មកភ្លក្សរសជាតិបង្អែម និងផ្លែឈើ ជាច្រើនមុខក្នុងកម្មវិធី កញ្ញាផ្អែមល្ហែម នៅផ្សារទំនើប EXCHANGE SQUARE
ញុំាផ្លែឈើធម្មជាតិ ប្រកួតញុំាបង្អែម ហើយទទួលបានរង្វាន់ជាច្រើនក្នុងកម្មវិធី Sweet September នៅថ្ងៃទី០៧-០៨-០៩ ខែកញ្ញានេះនៅផ្សារទំនើប EXCHANGE SQUARE (ក្រោយស្ថានទូតអាមេរិក)។
កម្មវិធី Sweet September នឹងនាំមកនូវផ្លែឈើធម្មជាតិពីបណ្តាខេត្តផ្សេងៗ ដូចជា ផ្លែផាសិននិងផ្លែប័រខេត្តមណ្ឌលគីរី ក្រូចពោធិ៍សាត់ ត្របែកឥតគ្រាប់ និងស្រកានាគធម្មជាតិពីបាត់ដំបង ។ ក្រៅពីនោះនឹងមានបង្អែមខ្មែរ ការ៉េម សូកូឡា នំខេក ភេសជ្ជៈពីបណ្តា២០ក្រុមហ៊ុនល្បីៗខាងភេសជ្ជៈនិងចំណីអាហារដ៏ពេញនិយមក្នុងទីក្រុងភ្នំពេញ ដែលនឹងរួមគ្នាលក់បញ្ចុះតម្លៃចាប់ពី១០%ឡើងទៅ ជាមួយការផ្តល់ជូនបន្ថែម ក្នុងកម្មវិធី Sweet September។
បន្ថែមពីនេះទៅទៀត នឹងមានកម្មវិធីពិសេសសម្រាប់ម្ចាស់ខួបកំណើតដែលកើតក្នុងខែកញ្ញានេះ អាចមកចូលរួមកម្មវិធី Sweet September នឹងទទួលបាននំ Cupcake សម្រាប់រីករាយថ្ងៃពិសេសដោយឥតគិតថ្លៃដោយគ្រាន់តែបង្ហាញអត្ដសញ្ញាណប័ណ្ណបញ្ជាក់ថ្ងៃកំណើតតែប៉ុណ្ណោះ។
ក្រៅពីនេះ អ្នកចូលរួមអាចចុះឈ្មោះលេងល្បែងកម្សាន្ដជាច្រើនប្រភេទដោយឥតគិតថ្លៃដូចជា ការប្រកួតញ៉ាំផ្លៃឈើ តុបតែងនំខេក ធ្វើទឹកផ្លែឈើក្រឡុក ញ៉ាំនំបត់ និង ញុំាភេសជ្ជៈដើម្បីឈ្នះរង្វាន់យ៉ាងច្រើន។ អ្វីដែលរឹតតែពិសេសនោះគឺកម្មវិធី Sweet September នឹងមានការផ្តល់ជូនការ៉េមដល់រាល់កុមារតូចៗដោយឥតគិតថ្លៃផងដែរ។
កុំភ្លេចមកទទួលទានផ្លែឈើស្រស់ៗ និងបង្អែមថ្មីៗ និងភេសជ្ជៈជាច្រើនមុខ និង នាំកូនតូចៗជាទីស្រលាញ់របស់លោកអ្នកមកកំសាន្តក្នុងកម្មវិធី Sweet Septemberនេះទាំងអស់គ្នា។
ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផេកអនុស្សាអ៊ីវេន ឬ ទំនាក់ទំនងទូរស័ព្ទលេខ 012 230 140។
https://www.facebook.com/AnussaEventPlanner/