BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ​



បន្ទាប់​ពី​ការ​បើក​សម្ពោធ​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​​សាខា​ខណ្ឌ​ទួល​គោក​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ ធនាគារ​អ៊ឺរ៉ុប​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​មាន​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង BRED Bank  បាន​បើក​សម្ពោធ​នូវ​សាខា​ថ្មី​របស់​ខ្លួន​មួយ​កន្លែង​​ទៀត​នា​ទឹក​ដី​ខេត្ត​សៀម​រាប  កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨​ ​កន្លង​ទៅថ្មីៗនេះ។ លោក មិន សុផា នាយក​ប្រតិបត្តិ​រង​នៃ​ធនាគារ​ BRED បាន​លើក​ឡើង​ថា​ ធនាគារ​​គ្រោង​បើក​សាខា​ថ្មីៗ​បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​​ ខេត្តសៀមរាប និង​​ខេត្ត​បាត់​ដំបង នៅ​មុនដំណាច់​ឆ្នាំ​២០១៨​ នេះ ហើយ​ក្នុង​នោះ​ ធនាគារ​ក៏​គ្រោង​​​ពង្រីក​ពី​ ១៥​ទៅ​ ២០​សាខា​នៅ​ទូទាំង​ប្រទេស​បន្ថែម​ទៀត​នៅ​កំឡុង​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​ BREDបាន​ចូល​មក​កម្ពុជា​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ ដែល​បច្ចុប្បន្ន​ធនាគារ​មាន​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​នៅ​មហាវិថី​ព្រះ​នរោត្តម​ រាជធានី​ភ្នំពេញ ដែល​បន្ទាប់​ពី​ចាក់​គ្រឹះ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជិត​ ២​ឆ្នាំ​មក​នេះ​ធនាគារ​ BRED បាន​រក្សា​នូវ​ភាព​រីក​ចម្រើន​របស់​ខ្លួន​ឲ្យ​ទៅ​មុខ​ជា​លំដាប់។ «គោលបំណង​របស់​យើង ​គឺ​ការ​បំបាត់​នូវ​គម្លាត និង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា នូវ​ដៃ​គូទំនាក់ទំនង​ដែល​អាច​ទុក​ចិត្ត​បាន​ និង​ដែល​អាច​ពិភាក្សា​ជា​មួយ​ដោយ​សេរី​​ជា​មួយបាន ពី​គម្រោង និងមហិច្ឆតារបស់ពួកគាត់។ អ្វីដែលសំខាន់សម្រាប់យើង​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​យើង​អាច​បម្រើ​លោក​អ្នក និង​ជួយលោកអ្នកឱ្យរីកចម្រើនបាន​។ ចាប់ផ្តើមជាមួយ BRED រីកចម្រើនជាមួយBRED”។ នេះបើតាមការលើកឡើងរបស់ លោក Guillaume Perdon នាយកប្រតិបត្តិធនាគារ BRED Cambodia៕
X
5s