ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”​



ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះ ស្រាបៀរ Heineken® ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុមហ៊ុន EDM Cambodia នឹងរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយនឹងចង្វាក់ EDM (Electronic Dance Music) ម្ដងទៀតហើយដែលកម្មវិធីនោះមានឈ្មោះថា Afterlife: Day of the Dead នៅសណ្ឋាគារ Hotel Cambodiana ។ លើកនេះក៏មិនខុសពីលើកមុនៗដែរ EDM Cambodia បានអញ្ជើញឌីជេរ&ផលិតករចម្រៀង(DJ/Producer) ដ៏ល្បីពីផលិតកម្ម Barong Family គឺ លោក Mike Cervello! ក្រៅពី Mike Cervello ក៏នៅមានឌីជេរ និងផលិតករចម្រៀងផ្សេងៗទៀតដែលមកពីប្រទេសថៃ និងកម្ពុជាយើងផ្ទាល់នឹងចាក់ភ្លេងឲ្យលោកអ្នករាំយ៉ាងសប្បាយចាប់ពីម៉ោង៥រហូតដល់ចប់កម្មវិធី ក្នុងនោះរួមមាន ក្រុម Animal Project, VXY, DJ Maily និងលោក LOR ផងដែរ។ សណ្ឋាគារកាំបូឌីយ៉ាណាជាកន្លែងល្អបំផុតនៅក្នុងទីក្រុងសម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ 22 ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។ សណ្ឋាគារនេះក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀតដែលលោកអ្នកចង់រៀបចំ។   កម្មវិធីនេះនឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងពិធីជប់លៀង និងតន្ត្រី។ សូមកុំខកខានរំលងឱកាសដ៏កម្រនេះ! ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ Heineken® នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/ #Heineken #Afterlife #Cambodia #Oct27 #HotelCambodiana សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ
X
5s