ស្នៀត​ទាំង ៥​យ៉ាង​ក្នុងការ​ដោះស្រាយ​ជាមួយ​មនុស្ស​អវិជ្ជមាន​​



​អ្នក​ប្រាកដជា​ធ្លាប់​ជួបប្រទះ​នូវ​មនុស្ស​គ្រប់ជំពូក​ទាំង​នៅ​សាលារៀន​ កន្លែងធ្វើការ ឬ​ក្នុង​គ្រួសារ​ជាដើម​។ អ្នក​ប្រហែលជា​ធ្លាប់​ជួប​មនុស្ស​មួយចំនួន​ដែល​និយាយ​តែ​ពី​បញ្ហា ចូលចិត្ត​និយាយដើម​គេ និង​ចូលចិត្ត​និយាយ​រិះគន់​ជាដើម​។

មនុស្ស​អវិជ្ជមាន​គឺជា​មនុស្ស​ដែលមាន​គំនិត​ទុ​ដ្ឋិ​និយម​។ ប្រសិនបើ​អ្នក​មិន​ប្រយ័ត្ន​ខ្លួន​នោះទេ នោះ​អ្នក​ប្រាកដជា​ត្រូវ​ពួកគេ​អូសទាញ​ជាមិនខាន​។ ខាងក្រោម​នេះ ​គឺជា​ស្នៀត​ទាំង ៥​យ៉ាង​ក្នុងការ​ដោះស្រាយ​ជាមួយ​មនុស្ស​អវិជ្ជមាន​៖

១) ដាក់​ដែន​កំណត់​៖ ​អ្នកមាន​អារម្មណ៍​ថា​មាន​សម្ពាធ​ដែល​ត្រូវ​អង្គុយ​ស្ដាប់​មនុស្ស​អវិជ្ជមាន​និយាយ​។ ឥទ្ធិពល​អវិជ្ជមានរ​បស់​ពួកគេ​នឹង​សន្ធិ​ត​ក្នុង​ខ្លួន​របស់​អ្នក​បន្ដិច​ម្ដងៗ ហើយ​វា​នឹង​ជះ​ផល​អវិជ្ជមាន​ការគិត​របស់​អ្នក​។ អ្នក​ត្រូវដាក់​ដែន​កំណត់ និង​អ្នក​ត្រូវដាក់​ខ្លួន​អ្នក​ឲ្យ​ឆ្ងាយ​ជាង​មនុស្ស​ប្រភេទ​នេះ​បន្ដិច​។ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​នៅក្បែរ​មនុស្ស​អវិជ្ជមាន អ្នក​ត្រូវតែ​ដាក់​ការសន្ទនា​របស់​អ្នក​ឲ្យ​ខ្លី​បន្តិច​។ អ្នក​មិនអាច​គ្រប់គ្រង​អាកប្បកិរិយា​អវិជ្ជមាន​របស់​ពួកគេ តែ​អ្នក​អាច​កំណត់​ខ្លួន​អ្នក​ឲ្យ​នៅ​ជិត​ពួកគេ​ឬ​នៅ​ឆ្ងាយ​ពី​ពួកគេ​។​

២) ជៀសវាង​មនុស្ស​ពូកែ​រិះគន់​៖ ​មនុស្ស​ដែល​ចូលចិត្ត​រិះគន់​ គ្រប់​រឿង​មិនមែនជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រីកចម្រើន​នោះទេ​។ ពួកគេ​មិនដែល​ផ្ដល់​ដំណោះស្រាយ​នោះទេ ប៉ុន្តែ​ពួកគេ​ចូលចិត្ត​និង​ពូកែ​បង្កើត​បញ្ហា​។ ពួកគេ​តែងតែ​រិះគន់​ ​ទិទៀន​​គំនិត​របស់​អ្នក និង​ទាញ​អ្នក​ទៅក្នុង​អា​ម្មណ៍​របស់គេ​។ ដូចនេះ​អ្នក​គួរតែ​ឈប់​ទាក់ទង​ជាមួយ​ពួកគេ ពីព្រោះ​ពួកគេ​តែងតែ​នាំ​បញ្ហា​ដល់​អ្នក​។​

៣) បុគ្គលិក​អវិជ្ជមាន​៖ ​វប្ប​ធ​ម៍​របស់​ក្រុមហ៊ុន​របស់​អ្នក​គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការកសាង​មុខមាត់​របស់​ក្រុមហ៊ុន​។ បុគ្គលិក​អវិជ្ជមាន​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​របស់​ក្រុមហ៊ុន​អ្នក​ទាំងមូល​។ បុគ្គលិក​អវិជ្ជមាន​តែងតែ​បង្ហាញ​នូវ​ការមិន​ពេញចិត្ត អ​កប្ប​កិរិយា​អវិជ្ជមាន​ជាដើម​។ ដូចនេះ​អ្នក​ត្រូវតែ​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​ដើម្បី​កែខ្លួន ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​កែ អ្នក​គួរតែមាន​វិធានការ​។​

៤) កុំ​ឈ្លោះប្រកែក​៖ ​កុំ​ខ្វាយខ្វល់​ជាមួយ​មនុស្ស​ដែល​តែងតែ​ធ្វើ​ឲ្យ​អ្នក​ខឹង​ក្ដៅក្រហាយ ពីព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​ជម្លោះ​នោះទេ តែ​ថែមទាំង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍មិនល្អ​ទៀតផង​។ ដូចនេះ​អ្នក​កុំ​ឈ្លោះប្រកែក​ជាមួយ​ពួកគេ សុខចិត្ត​ដើរចេញ​វិញ​ល្អ​ជាង​។ វា​គ្មាន​ប្រយោជន៍​អ្វី​ទេ​ដែល​ត្រូវ​ឈ្លោះប្រកែក​ជាមួយ​មនុស្ស​ធុន​នឹង​ទេ​។​

៥) កុំ​ខ្ជះខ្ជាយ​ពេលវេលា​៖ ​មនុស្ស​អវិជ្ជមាន​ចូលចិត្ត​ធ្វើ​អ្វីដែល​គ្មាន​ការគិត​ពិចារណា​។ អ្នកនឹង​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់​អ្នក​និង​កម្លាំង​ឥតប្រយោជន៍​ដែល​ត្រូវ​ស្វែងយល់​ពី​មនុស្ស​អវិជ្ជមាន​។ អ្នក​ត្រូវតែ​ការពារ​ខ្លួន​របស់​អ្នក​ដោយ​មិនត្រូវ​គិតពី​ពួកគេ​នោះទេ​។ ដូចនេះ​កុំ​ចំណាយពេល​ឥតប្រយោជន៍​គិតពី​មនុស្ស​ទាំងនោះ​៕

​ដោយ​៖ លង់ វណ្ណៈ​

X
5s