ពិព័រណ៍​ពិធី​អាពាហ៍ពិពាហ៍​លើក​ទី​ពីរ​ថ្ងៃ​ទី២៨-៣០ កញ្ញា​​



អាពាហ៍ពិពាហ៍​ គឺ​ជា​កម្មវិធី​សំខាន់​ជាង​គេ​នៅ​ក្នុង​ឆាកជីវិត​របស់​មនុស្ស​ម្នាក់​ៗ គ្រប់ៗ​គ្នា​សុទ្ធ​តែ​ប្រាថ្នា​ចង់​ឲ្យ​ថ្ងៃ​ពិសេស​របស់​ខ្លួន​ក្លាយ​ជា​ថ្ងៃ​ដែល​រីករាយ​និង​អស្ចារ្យ​បំផុត​ក្នុង​ជីវិត។ ដូច្នេះ​តើ​លោក​អ្នក​ដឹង​ឬ​ទេ​ថា តើ​គួរ​ជ្រើស​រើស​សេវាកម្ម​ណា ឬ​ក្រុមហ៊ុន​ណា​មួយ​ដែល​អាច​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​លោក​អ្នក​បាន​ក្នុង​ការ​រៀបចំ​កម្មវិធី​ដ៏​សំខាន់​របស់​លោក​អ្នក? នេះ​គឺ​ជា​កម្មវិធី​ពិព័រណ៍​ ពិធី​មង្គល​ការ​លើក​ទី​២ នឹង​ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ដែល​ផ្ដល់​ឱកាស​ដល់​សាធារណៈជន​ទូទៅ​ពិសេស​សម្រាប់​កូន​កម្លោះ​និង​កូន​ក្រមុំ​ អាច​ចូល​រួម​ទស្សនា​ការ​ដាក់​តាំង​បង្ហាញ​ពី​ផលិតផល​ក៏​ដូច​ជា​សេវាកម្ម​ផ្សេង​ៗ​ដែល​ទាក់​ទង​និង​កម្មវិធី​មង្គលការ​ពី​សំណាក់​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​ ដែល​ជួយ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​លោក​អ្នក​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ជ្រើសរើស​សម្រាប់​ថ្ងៃ​ពិសេស​របស់​លោក​អ្នក​ក៏​ដូច​ជា​បុត្រធីតា​របស់​លោក​អ្នក។ ដូច្នេះ​សូម​អញ្ជើញ​សាធារណៈជន​ទូទៅ​ពិសេស​អ្នក​ដែល​មាន​គម្រោង​នៅ​ក្នុង​ការ​រៀប​ចំ​ពីធី​មង្គល​ការ​ ចូលរួម​ទាំង​អស់​គ្នា​ក្នុង​កម្មវិធី​ពិព័រណ៍​ពិធី​មង្គល​ការ​លើក​ទី​២​កុំ​បីខាន កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឲ្យ​សោះ​ព្រោះ​រយៈពេល​មាន​ត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ទីតាំង​នៅ​ផ្សារ​ទំនើប​អ៊ីអ៊ន​ម៉ល​ភ្នំពេញ​ ចាប់​ពី​ម៉ោង​ ១០ព្រឹក​ ដល់​ម៉ោង​៩យប់។ តើ​អ្នក​ណា​ខ្លះ​អាច​ចូល​រួម​ជា​អ្នក​តាំង​ពិព័ណ៍​ក្នុង​កម្មវិធី​នេះ​បាន? សម្រាប់​ក្រុមហ៊ុន​ដែល​អាច​ធ្វើ​ការ​ដាក់​តាំង​ផលិតផល​ឬ​សេវាកម្ម​បាន​មាន​ដូច​ជា​ ក្រុមហ៊ុន​សម្អាងការ, ក្រុមហ៊ុន​កាត់​សម្លៀក​បំពាក់​, ក្រុមហ៊ុន​នុំ​អាពាហ៍​ពិពាហ៍, ក្រុមហ៊ុន​រៀប​ចំ​តុបតែង​ផ្កា, ក្រុមហ៊ុន​ខាង​ម្ហូប​អាហារ​, ក៏​ដូច​ជា​ក្រុមហ៊ុន​និង​សេវាកម្ម​ជា​ច្រើន​ប្រភេទ​ទៀត​ទាក់​ទង​នឹង​ពិធីអាពាហ៍​ពិពាហ៍។ សម្រាប់​លោក​អ្នក​ដែល​ធ្វើ​ការ​តាំង​ពិព័រណ៍​ផលិតផល​ និង​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា៖ 1.ឱកាស​នៅ​ក្នុង​ការ​បង្ហាញ​និង​ផ្សព្វ​ផ្សាយ​ពី​ក្រុមហ៊ុន ឬ​អាជីវកម្មរបស់​លោក​អ្នក 2.ធ្វើ​ឲ្យ​ផលិតផល​របស់​លោក​អ្នក​កាន់​តែ​ទទួល​បាន​ការ​គាំ​ទ្រ​កាន់​តែ​ច្រើន 3.ជួយ​ផ្សព្វ​ផ្សាយ​ផលិតផល​របស់​លោក​អ្នក​ទៅ​កាន់​មហាជន 4.លោក​អ្នក​មាន​ឱកាស​ក្នុង​ការ​ចូល​រួម​ជា​មួយ​នឹង​កម្មវិធី​ជោគ​ជ័យ​ជា​ច្រើន​ទៀត ទំនាក់​ទំនង​កក់​ស្តង់​តាមរយៈ​លេខ​ទូរស័ព្ទ៖ 076 333 1862, 010 380 350/ 077 880 850, 078 688 756, 069 300 914/ 011 469 959, 085 510 231 និង​តាម​រយៈ https://m.facebook.com/WeddingFairKH/
X
5s