ហេតុអ្វីអ្នកមិនគួរបោះចោលគ្រាប់ល្ហុង?​



ជាទូទៅ​នៅ​ពេល​យើង​ចិត​ផ្លែ​ល្ហុង​ទទួលទាន​ម្ដងៗ យើង​តែងតែ​បោះចោល​គ្រាប់​របស់​ផ្លែ​ល្ហុង និង​ទុក​តែ​សាច់​សម្រាប់​ទទួលទាន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​អាច​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​សូម្បី​តែ​គ្រាប់​របស់​ល្ហុង​ក៏​ដោយ ក៏​សម្បូរ​ដោយ​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​របស់​យើង​ដែរ។ គ្រាប់​ល្ហុង​មាន​រសជាតិ​ល្វីង​ហើយ​ហិល ប៉ុន្តែ​ការ​បន្ថែម​វា​បន្តិចបន្តួច​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក នឹង​អាច​ជួយ​អ្នក​ក្នុង​ការ​ទប់ទល់​ជាមួយ​ជំងឺ​ផ្សេងៗ​ជាច្រើន។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​៣​យ៉ាង​សំខាន់ៗ​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​បោះចោល​គ្រាប់​ល្ហុង៖

១) ល្អ​សម្រាប់​សុខភាព​ថ្លើម​របស់​អ្នក៖ គ្រាប់​ល្ហុង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម ដែល​ជា​លទ្ធផល​បណ្ដាល​មក​ពី​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​អស់​រយៈពេល​យូរ។ នៅ​ពេល​អ្នក​មាន​ជំងឺ​ក្រិន​ថ្លើម ថ្លើម​របស់​អ្នក​អសមត្ថភាព​ក្នុង​ការ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាងកាយ ដែល​ជា​ហេតុ​នាំឲ្យ​រាងកាយ​របស់​អ្នក​ក្លាយ​ជា​មាន​ជំងឺ។ អ្នក​អាច​ទទួលទាន​គ្រាប់​ល្ហុង​ដោយ​យក​គ្រាប់​ល្ហុង​៥​ទៅ​៦​គ្រាប់​មក​កិន​ឲ្យ​ម៉ត់​រួច​យក​វា​ទៅ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ ហើយ​ទទួលទាន​ឲ្យ​បាន​ម្ដង​ឬ​២​ដង​ក្នុង​១ថ្ងៃ។ ប៉ុន្តែ​បើ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​អ្វីមួយ​ជា​ប្រចាំ នោះ​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​ទទួលទាន​វា ពុំ​នោះ​ទេ​គ្រាប់​ល្ហុង​អាច​មាន​ប្រតិកម្ម​អវិជ្ជមាន​ជាមួយ​ថ្នាំ​របស់​អ្នក​បាន។

២) ព្យាបាល​បរាសិត​និង​ដង្កូវ​នៅ​ក្នុង​ពោះវៀន៖ គ្រាប់​ល្ហុង​ត្រូវ​បាន​អះអាង​ដោយ​ការ​សិក្សា​ស្រាវជ្រាវ​ថា​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​បរាសិត​និង​ដង្កូវ​នៅ​ក្នុង​ពោះវៀន។ គ្រាប់​ល្ហុង​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅថា Carpaine ដែល​មាន​ភាព​ខ្លាំងក្លា​នៅ​ក្នុង​ការ​សម្លាប់​បរាសិត​និង​ដង្កូវ​នៅ​ក្នុង​ពោះវៀន​ដែល​ចម្លង​រោគ​ដល់​ពោះវៀន​របស់​អ្នក។ ម្យ៉ាងទៀត​សមាសធាតុ​Carpaine​នេះ​ក៏​ជួយ​សម្រួល​ដល់​ចលនា​ពោះវៀន​របស់​អ្នក​ដែរ ហេតុនេះ​អ្នក​អាច​នឹង​ជួបប្រទះ​នូវ​រោគសញ្ញា​មិន​ធម្មតា​នៃ​ការ​បញ្ចេញ​ចោល​លើក​ដំបូង តែ​អ្នក​មិន​គួរ​ភិតភ័យ​នោះ​ឡើយ។ ប៉ុន្តែ​បើ​អ្នក​បន្ត​ជួបប្រទះ​រោគសញ្ញា​អាក្រក់​ក្នុង​រយៈពេល​យូរ នោះ​អ្នក​គួរ​ឆាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

៣) មហារីក៖ គ្រាប់​ល្ហុង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​សមាសធាតុ​ដែល​អាច​ជួយ​គ្រប់គ្រង​និង​បញ្ឈប់​ការ​លូតលាស់​របស់​កោសិកា​មហារីក​និង​ការ​លូតលាស់​របស់​ដុំ​សាច់​មហារីក។ ពួក​វា​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​ថ្លើម ក្រពេញ​ប្រូស្តាត សុដន់ មហារីក​គ្រាប់​ឈាម និង​ពោះវៀន​ធំ៕

ដោយ៖ ស្រីពៅ

X
5s