ទូរទស្សន៍ LG ជាមួយបច្ចេកវិទ្យា AI ThinQ® នៅលើទីផ្សារជាច្រើន នឹងមាន Google Assistant
អតិថិជនទូរទស្សន៍ LG កាន់តែច្រើននឹងអាចប្រើកម្មវិធី Google Assistant នៅលើទូរទស្សន៍ឆ្នាំ 2018 របស់ពួកគេជាមួយបច្ចេកវិទ្យា AI ThinQ នៅត្រីមាសទីបួន។ ក្រុមហ៊ុន LG នឹងណែនាំកម្មវិធី Google Assistant នៅក្នុងទីផ្សារចំនួន 7 ទៀតដូចជា អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង អេស្ប៉ាញនិងចក្រភពអង់គ្លេស រួមទាំងស្គាល់រហូតដល់ប្រាំភាសា។ ការពង្រីកនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តសកលរបស់ក្រុមហ៊ុន LG ក្នុងការបង្កើនដំណោះស្រាយនៃការបញ្ចាដោយសំឡេងដែលបានបើកដំណើរការជាមួយបច្ចេកវិទ្យា ThinQ របស់ក្រុមហ៊ុន LG និងកម្មវិធី Google Assistant ។ ក្រុមហ៊ុន LG បានប្រកាសជាលើកដំបូងក្នុងសន្និសិទ្ធ CES 2018 នៅក្នុងសហរដ្ឋអាមេរិកថាកម្មវិធី Google Assistant នឹងត្រូវបានតំឡើងនៅក្នុងទូរទស្សន៍របស់ខ្លួននៅនៅត្រីមាសទីពីរ។
កម្មវិធី Google Assistant និងមាននៅគ្រប់ប្រភេទទូរទស្សន៍ LG WebOS ដែលមាននៅលើទីផ្សារ។ ដោយផ្តល់ជូននូវលក្ខណៈពិសេសច្រើនយ៉ាង និងអាចប្រើប្រាស់បានច្រើនភាសាផងដែរ ជាមួយនិងកម្មវិធី Google Assistant ដែលភ្ជាប់នៅខាងក្នុងស្រាប់។ ទូរទស្សន៍ LG 2018 AI ThinQ ផ្តល់ជូននូវបទពិសោធន៍ទស្សនាដែលអនុញ្ញាតិ្តអោយអ្នកប្រើប្រាស់ចាត់ចែងកិច្ចការប្រចាំថ្ងៃស្វែងរកចម្លើយឬក៏គ្រប់គ្រងឧបករណ៍ផ្សេងៗក្នុងគេហដ្ឋានផងដែរ ដោយគ្រាន់តែចុច និងសង្កត់ប៊ូតុងសំលេង និងសួរពត័មានដូចជាការព្យាករណ៍អាកាសធាតុ ទីតាំងអាហារដ្ឋានដែលនៅជិត លទ្ធផលកីឡាថ្មីៗបំផុត ឬក៏បន្ថយពន្លឺ។ អ្នកប្រើប្រាស់ទាំងអស់ក៏អាចរំលឹកអនុស្សាវរីយ៍របស់ពួកគេដោយចាក់បង្ហាញរូបភាពរបស់ពួកគេនៅលើទូរទស្សន៍ពីកម្មវិធី Google Photo ផងដែរ។
ដោយមានការជួយពីកម្មវិធី Google Assistant ទូរទស្សន៍ LG AI TV អាចបំរើជាមជ្ឈមណ្ឌលផ្ទះឆ្លាតវៃ ដែលអាចប្រើប្រាស់ឧបករណ៍យ៉ាងច្រើនប្រភេទដូចជា រ៉ូបូត ម៉ាសុីនបូមធូលី ទែម៉ូស្តាត ម៉ាសុីនបន្សុទ្ធខ្យល់ និងអំពូលភ្លើង។ កម្មវិធី Google Assistant គឺអាចប្រើបានជាមួយឧបករណ៍ ឆ្លាតវៃច្រើនជាង 5000។ វាធ្វើអោយងាយស្រួលក្នុងការគ្រប់គ្រងឧបករណ៍សំលេង