រៀនតិចនិកចាយលុយសាមញ្ញទាំងនេះ អាចជួយអ្នកមិនឲ្យចាយលុយសល់ថ្ងៃចុងខែ
ការចាយលុយសល់ថ្ងៃអាចក្លាយទៅជារឿងសាមញ្ញសម្រាប់យុវជន ដែលកំពុងបំពេញការងារមិនតិចនាក់នោះទេ។ តាមពិតទៅ ការចាយវាយដោយភាពឆ្លាតវៃ អាចជួួយសន្សំសំចៃអ្នកបានច្រើន ប្រសិនបើអាចអនុវត្តន៍តាមគន្លឹះខាងក្រោមនេះ៖
១.ត្រូវចាំរូបមន្ត ចាយឲ្យតិចជាងចំណូល ចំណូលវាបានមកពិបាក តែបើចាយទៅវិញវាពិតជាងាយស្រួលណាស់។ ដូច្នេះអ្នកត្រូវចាំរូបមន្តនេះ គឺធ្វើម៉េចត្រូវចាយលុយឲ្យតិចជាងចំណូលដែលរកបានក្នុងមួយៗខែឲ្យបាន ទើបសល់លុយខ្លះមិនដាច់យ៉ៃនៅចុងខែ។
២.ពិនិត្យឲ្យបានល្អិតល្អន់ថា ចរន្តលុយរត់ទៅណាខ្លះ នៅរាល់លើកដែលអ្នកហូតលុយចេញពីហោប៉ៅ អ្នកត្រូវប្រាកដថា លុយនោះវាទៅណាខ្លះ ទោះបីជាមានតម្លៃតិចតួចមួយកាក់មួយសេនក៏ដោយ។ ឯចំណូលវិញ ក៏ត្រូវដឹងដែរថា អ្នកបានចំណូលពីណាខ្លះ។ ហេតុផលដែលអ្នកត្រូវធ្វើដូចនេះគឺដើម្បីរកឲ្យឃើញថា ចរន្តចំណូលចំណាយរបស់អ្នកធ្វើឡើងបានត្រឹមត្រូវដូចការគ្រោងទុកឬអត់ និងវាជួយទប់ស្កាត់ក្នុងករណីមានការចាយវាយហួសហេតុ។
៣.កុំចំណាយកាន់តែច្រើន ពេលរកលុយបានច្រើន តើអ្នកមានធ្លាប់ជួបបទពិសោធន៍ដែលថា ទោះប្រាក់ខែ ១០០ ដុល្លារក៏មិនសល់ មាន ៥០០ ដុល្លារក៏មិនសល់។ មូលហេតុសាមញ្ញតែមួយគត់ គឺទម្លាប់រកបានតិចចាយតិច រកបានច្រើនចាយកាន់តែច្រើននឹកឃើញអីទិញនឹងដោយសារតែអាងថា ខ្លួនរកលុយបានច្រើនជាងមុន។ ដំណោះស្រាយចំណុចនេះ គឺងាកមករករកទម្លាប់សន្សំសំចៃវិញម្តង ឬ អាចបង្វែរលុយដែលរកបានបន្ថែមទៅជាលុយសន្សំទុកក្នុងគណនេយ្យសន្សំមួយ។
៤.បើមិនចាំបាច់គូរកុំប្រើកាតធនាគារទូទាត់ប្រាក់ អ្នកគូរសាកល្បងប្រើរូបមន្តដ៏សាមញ្ញមួយសម្រាប់ប្រាប់ខ្លួនឯងថា រាល់ពេលដែលអ្នកចង់ទិញរបស់អ្វីមួយដោយផ្ទាល់ដៃបើមិនមានប្រាក់សុទ្ធនៅក្នុងដៃ អ្នកគូរកុំទាញយកកាតអេធីអឹមមកទូទាត់ប្រាក់អី។ ការទូទាត់ប្រាក់តាមវិធីនេះគឺលឿនរហ័សណាស់ ដូច្នេះបើអ្នកទូទាត់ប្រាក់ទៅលើទំនិញសម្ភារៈដែលមិនសំខាន់ទៀតនោះ ទូរលេខប្រាក់ក្នុងគណនេយ្យរបស់អ្នកងាយនឹងធ្លាក់ចុះជាមិនខាន។
៥.បើជំពាក់គេ ឆាប់ដោះបំណុលនោះឲ្យអស់ នៅពេលដែលនិយាយពីរឿងបំណុល វានឹងក្លាយជាប្រធានបទធ្វើឲ្យអ្នកឈឺក្បាលជាមិនខាន ព្រោះវាជាឧបសគ្គដ៏ធំមួយប៉ះពាល់ខ្លាំងដល់សុវត្ថិភាពហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អ្នក ពោលគឺធ្វើឲ្យអ្នកមិនមានសេរីភាពហិរញ្ញវត្ថុ ហើយបើអ្នកជូបឧបសគ្គចៃដន្យណាមួយទៀតនោះ អ្នកនឹងធ្លាក់កាន់តែជ្រៅក្នុងរណ្តៅប្រាក់បំណុលនេះ។ ហេតុដូច្នេះហើយ វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវចាត់ទុកថា ការដោះបំណុលគឺជារឿងអាទិភាព ទោះបំណុលនោះវាមានចំនួនតិចក្តីច្រើនក្តី បើអ្នកដោះបានកាន់តែឆាប់កាន់តែល្អ។
៦.យល់ឲ្យច្បាស់ពីគោលការណ៍ចំណាយលើអ្វីដែល "ចាំបាច់” និង "ចង់បាន” អ្នកប្រហែលជាធ្លាប់យល់ពីគោលការណ៍នេះ ប៉ុន្តែបើអ្នកមិនអាចបែងចែកឲ្យដាច់រវាងវាទាំងពីរនេះបានទេ ការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល វានឹងងាយស្រួលនៅពេលនេះ។ អ្នកប្រហែលជាចង់បង់រំលោះរថយន្ត ទិញជិះទៅធ្វើការ បង់រំលោះទូរស័ព្ទទំនើបៗទាំងគ្មានលុយនៅក្នុងដៃ ខណៈដែលរបស់ទាំងនេះវាមិនចាំបាច់សមតាមសមត្ថភាពរបស់អ្នក។ អ្វីដែលជួយឲ្យអ្នកសល់លុយកាក់បានច្រើន គឺទិញរបស់ដែលចាំបាច់ កុំទិញតាមចំណង់ដែលគ្មានប្រយោជន៍៕
ប្រភព៖ businessinsider