៣ ចំណុចដើម្បីទិញអចលទ្រព្យឱ្យបានចំណេញច្រើនពី លោក ហង្ស សុខន នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Tzone Property
ការទិញអចលនទ្រព្យ ត្រូវបានគេមើលឃើញថា ជាការវិយោគដែលអាចបង្កើតប្រាក់ចំណេញបានច្រើន ស្របពេលដែលទីផ្សារនេះបាននិងកំពុងតែមានសន្ទុះគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដីធ្លីគឺជាការវិនិយោគដែលអាច ផ្តល់ផលចំណេញខ្ពស់ ប្រសិនបើយើងដឹងពីរបៀប និងកន្លែងដែលត្រូវទិញ ដោយផ្អែកលើការវាយតម្លៃ និងយុទ្ធសាស្ត្រត្រឹមត្រូវ។
ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យអចលនទ្រព្យ លោក ហង្ស សុខន នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Tzone Property បានចែករំលែកជាមួយបងប្អូន នូវដំណាក់កាលដូចខាងក្រោមដើម្បីទីញដី និងទទួលបានផលចំណេញដោយជោគជ័យ:
ចំណុចទី ១: ជ្រើសរើសទីតាំងឱ្យបានល្អបំផុត
ចំណុចទីមួយគឺត្រូវរកឱ្យបានទីតាំងល្អៗ ដើម្បីទិញ។ លោកអ្នកអាចធ្វើការឱ្យបានជិតស្និទ្ធជាមួយ ភ្នាក់ងារអចលនទ្រព្យ ឈ្មួញកណ្តាល រឺក្រុមហ៊ុនដេញថ្លៃណាមួយដែលពួកគេមានទីតាំងល្អៗ ជាមួយនឹងតម្លៃសមរម្យ ដែលជាទូទៅនៅក្រោមតំលៃទីផ្សារ។
គន្លឹះដែលគួរយកចិត្តក្នុងការសិក្សា មុនពេលលោកអ្នកទិញដី:
• ប្រវត្ដិ និងម្ចាស់កម្មសិទ្ធិ
• ពន្ធលើអចលនទ្រព្យ
• ប្រព្ធន័ទឹក ភ្លើងរដ្ធ លូ ។ល។
• តំបន់សក្តានុភល នៅក្នុងតំបន់អភិវឌ្ឍវ
ចំណុចទី ២: យល់ដឹងអំពីវិធីប្រើប្រាស់ប្រព្ធន័ហិរញ្ញវត្ថុ
នៅពេលដែលលោកអ្នកទិញដី ជាទូទៅលោកអ្នកអាចប្រើសាច់ប្រាក់ផ្ទាល់ខ្លួន។ លោកអ្នកអាចទទួលបានប្រាក់កម្ចី ឬការផ្តល់ហិរញ្ញប្បទានផ្សេងៗទៀត ដែលនឹងអនុញ្ញាត ឱ្យអ្នកទិញអចលនទ្រព្យ ទោះបីជាអ្នកមិនមានចំនួនសាច់ប្រាក់សុទ្ធគ្រប់គ្រាន់ក៏ដោយ។
ដើម្បីសម្របសម្រួលដំណើរការឆាប់រហ័សរបស់យើង ក្រុមហ៊ុន Tzone Property បានសហការជាមួយដៃគូហិរញ្ញវត្ថុដែលមានសក្តានុពលជាច្រើនដើម្បីធើ្វឱ្យសុបិនរបស់អតិថិជន ក្លាយជាការពិតក្នុងការទិញដី របស់ពួកគាត់ និងទទួលបានចំណេញច្រើនពីការនិយោគ។
ចំណុចទី ៣: ទិញដីស្របច្បាប់ និងក្រោមតម្លៃទីផ្សារ
មុនពេលដែលអ្នកសម្រេចចិត្តដាក់ការវិនិយោគរបស់លោកអ្នកក្នុងការទិញដី អ្នកត្រូវតែព្យាយាមរកព័ត៌មាន និងទិន្នន័យទាំងអស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន អំពីឯកសារផ្លូវច្បាប់ ដូចជា ប្លង់ (ទន់ រឺរឹង) ការបង់ពន្ធ និងមានឯកសារច្រើនទៀតដែលពិតជាមានផលប៉ះពាល់ដល់ការ ចំរេចចិត្ត លើការវិនិយោគរបស់លោកអ្នក។
សំខាន់ជាងនេះទៅទៀតខណៈដែលក្រុមហ៊ុន Tzone Property យើងខ្ញុំមានទីតាំងអចលនទ្រព្យជាច្រើនក្នុងដៃ ដែលយើងអាចផ្តល់យោបល់អំពីជម្រើសដីល្អបំផុត ដើម្បីធើ្វឱ្យការវិនិយោគរបស់លោកអ្នកទទួលបានផលចំណេញច្រើន។
ជាចុងក្រោយ លោកហង្ស សុខន បានបង្ហាញអំពីទិដ្ឋភាពវិជ្ជមានលើវិស័យអចលនទ្រព្យនៅកម្ពុជា និងបានផ្តល់អនុសាសន៍ជាជម្រើសល្អៗ នៅតាមបណ្តោយផ្លូវជាតិលេខ4 ដូចជាគំរោង អូរដឹម បែកចាន ថ្មល់ទទឹង កំពង់ស្ពឺ និងក្រុងព្រះសីហនុ ជាដើម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.tzoneproperty.com ឬទូរស័ព្ទលេខ 012 551 566/010 278 888 ។
អត្ថបទ ៖ សហការី