អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL
ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ប្រគល់រង្វាន់ iPhoneX ជូនអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ “GET YOUR SHAPE BACK”។
រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)
ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC
Extra Stout, Anchor, Gold Crown និង Gold Crown Stout បានប្រគល់រង្វាន់ iPhoneX
ថ្មីសន្លាងមួយគ្រឿងជូន លោក ឌុល វណ្ណា ដែលជាអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ
“GET YOUR SHAPE BACK” ក្នុងការចាប់ឆ្នោតផ្សងសំណាងដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃ ៧
ខែកញ្ញា កន្លងមក។
ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ
ដូច្នេះសូមលើកទឹកចិត្តអតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។
នៅក្នុងកម្មវិធី GYSB app មានមុខងារពិសេសដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS ឬ Android)
អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពិន្ទុពេញ (6 ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ iPhone X
តាមរយៈការចាប់រង្វាន់។
ដើម្បីអប់រំអតិថិជនឲ្យចេះទទួលទានក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីពីរ៖ (1) តាមទំព័រហ្វេសប៊ុក
Get Your Shape Back KH និង (2) កម្មវិធីទូរស័ព្ទស្មាតហ្វូនដែលមានឈ្មោះ “Get Your Sexy Back”
ឬ “GYSB”. ។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះមានអ្នកគាំទ្រ 110,000 នាក់
និងមានអ្នកទាញយកកម្មវិធីនេះចំនួន 18,000 ។
គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង
ឬស្ថាប័នសំខាន់ៗដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា
និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង។