ម្ចាស់អាជីវកម្មប្រមាណជាង ៤០០នាក់នឹងបង្ហាញខ្លួនក្នុងកម្មវិធី BNI Cambodia Nation Conference 2018
ម្ចាស់អាជីវកម្មមិនតិចជាង ៤០០នាក់នោះទេនឹងមកធ្វើការជួបជុំគ្នានៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ កម្មវិធី BNI Cambodia Nation Conference 2018 ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ ម្ចាស់អាជីវកម្មទាំងអស់នឹងទទួលបានឱកាសសហការជាមួយដៃគូអាជីវកម្មទាំងក្នុង និងក្រៅប្រទេស ជាសមាជិកនៃបណ្ដាញទំនាក់ទំនងមុខជំនួញពិភពលោក Business Network International (BNI) ដែលផ្ដល់ឱកាស់កាន់តែប្រសើរសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ មានភាពងាយស្រួលក្នុងការតាំងបង្ហាញផលិតផលឬសេវាកម្មរបស់ខ្លួនបានយ៉ាងទូលំទូលាយ ហើយក៏មានការតាំងបង្ហាញផលិតផលរបស់សមាជិក BNI Cambodia និងបណ្ដាញធុរកិច្ចជាច្រើនទៀត។
នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំមួយនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ៣ រូបរួមមាន ឯកឧត្ដម ហុង សុខហួ នាយកប្រត្តិបត្តិ ក្រុមហ៊ុន CSX, លោក Mashesh MAC Srinivasan ជាប្រធាន នៃ BNI អាស៊ីប៉ាស៊ីភិក និងលោក Mulari Sundaram ដែលជា Happyness Coach ដែលពួកគាត់និងឡើងមកធ្វើបទបង្ហាញចែករម្លែកនូវបទពិសោធន៍និងគន្លឹះជាច្រើនទាក់ទងនិងការធ្វើអាជីវកម្មនៅក្នុងកម្មវិធីនេះ។
លើសពីនេះទៅទៀតសមាជិកនៃ BNI ទាំង១១ Chaptersប្រមាណជាជិត ៥០០នាក់នឹងមកចូលរួមនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះផងដែរ ក្នុងគោលបំណងបង្កើននូវទំនាក់ទំនងល្អដល់ម្ចាស់អាជីវកម្មរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធី BNI Cambodia Nation Conference 2018នេះផងដែរលោកអ្នកក៏មានឱកាសទទួលបាននូវវិធីសាស្រ្ត ក៏ដូចជាគន្លឹះជោគជ័យជាច្រើនទាក់ទងការធ្វើអាជីវកម្ម និងឱកាសនៅក្នុងការរៀនសូត្រធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់លោកអ្នកជោគជ័យ បន្ថែមទៀតជាមួយ BNIដែលធ្វើការភ្ជាប់អាជីវកម្មរបស់លោកអ្នកជាមួយសមាជិកលើសពី៤០០នាក់និងអ្នកដឹកនាំជាច្រើនរូបទៀតនៅក្នុងបណ្ដាប្រទេសផ្សេងៗ។
BNI ក៏បាននិងកំពុងប្រកាសស្វែងរកអ្នកគាំទ្រដល់ការរៀបចំកម្មវិធីនេះ ផងដែរ។ អត្ថបទប្រយោជន៍ទទួលបាន សូមពិនិត្យមើលខាងក្រោម។ ប្រសិនបើបងប្អូនទាំងអស់ មានចំណាប់អារម្មណ៍សូមទាក់ទងទៅកាន់ក្រុមការងារអ្នករៀបចំ។