ចំណុចសំខាន់ៗ ដែលអ្នកត្រូវត្រៀមខ្លួន មុនពេលធ្វើជំនួញ ជៀសវាងទឹកភ្នែកថ្ងៃក្រោយ!
តើអ្នកធ្លាប់គិតទេថា អ្នកចង់លាឈប់ពីឈ្មោះជាបុគ្គលិក? ហើយតើតើអ្នកមានដែរគិតទេថាតើអ្នកគួរតែចាប់ផ្តើមពីជំហានណាខ្លះ ដើម្បីឆ្ពោះទៅកាន់ការកាន់កាប់នៃមុខជំនួញអាជីវកម្មផ្ទាល់ខ្លួន? អត្ថបទខាងក្រោមនេះបង្ហាញអ្នកអំពីជំហានសំខាន់ៗមុខពេលដែលអ្នកឈប់ធ្វើការដើម្បីចាប់ផ្តើមងាកមកចាប់ផ្តើមក្នុងការធ្វើមុខជំនួញ៖
ជំហានទី១៖ អ្នកត្រូវរៀបចំហិរញ្ញវត្ថុ ជាការពិតណាស់ភាគច្រើនអ្នកដែលមានគំនិតចង់ចាប់ផ្តើមងាកមករកមុខជំនួញអាជីវកម្មផ្ទាល់ខ្លួន គឺបណ្តាមកពីមានអារម្មណ៍ថានឿយណាយ ធុញទ្រាន់នឹងភាពជាបុគ្គលិកនៃបណ្តាក្រុមហ៊ុនផ្សែងៗ។ហេតុនេះហើយជំហានដំបូងដែលអ្នកត្រូវគិតមុនអ្នកលាឈប់ពីការងាររបស់អ្នកនោះគឺអ្នកត្រូវសន្សំលុយពីការងាររបស់អ្នកសិនដើម្បីទុកសម្រាប់ចាប់ផ្តើមអាជីវកម្មដែលអ្នកចង់បាន។ កុំប្រញាប់ឈប់ពីការងាររបស់អ្នកអី ប្រសិនបើអ្នកមិនទាន់មានលុយគ្រប់គ្រាន់។
ជំហានទី២៖ អ្នកត្រូវកំណត់ពេលវេលាដើម្បីចាប់ផ្តើមមុខជំនួញរបស់អ្នក ប្រាកដណាស់វាប្រហែលជាមានការលំបាកបន្តិចហើយក្នុងការបែងចែងពេលវេលាសម្រាប់គិតអំពីគម្រោងនៃការចាប់ផ្តើមមុខជំនួញផ្ទាល់របស់អ្នកព្រោះថាអ្នកមិនទាន់ឈប់ពីការងាររបស់អ្នកនោះទេ ហេតុនេះហើយពេលវេលាល្អ ដែលអ្នកអាចមានសម្រាប់ការគិតអំពីមុខជំនួញថាតើគួរតែចាប់ផ្តើមលើមុខជំនួញអ្វី ហើយត្រូវចាប់ផ្តើមវាដោយត្រូវការអ្វីខ្លះនោះ ពេលដែលល្អគឺពេលដែលមានការសម្រាកពីការងារ ដូចជាថ្ងៃសម្រាកចុងសប្តាហ៍ និងពិធីបុណ្យផ្សែងៗ។
ជំហានទី៣៖ ចាប់ផ្តើមសរសេរគម្រោង ឬ ផែនការអាជីវកម្ម នៅត្រង់ជំហានទី៣នេះវាមានភាពស្មុគស្មាញបន្តិច ប៉ុន្តែវាក៏ជាចំណុចមួយដែលចាំបាច់បំផុតផងដែរ។ពិតមែនណាស់ការសរសេរគម្រោងនៃមុខជំនួញគឺ ទាមទារឲ្យមានការស្រាវជ្រាវច្រើនទៅលើរឿងដែលវាជាប់ពាក់ព័ន្ធទៅនិងដំណើរការនៃការចាប់ផ្តើមនៃមុខជំនួញរបស់អ្នក។ ម្យ៉ាងវិញទៀតវាគឺជារឿងមួយដែលតម្រូវឲ្យអ្នកមានភាពល្អិតល្អិន ហើយអ្នកត្រូវចាំថាប្រសិនបើអ្នកមិនអាចចាប់ផ្តើមមុខជំនួញរបស់អ្នកឲ្យមានដំណើរការល្អសូម្បីតែនៅក្នុងក្រដាសសរសេរគម្រោងផងនោះ អ្នកក៏មិនមានសង្ឃឹមថានិងទទួលបានភាពជោគជ័យក្នុងការចាប់ផ្តើមមុខជំនួញរបស់អ្នកក្នុងស្ថានភាពពិតប្រាកដដែរ។
ជំហានទី៤៖ ចាប់ផ្តើមប្រតិបត្តិការគម្រោងរបស់អ្នក ប្រាកដណាស់បន្ទាប់ពីអ្នកមានការរៀបចំពេលវេលា គម្រោងសម្រាប់មុខជំនួញរបស់អ្នកនិងប្រាក់សម្រាប់ចាប់ផ្តើមមុខជំនួញមួយរបស់អ្នកយ៉ាងច្បាស់លាស់ហើយនោះ វាក៏ឈានដល់ជំហានមួយដែលអ្នកត្រូវគិតអំពីដំណើរការវាផងដែរ។ការចាប់ផ្តើមដំណើរការនេះវានិងដើរតាមគម្រោងរបស់អ្នក ហេតុនេះហើយអ្វីដែលអ្នកចាច់ក្នុងការធ្វើបន្ទាប់នោះគឺចាំដោះស្រាយបញ្ហាជាក់ស្តែងដែលវាកើតឡើងក្នុងប្រការណាមួយ។
សរុបមកនៅពេលដែលអ្នកសម្រេចគ្រប់ជំហានខាងលើនេះហើយ ហើយវាក៏មានការដំណើរការទៅដោយរលូនផងដែរ វាក៏ជាពេលដែលអ្នកត្រូវសម្រេចចិត្តក្នុងការលាឈប់ពីការងារដើម្បីប្តូរមកជាម្ចាស់អាជីវកម្មវិញម្តង។
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង