Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨​



Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨ ដែល​ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​នេះ​ នៅសណ្ឋាគារ Lumiere Hotel។ ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ របស់ Realestate.com.kh ជាពិព័រណ៍អចលនទ្រព្យលេខ១ របស់កម្ពុជា នឹងធ្វើនៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨។ បន្ទាប់ពីទទួលបានភាគជោគជ័យដ៏ធំនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ កន្លងមក ពិព័រណ៍អចលនទ្រព្យឆ្នាំ ២០១៨ របស់ Realestate.com.kh នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ១៩ និង២០ ខែតុលា នៅសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញ ដើម្បីផ្តល់វេទិកាអចលនទ្រព្យដ៏ ងាយស្រួល សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ និងវិនិយោគិនអចលនទ្រព្យ អាចទស្សនា និងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងតំបន់តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ពិព័រណ៍ចុងក្រោយបំផុតនៅក្នុងខែតុលា ឆ្នាំ២០១៧ មានអ្នកចូលរួមជាង ៤,០០០ នាក់ ហើយក្នុងរយៈពេល ២ ថ្ងៃ អចលនទ្រព្យបានលក់នៅនឹងកន្លែងស្មើនឹងទឹកប្រាក់ជាង ២០ លានដុល្លារ។ ភាពជោគជ័យបានជម្រុញឲ្យមានតម្រូវការដ៏ច្រើនពីសំណាក់ភ្នាក់ងារ អភិវឌ្ឍន៍ និងអ្នកស្វែងរកអចលនទ្រព្យដោយធ្វើយ៉ាងណាឲ្យពិព័រណ៍អចលនទ្រព្យវិលត្រឡប់មកវិញសម្រាប់ ឆ្នាំ ២០១៨ នេះ។ ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ជាការពិតណាស់ ពិព័រណ៍នេះមិនត្រឹមតែជាយានដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុតមួយទៅកាន់ពិភពលោកផងដែរ។ លោក Tom O'Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ៖«មនុស្សជាង៤០០០ នាក់បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមពិព័រណ៍ឆ្នាំនេះ ហើយយើងព្យាករណ៍ថានឹងអាចទាក់ទាញ អ្នកចង់ទិញផ្ទះ និងអ្នកវិនិយោគអចលនទ្រព្យជាង ៦,០០០ នាក់យ៉ាងតិច»។ ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅរបស់វិនិយោគិនអចលនទ្រព្យអន្តរជាតិនៅទូទាំងតំបន់អាស៊ានប្រទេសចិន និងពិភពលោក។ បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ កម្ពុជាបានផ្តល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់ជនបរទេស និងមានទស្សនវិស័យចំពោះកំណើននៃការវិនិយោគយ៉ាងរឹងមាំ។ អ្នករស់នៅក្នុងប្រទេសកម្ពុជា បានដឹងយ៉ាងច្បាស់ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាក់ទងនឹងវិស័យអចលនទ្រព្យ ការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងសំខាន់ៗ ដូចជា ៖ ក្រុងភ្នំពេញក្រុងព្រះសីហនុ និងខេត្តសៀមរាប ជនបរទេសជាច្រើនមានការយល់ដឹងតិចតួចនៅឡើយ អំពីគុណភាពនៃអចលនទ្រព្យ ដែលមាននៅក្នុងប្រទេសកម្ពុជា និងសក្តានុពលវិនិយោគសម្រាប់ អ្នកទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ដូច្នេះដើម្បីផ្តល់ឱកាស និងបើកមុខទីផ្សារអចលនទ្រព្យ កម្ពុជាឲ្យកាន់តែធំ ក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងមុខ និងអស្ចារ្យជាមុនក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ៣០ គម្រោង ក្នុងរយៈពេល ២ ថ្ងៃ "ពិព័រអចលនទ្រព្យ កម្ពុជាឆ្នាំ២០១៨" ដែលចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Ezecom