្ទះ ដែលអនុញ្ញាតឱ្យឧបករណ៍បំពងសម្លេងម៉ូឌែល WK7 និង WK9 គ្រប់គ្រងឧបករណ៍ផ្ទះឆ្លាតវៃដែលអាចប្រើបានជាមួយ Google ដែលអាចប្រើបានជាមួយ LG ThinQ ។ ឧបករណ៍បំពងសម្លេង XBOOM AI ThinQ WK7 ដែលបច្ចុប្បន្នកំពុងដាក់លក់នៅទីផ្សារសំខាន់ៗ នឹងមកដល់នៅចុងឆ្នាំនេះ ដោយ ឧបករណ៍បំពងសម្លេងម៉ូឌែល WK9 ជាមួយនឹងអេក្រង់ Smart Display ទំហំ 8 អ៊ីញរបស់ខ្លួនសម្រាប់បទពិសោធន៏ដ៏ទាក់ទាញ។ លោក Seo Young-jae ប្រធានផ្នែកសម្លេងនិងវីដេអូនៅក្រុមហ៊ុន LG បាននិយាយថា " តាមរយៈការពង្រីកម៉ាកយីហោ XBOOM របស់យើងដើម្បីបញ្ចូលឧបករណ៍បំពងសម្លេងឥតខ្សែនិងឆ្លាតវៃ ក្រុមហ៊ុន LG កំពុងបើកលទ្ធភាពថ្មីៗជាមួយ XBOOM ដែលឈានមុខក្នុង ការងារផ្នែក សម្លេងនៅក្នុងផ្ទះយើងទាំងមូល " ។ ជាមួយនឹងក្រុមហ៊ុន Meridian ដែលជាដៃគូបច្ចេកវិទ្យាសម្លេងយើងជឿជាក់យ៉ាងមុតមាំថា XBOOM នឹងទទួលបានភាពជោគជ័យដ៏ត្រចេះត្រចង់នៅក្នុងទ្វីបអឺរ៉ុបក៏ដូចជានៅតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក»។
X
5s