សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា​



ភ្នំពេញ:  កាលពីថ្ងៃ ព្រហស្បតិ៍ ទី ៤ ខែ តុលា ឆ្នាំ ២០១៨នេះ អង្គរការ USAID បានផ្តល់ជំនួយអាហារូបករណ៍សម្រាប់កម្មវិធីអភិវឌ្ឍន៍អាជីវកម្មរយៈពេល ៦ ខែទៅកាន់សហគ្រិនស្ត្រីដែលមានអាជីវកម្មធុនតូច និងមធ្យម។ ជាមួយគ្នាព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីម៉ោង 8:30 ព្រឹកដល់ម៉ោង 11:00 នៅ The Great Duke Phnom Penh ព្រមទាំងមានការគាំទ្រពីគម្រោង Development Innovations របស់ ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា និង សហគ្រាសសង្គម ស៊ី អិុនវេសមិន (SHE Investments)

លោក ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោក ជំទាវ សូ ស្រីមុិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ លោក Michael Newbill អនុប្រធានបេសកកម្មរបស់ស្ថានទូតអាមេរិក លោកស្រី Celia Boyd ស្ថាបនិក និងនាយកគ្រប់គ្រង SHE Investments និងលោកស្រី Kate Heuisler ប្រធានគម្រោង Development Innovations បានឡើងមកថ្លែងសុន្ទរកថានៅក្នុងកម្មវិធីនេះ។ ជាពិសេសព្រឹត្តិការណ៍នេះបានបង្កើតបណ្តាញទំនាក់ទំនងពាណិជ្ជកម្មដែលមានការចូលរួមពីសហគ្រិនស្ត្រីដែលជាអ្នកទទួលបានជ័យលោភីអាហារូបករណ៍ និងសិក្ខាកាមដែលបានបញ្ចប់ពីកម្មវិធីអភិវឌ្ឍន៍អាជីវកម្មវគ្គមុនៗ និងបានចូលរួមផ្តល់ប្រឹក្សាយោបល់អាជីវកម្ម ដើម្បីចែករំលែកបទពិសោធន៍ភ្ជាប់ទំនាក់ទំនងគ្នាឲ្យបានកាន់តែល្អប្រសើរជាងមុនជាមួយនឹងអង់សិក្ខាកាម។ កម្មវិធីអភិវឌ្ឍន៍អាជីវកម្មកម្រិតមូលដ្ឋាននេះ (SHE Incubator) បានផ្តោតសំខាន់លើស្រ្តីដែលមានអាជីវកម្មខ្នាតតូចបំផុត ដែលត្រូវការការណែនាំនិងការបណ្តុះបណ្តាលលើជំនាញអាជីវកម្ម និងសហគ្រិនភាព ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុ និងការកំណត់គោលដៅអាជីវកម្មផងដែរ។ នៅឆ្នាំនេះម្ចាស់អាជីវកម្មដែលជាស្ត្រីជាង 300 នាក់បានដាក់ពាក្យមកកាន់កម្មវិធីអភិវឌ្ឍន៍អាជីវកម្មកម្រិតមូលដ្ឋាន និង មធ្យម និង សហគ្រិនស្រ្តីចំនួន 50 នាក់ត្រូវបានជ្រើសរើស។ បេក្ខនារីដែលទទួលបានជោគជ័យក្នុងកម្មវិធីទាំងពីរនេះនឹងទទួលបានវគ្គបណ្តុះបណ្តាលអាជីវកម្មរយៈពេលប្រាំមួយខែក៏ដូចជាការពិគ្រោះយោបល់អាជីវកម្មពីអ្នកជំនាញផ្នែកអាជីវកម្ម។ កម្មវិធីទាំងនេះក៏នឹងជួយដល់សហគ្រិនស្រ្តីដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមដែលមានបំណងចង់ពង្រឹងចំនេះដឹងបន្ថែមក្នុងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាដើម្បីលើកកម្ពស់អាជីវកម្មរបស់ពួកគេ។ អ្នកស្រី Celia Boyd សហស្ថាបនិកក្រុមហ៊ុន SHE Investments បានលើកឡើងនៅក្នុងកម្មវិធីនេះថា “ស្ត្រីប្រឈមនឹងសម្ពាធគ្រួសារ និងវប្បធម៌ខ្លាំងជាងបុរសហើយពួកគេត្រូវការកន្លែងសុវត្ថិភាពដើម្បីពិភាក្សានិងដោះស្រាយបញ្ហា។ “ខណៈពេលដែលកម្មវិធីអភិវឌ្ឍន៍អាជីវកម្មកម្រិតមូលដ្ឋាន និងមធ្យមមិនមែនជាកម្មវិធីថ្មីសម្រាប់ប្រព័ន្ធអេកូសហគ្រិននៅកម្ពុជា ប៉ុន្តែកម្មវិធីអភិវឌ្ឍន៍អាជីវកម្មកម្រិតមូលដ្ឋាន និងមធ្យម (SHE Incubator និង SHE Accelerator) នេះមានលក្ខណៈខុសប្លែកពីកម្មវិធីផ្សេងៗ។ " SHE Investments គឺជាសហគ្រាសសង្គមមួយដែលគាំទ្រសហគ្រិនស្ត្រីនៅកម្ពុជាដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ថែមទាំងផ្តល់នូវវគ្គបណ្តុះបណ្តាលដែលផ្តោតលើយែនឌ័រ កម្មវិធីអភិវឌ្ឍន៍អាជីវកម្មកម្រិតមូលដ្ឋាន និងមធ្យម តែមួយគត់នៅអាស៊ីអាគ្នេយ៍។ "Development Innovations និង SHE Investments បានធ្វើការសហការជាមួយគ្នាអស់រយៈពេលច្រើនជាង 2 ឆ្នាំ ជាលើកដំបូង គម្រោង Development Innovations និង SHE Investments ធ្វើការជាមួយគ្នាតាមរយៈគម្រោង Ngeay Ngeay, គេហទំព័រព័ត៌មានស្តីពីការចុះឈ្មោះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាដែលបានរចនាឡើងសម្រាប់សហគ្រិនស្ត្រីកម្ពុជា ហើយបន្ទាប់មកយើងធ្វើការជាមួយគ្នាតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសរបស់យើងនិងសេវាបង្វឹក" ជាដើម សម្តីរបស់លោកស្រី Kate Heuisler ប្រធានគម្រោង Development Innovations ។ “យើងមានសេចក្តីសោមន្សរីករាយក្នុងការសហការជាមួយពួកគេ ពួកគេតែងតែធ្វើការផ្តោតលើការគុណភាពសេវាកម្ម និងលទ្ធផល”។ អាចទទួលបានព័ត៌មានបន្ថែមតាមរយៈ កញ្ញា បាន វិច្ចិកា អ្នកសម្របសម្រួលផ្នែកទីផ្សារនិងកម្មវិធី អ៊ីម៉ែល: [email protected] ទូរស័ព្ទដៃ: 087 700 803
X
5s