និងឧបករណ៍ឆ្លាតវៃដ៏ទៃទៀតដោយភ្ចាប់ជាមួយប្រព័ន្ធ Wi-Fi រឺក៏ Bluetooth ។ ទីផ្សារអតិថិជនដែលនិយាយភាសាអង់គ្លេស ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និង កាណាដាអាចភ្ចាប់ Google ជាមួយទូរទស្សន៍ LG AI ដើម្បីផ្ញើរសំលេងបញ្ចាផ្ទាល់ពីឧបករណ៍សំលេងឆ្លាតវៃរបស់ពួកគេ។ លក្ខណះ ពិសេសនេះនិងមានសំរាប់អតិថិជននៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ ជប៉ុន និង កូរ៉េខាងត្បូង នៅចុងឆ្នាំ 2018 ។ កម្មវិធីដែលអាចប្រើជាមួយ Amazon Alexa បច្ចុប្បន្នមាននៅចក្រភពអង់គ្លេស និង សហរដ្ឋ អាមេរិក និងពង្រីកទៅដល់ប្រទេសអូស្ត្រាលីនិង កាណាដាផងដែរ។
ដោយកិច្ចសហប្រតិបត្តិការកំពូលជាមួយ Google Assistant ទូរទស្សន៍ LG AI ប្រើប្រាស់បច្ចេកវិទ្យា ស្វែងយល់សុីជម្រៅដ៏មហិមារបស់ក្រុមហ៊ុន LG ដែលអនុញ្ញាត្តិអោយអ្នកទស្សនាប្រើភាសាប្រចាំថ្ងៃ បានយ៉ាងរហ័សនិងងាយស្រួលភ្ចាប់ទូរទស្សន៍ជាមួួយឧបករណ៍ខាងក្រៅ រឺក៏ស្វែងរកពត៏មានជាក់ដ៏ ជាក់លាក់រឺក៏មាតិកាណាមួយដោយគ្រាន់តែស្នើរដោយសំលេងប៉ុណ្ណោះ។ ប្តូរប៉ុស្តន៍ទូរទស្សន៍តំលើង សម្លេងរឺបន្ថយសម្លេង បិទទូរទស្សន៍នៅពេលដែលកម្មវិធីចាក់ផ្សាយត្រូវបានបញ្ចប់, រំលឹកអ្នកនៅពេល ដែលកម្មវិធីដែលអ្នកចូលចិត្តចិត្តចាក់ផ្សាយ, ស្វែងរកកម្មវិធីដ៏ល្អបំផុតសំរាប់អោយអ្នកទស្សនា មិនថា តាមរយះខ្សែកាបរឺក៏តាមសេវាកម្មអនឡាញឡើយវាគ្រាន់តែជាវិធីមួយចំនួនដែលបច្ចេកវិទ្យា ThinQ ជួយអោយអ្នកទស្សនាទទួលបាននូវភាពរីករាយនូវបទពិសោធន៍ទស្សនារបស់ពួកគេ។
លោក Brian Kwon ប្រធានក្រុមហ៊ុន LG Home Entertainment បាននិយាយថាចក្ខុវិស័យរបស់ក្រុមហ៊ុន LG គឺដើម្បីក្លាយខ្លួនដ៏សំខាន់នៅលើច្ចេកវិទ្យាឆ្លាតវៃ។ យោងតាមទស្សនះវិទ្យារបស់ពួកយើងគឺ ភាពជា ដៃគូរបើកចំហរ និង ការភ្ចាប់ដោយបើកចំហរ។ លើសពីគុណភាពរូបភាពដែលដ៏ល្អឥតខ្ចោះដែលទូរទស្សន៏ LG ផ្តល់ជូន កម្មវិធី Google Assistant ផ្តល់ជូនអតិថិជនកាន់តែច្រើននូវកម្រិតនៃភាពវៃឆ្លាតថ្មីនៅក្នុងផ្ទះដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបេសកកម្មរបស់ក្រុមហ៊ុន LG ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាឈានមុខ។
ចុចទីនេះ ដើម្បីមើលព័ត៌មានសម្អិតពីទូរទស្សន៍ LG