​ចង់​សម្រេច​គោលដៅ ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​​ និង​ហិរញ្ញ​វត្ថុ​ទេ?​​



តើ​អ្នក​ចង់​ក្លាយជា​អ្នក​អាជីព​ផ្នែក​គណនេយ្យ​និង​ហិរញ្ញ​វត្ថុ​មែន​ទេ? តាមរយៈ​សិក្ខា​សាលា​ស្ដី​អំពី ការ​សម្រេច​ក្ដី​សុបិន​ជា​អ្នក​អាជីព​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ នៃ​កម្មវិធី​វិថី​សុបិន​ និង​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដ៏​ល្អ​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ​យ៉ាង​ពិត​ប្រាកដ។ ពិសេស​សម្រាប់​ប្អូនៗ​ដែល​ទើប​តែ​ប្រឡង​បាក់​ឌុប​ចប់​ហើយ​មិន​ទាន់​ដឹង​ថា​ត្រូវ​រៀន​ជំនាញ​អ្វី​ ក៏​អាច​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ​ដើម្បី​ស្វែង​យល់​ពាក់​ព័ន្ធ​និង​ជំនាញ​នេះ​។ ថា​តើ​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ​គេ​សិក្សា​ទៅ​លើ​អ្វី? ហើយ​នៅ​ក្នុង​កំឡុង​ពេល​រៀន​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ហើយ​នៅ​ពេល​ដែល​រៀន​ចប់​តើ​យើង​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ស្វែង​រក​ការ​ងារ​ពាក់​ព័ន្ធ​​នឹង​​ផ្នែក​នេះ​ធ្វើ​បាន? ក្រៅ​ពី​រក​ការងារ​ធ្វើ​តើ​យើង​អាច​បើក​អាជីវកម្ម​បាន​ទេ​នៅ​ក្នុង​ជំនាញ​នេះ? តោះ​ស្ដាប់​ឌីជេ ណាណា​ និយាយ​អំពី​ប្រធាន​បទ​នេះ!
ជួប​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​លើក​ទី​៣​នៃ​កម្ម​វិធី​វិថី​សុបិន​ស្ដី​អំពី ការ​សម្រេច​ក្ដី​សុបិន​ជា​អ្នក​អាជីព​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ស្ថិត​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ ហៅ​កាត់​CKCC ចាប់​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់ម៉ោង​១២​ថ្ងៃ​ត្រង់។ ដែលកម្មវិធី​សិក្ខា​សាលា​នេះ​ដំណើរ​ការ​ក្រោម​កិច្ច​សហការ​ចូល​រួម​រៀប​ចំ​ដោយ​ 360 Ads&event និង Aplus consulting company។ ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ​ទាំង​អស់​គ្នា​ដើម្បី​ទទួល​យក​នូវ​បទ​ពិសោធន៍​ល្អៗ​ពី​សំណាក់​វាគ្មិន​កិត្តិយស​ចំនួន​៣​រូប​ដែល​អញ្ជើញ​មក​ពីស្ថប័ន​ល្បី​ៗ​និង​ពោពេញ​ដោយ​បទពិសោធន៍ ដោយ​ក្នុង​នោះ​មាន​ការ​អញ្ជើញ​ចូលរួម​ពីនាយក​ប្រតិបត្តិ​នៃ​សាលា​CamEd, ស្ថាបនិក​ក្រុមហ៊ុន​Banji និង​ប្រធាន​ក្រុមហ៊ុន​KMPG ព្រម​ទាំង​មាន​ការ​សម្របសម្រួលល​ដោយ​ពិធីការនី​សម្បូរ​វោហារសព្ទ​គឺ​ Dj Nanaផងដែរ។​ ទំនាក់​ទំនង​ទិញ​សំបុត្រ​ឥឡូវ​នេះ​តាម​រយៈ​លេខ​ទូរស័ព្ទ 069 300 914/081 506 006 ឬ​ក៏​អាច​ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ​Facebook page: https://www.facebookcom/roadmaptoyourdream/
X
5s