សន្និសីទរៀនធ្វើជំនួញលើកទី៣ ក្រោមប្រធានបទ៖ "ត្រៀមសម្រាប់ដំណើរដ៏វែងឆ្ងាយ"
ចូលរួមទទួលយកនូវបទពិសោធន៍ក៏ដូចជាចំណេះដឹងទាក់ទងនឹងការធ្វើជំនួញពីសំណាក់វាគ្មិនកិត្តិយសដែលពោពេញដោយជំនាញនិងបទពិសោធន៍ នៅក្នុងកម្មវិធីសន្និសីទរៀនធ្វើជំនួញលើកទី៣ក្រោមប្រធានបទ "ត្រៀមសម្រាប់ដំណើរដ៏វែងឆ្ងាយ" ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ នៅមជ្ឈណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
កម្មវិធីសន្និសីទរៀនធ្វើជំនួញលើកទី៣ នេះ រៀបចំឡើងដោយក្រុមហ៊ុន ANUSSA ឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ និងសហការឧបត្ថម្ភដោយ Berocca បង្កើតឡើងក្នុងគោលដៅជម្រុញសហគ្រិនភាពរបស់យុវជនកម្ពុជា តាមរយៈការចែករម្លែកនូវបទពិសោធន៍ជាក់ស្ដែង របស់សហគ្រិនរៀមច្បង មេរៀនដែលបានឆ្លងកាត់ ទស្សនៈវិស័យទាក់ទងនឹងការរកស៊ី និងចក្ខុវិស័យអំពីបរិបទសង្គមទៅថ្ងៃអនាគត ក្នុងនោះផងដែរ សម្រាប់អ្នកចូលរួមដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម ចង់ចេះពីរបៀបគ្រប់គ្រងអាជីវកម្ម និងអ្នកជំនួញថ្មីថ្មោងអាចចូលរួមស្ដាប់នូវការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាតុមូល ពីសំណាក់វាគ្មិនដែលប្រកបដោយជំនាញនិងបទពិសោធន៍។
លោកអ្នក នឹងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែង ដែលដកស្រង់ចេញពីដំណើរនៃការធ្វើជំនួញរបស់វាគ្មិនដែលផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖
1.របៀបចាប់ផ្ដើមអាជីវកម្មដោយហានិភ័យទាប
2.យុទ្ធសាស្រ្តបន្ថយចំណាយ
3.ប្រភេទផ្សេងៗនៃបញ្ហាក្នុងអាជីវកម្ម
4.ដោះស្រាយការចម្លង ទប់ទល់ការប្រជែង
5.បទពិសោធន៍ល្វីពីការរកស៊ី
តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះផងដែរ លោកអ្នក នឹងទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងការធ្វើអាជីវកម្ម គន្លឹះនូវក្នុងការទប់ទល់នឹងការប្រកួតប្រជែង ដែលចេញពីយុទ្ធសាស្រ្តផ្ទាល់របស់វាគ្មិនកិត្តិយស ព្រមទាំងមានឱកាសសួរនៅសំណួរទាក់ទងនិងយុទ្ធសាស្រ្តនៃការធ្វើអាជីវកម្មរបស់លោកអ្នកទៅកាន់វាគ្មិនដោយផ្ទាល់។
សំបុត្រចូលរួមមានតម្លៃត្រឹមតែ ៧ដុល្លាប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងការទិញចាប់ពី២សំបុត្រឡើងទៅ លោកអ្នកនឹងទទួលបានការថែមជូនBerocca ចំនួនមួយប្រអប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៨ ដោយឡែកសំបុត្រចូលរួម៩ដុល្លា ក្នុងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែមអាចទទួលបានតាមរយៈហ្វេសប៊ុក Anussa Events ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ២៣០ ១៤០។ http://www.facebook.com/events/2189219597815985/។