ក្រុមហ៊ុន Propease ក្រុមហ៊ុន Bayon Airlines & CDF នឹងបង្ហាញនូវឱកាសវិនិយោគអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេស។ អ្នកចូលរួមទស្សនា និងអ្នកទិញអចលនទ្រព្យទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងវិនិយោគិនជាតិ និងអន្តរជាតិនឹងមានវត្តមាននៅក្នុងឱកាសពិសេសនេះ។ លោក O'Sullivan ក៏បានលើកឡើងដែរថា ៖«គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី ១៩ និង ២០ ខែតុលា គឺដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងកំពុងប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អៗ ព្រមទាំងក្រុមហ៊ុនផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួសំខាន់នៅក្នុងទីផ្សារកម្ពុជា»។ លោក O’Sullivan បានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកទស្សនានឹងមានឱកាសចូលរួមជាមួយវគ្គសិក្ខាសាលាអប់រំជាច្រើន ដែលនឹងអាចជួយដល់ ពួកគាត់ និងអ្នកវិនិយោគឲ្យយល់ដឹងអំពីទីផ្សារ កាតព្វកិច្ចផ្លូវច្បាប់នៃកម្មសិទ្ធិលើអចលនទ្រព្យ និងការជួយអប់រំពួកគាត់ ឱ្យចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នៅពេលទិញអចលនទ្រព្យនៅកម្ពុជា។ សិក្ខាសាលានេះនឹងមាន ៣ ភាសា៖ ភាសាខ្មែរ អង់គ្លេស និងចិន ជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវ ផងដែរ។ ក្នុងរយៈបានទាំងពីថ្ងៃនេះ អ្នកទស្សនាអាចចូលរួមបានដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ ជាមួយប្រធានបទជាច្រើនដូចជា៖ ការណែនាំអំពីការវិនិយោគអចលនទ្រព្យ ច្បាប់កម្មសិទ្ធិ ច្បាប់ពន្ធ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ការប្រៀបធៀប ទីផ្សារ និងទស្សនវិស័យចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការពិភាក្សា និងសំណួរចម្លើយ ជាមួយអ្នកចូលរួមក៏នឹងជាផ្នែកសំខាន់មួយនៃកាលវិភាគរបស់សិក្ខាសាលានេះផងដែរ។ លើសពីនេះទៀត លោក O'Sullivan បានបន្តថា ពិព័រណ៍អចលនទ្រព្យជួយបង្រួមគម្លាតរវាងវិនិយោគិន និងឱកាសវិនិយោគរបស់ពួកគេ។ នៅពេលអ្នកវិនិយោគិនពីតំបន់នានា និងពិភពលោក មកដល់ទីក្រុងភ្នំពេញ ដើម្បីចូលរួមពិព័រណ៍អចលនទ្រព្យរបស់យើង ពួកគេនឹងបានយល់ដឹងពីការផ្លាស់ប្តូរ នៃវិស័យអចលនទ្រព្យនៅកម្ពុជា ជុំវិញការសាងសង់ និងការអភិវឌ្ឍអចលនទ្រព្យ។ ហើយពួកគេនឹងឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងដែលកំពុងកើតឡើងនៅទីនេះទាក់ទងនឹងវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ។ ពួកគេក៏នឹងបានដឹងពីភាពរីកចម្រើនផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ដែលបានកំពុងផ្លាស់ប្តូរប្រទេសនេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ។ ការមើលឃើញពី ចំណុចវិជ្ជមានទាំងនេះ ពួកគេនឹងមានទំនុកចិត្តក្នុងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេស នេះ។ លោក O'Sullivan ជឿថា "គ្រប់គ្នាទិញអចលនទ្រព្យនៅក្នុងប្រទេស ដែលពួកគេស្រលាញ់ ហើយជា មួយ Realestate.com.kh យើងមានទំនុកចិត្តថាភ្ញៀវមកពីក្រៅប្រទេស ដែលនឹងចូលរួមក្នុងពិព័រណ៍ អចលនទ្រព្យរបស់យើងនៅពេលខាងមុខនេះនឹងមានក្តីស្រលាញ់ពេញចិត្តប្រទេសកម្ពុជា"។ «យើងមានភាពរីករាយក្នុងការនាំយកអ្វីដែលល្អបំផុតពីពិព័រណ៍លើកមុន ព្រមទាំងបទពិសោធន៍ថ្មីៗ និងឱកាសថ្មីៗ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៨ ក្នុងនោះមានគម្រោងបុរី និងខុនដូ មានតំលៃសមរម្យជាច្រើន ព្រមទាំងអ្នកអភិវឌ្ឍន៍អន្តរជាតិកាន់តែច្រើនមកពីប្រទេសសាយព្រឹស និងអូស្ត្រាលី»។ [caption id="attachment_56914" align="aligncenter" width="670"] O'Sullivan[/caption] គម្រោងធំៗមួយចំនួនចូលរួមតាំងបង្ហាញរួមមាន ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property ក្រុមហ៊ុន Maxworld ក្រុមហ៊ុន SEAPS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Seara Sports (Sports Engineering and Recreation Asia Cambodia) ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast ក្រុមហ៊ុន Naki Group ក្រុមហ៊ុន AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower ក្រុមហ៊ុន Thaiyue investment និងក្រុមហ៊ុន PropEase។ ដៃគូផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិសម្រាប់ព្រឹត្តិការណ៍នេះរួមមាន៖ ទូរទ្ទស្ស CTN, MYTV, សារព័ត៌មាន Thmey Thmey, Khmer Times, Fresh News, Property Asia, BizKhmer, KHB Media, EuroCham Cambodia, Understand Business, The Cambodia China Times, Forward Asia, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Sing Meng Telemedia, GrepTech, Jian Hua Daily, B2B Cambodia, Angkor Today, and Khmerload. ក្រុមហ៊ុន Realestate.com.kh សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភនៃព្រឹត្តិការណ៍នេះរួមមានក្រុមហ៊ុន PropEase ក្រុមហ៊ុន Bayon Airlines សណ្ឋាគារ Lumiere Hotel, Beltroad capital management និងក្រុមហ៊ុនCDF ។ មនុស្សរាប់ពាន់នាក់រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះរួមមាន៖ អ្នកវិនិយោគអចលន ទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើនជាច្រើន។ ទីកន្លែង និងកាលវិភាគ ធ្វើនៅសណ្ឋាគារណាហ្គាវើល សាលធំ ជាន់ទី២ ក្នុងរាជធានីភ្នំពេញ។ កម្មវធីធ្វើនៅពេលណា! កុំភ្លេចចំណាំទុកកាលបរិច្ឆេទនៅលើប្រតិទិនរបស់អ្នក! ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ១៩ និងទី ២០ ខែតុលាឆ្នាំ ២០១៨ នៅសាលធំ ជាន់ទី ២ នៃសណ្ឋាគារណាហ្គា វើល១ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងដំណើរ ការចាប់ពីម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៦ ល្ងាចនៅថ្ងៃសុក្រ ក្នុងរយៈពេលពីរថ្ងៃ។ សាធារណៈជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ ។ សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិតអំពីរបៀបវារៈកម្មវិធី៖ សម្រាប់ភាសាអង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#press អង់គ្លេស: https://realestatekh.lpages.co/cambodia-real-estate-show-october-2017-attendees/ ខ្មែរ: https://realestatekh.lpages.co/khmer-october-cambodia-real-estate-show-attendees/ ចិន: https://realestatekh.lpages.co/chinese-october-cambodia-real-estate-show-attendees/ ការផ្តល់ជូនពិសេស៖ ● គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន CDF ● វិនិយោគិនអន្តរជាតិ ដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍ នឹងទទួលបានថ្លៃសំបុត្រ យន្តហោះ វិញ (ការផ្តល់ជូននេះ មានតាមគម្រោងប៉ុណ្ណោះ៕ អត្ថបទ៖ ដៃគូសហការ
X
5s