តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?​



ពិតប្រាកដណាស់ថា​ ការជ្រើសរើសបុគ្គលិកមានសារៈសំខាន់ណាស់សម្រាប់ជួយ​ឱ្យ​ស្ថាប័នរីកចំរើន តែផ្ទុយទៅវិញ ប្រសិនបើ ការជ្រើសរើសបុគ្គលិកនោះខុស សា្ថប័ននោះពិតជាអាចជួប នូវបញ្ហានិងអាចបណ្ដាល​ឱ្យ​ដួលរលំផងដែរ ។ អ្នកជំនាញក្នុងការជ្រើសរើសបុគ្គលិកទាំងឡាយតែងតែ មិនអាចអះអាងនូវលទ្ធផលនូវភាពជោគជ័យបានទេ ។ ពួកគាត់ អាចត្រឹមតែវាស់វែង នូវជំនាញរឹងរបស់បេក្ខជនតែមិនអាចវាស់វែង​ឱ្យ​បានពិតប្រាកដនូវជំនាញទន់បានឡើយ សូម្បីតែក្រុមហ៊ុនមួយចំនួន ដែលមានប្រព័ន្ធវិភាគក៏ដោយ ។ ដោយសារមើលឃើញពីភាពប្រឈមរបស់ផ្នែកធនធានមនុស្ស ក៏ដូចជាម្ចាស់អាជីវកម្មដែលជួបបញ្ហាទាំងនេះ ទើបវេទិកាធនធានមនុស្សកម្ពុជា បានអញ្ជើញក្រុមហ៊ុនជ្រើសរើសបុគ្គលិកបីធំៗ និងលោកសាស្រ្ដចារ្យ ផ្នែកចិត្តវិទ្យាមកចែករំលែកទៅលើប្រធានបទ យុទ្ធសាស្រ្ដប្រមាញ់ និងជ្រើសរើសបុគ្គលិកតាមរយៈចិត្តសាស្រ្ដ ។ បើតាមការបកស្រាយរបស់លោកសាស្រ្ដាចារ្យ ផុន តារា បានឱ្យ​ដឹងថា ការសំគាល់ទៅលើអ្វីដែលកើតឡើង សកម្មភាព ការស្រលាញ់ វាជាអ្វីមួយដែលអាចបង្ហាញអំពី អត្ត​ចរឹត​លក្ខណៈរបស់មនុស្សតែម្ដង ។ លោក សាស្រ្ដាចារ្យ បានបង្ហាញបន្ថែមទៀតថាការភ្ជាប់លក្ខណៈនិស្ស័យរបស់មនុស្សទៅនឹងការមានលក្ខណៈសំខាន់ណាស់ដើម្បីអោយស្ថាប័នជោគជ័យ លោកសង្ឃឹមថា ការចែករំលែករបស់លោកគ្រូជាមួយវាគ្មិនដទៃទៀតនៅ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ នៅសណ្ឋាគារ ភ្នំពេញនឹងអាចជាបច្ច័យខ្លះៗជួយដល់អ្នកដែលពាក់ព័ន្ធក្នុងការជ្រើសរើសបុគ្គលលិក ឬក៏អ្នកគ្រប់គ្រងធនធានមនុស្ស៕
X
5s